
ឆាកជីវិតមនុស្ស
· 2021-12-31
សិក្សាកម្មវិធី Microsoft Word ថ្នាក់ដំបូង ភាគទី១
#កុំព្យូទ័រ# #Microsoft word# #បច្ចេកវិទ្យា#
640
១- និយមន័យៈ
Microsoft Word គឺជាកម្មវិធីមួយដែលគេនិយមប្រើប្រាស់នៅក្នុងការិយាល័យ រដ្ឋបាលទូទៅ និងការងារផ្សេងៗដើម្បីរៀបចំឯកសារ ។ វាមានជំនាញខាងសរសេរអត្ថបទ ធ្វើលិខិតស្នាម លិខិតអញ្ជើញ របាយការណ៍ បង្កើតតារាង បញ្ចូលរូបភាព ធ្វើសៀវភៅសិក្សា និងពិសេសទៅទៀតនោះវាអាចរចនាតួអក្សរបានយ៉ាងប្រសើរបំផុត ។
២- របៀបបើកចូលកម្មវិធី Word
1) នៅក្នុង Windows យក Start Menu
2) ចុចលើ Office
3) ចុចលើ Word ។

៣- របៀបបិទឯកសារកម្មវិធី Word
1) ចុចលើ File ពី Menu Bar
2) ចុចលើ Close ។
យើងអាចប្រើប្រាស់ Shortcut Key មានច្រើនជម្រើសដើម្បីបិទឯកសារកម្មវិធី Word ដូចតទៅ៖
• ជម្រើសទី១ • ជម្រើសទី២
Ctrl + W Ctrl + F4
៤- របៀបចាកចេញពីកម្មវិធី Word
ចុចលើ Icon

យើងអាចប្រើប្រាស់ Shortcut Key មានច្រើនជម្រើសដើម្បីចាកចេញពីកម្មវិធី Word ដូចតទៅ៖
• ជម្រើសទី១ • ជម្រើសទី២
Alt + F4 Alt + F+ X
ចំណាំៈ បើយើងបានវាយអត្ថបទខ្លះហើយនោះ វានឹងសួរឱ្យយើងរក្សាទុក (Save) បើយើងយក Yes នោះវាតម្រូវឱ្យយើងបំពេញតាមដំណាក់កាលជាច្រើនទៀត ដើម្បីរក្សាអត្ថបទនោះទុកបាន ប៉ុន្តែបើយើងយក Don’t Save វានឹងមិនរក្សាទុកនូវអ្វីដែលយើងបានវាយឡើយ ម្យ៉ាងទៀតបើយើងយក Cancel នោះវានឹងនាំចូលទៅកាន់អត្ថបទដើមវិញ ។

៥- របៀបរក្សាទុកឯកសារ
1) ចុចលើ File Menu
2) ចុចលើ Save ឬ Save As
3) ចុចលើ Browse
4) ក្នុងប្រអប់ New folder
ជ្រើសរើសយក Documents ឬ Folder
ណាមួយដែលយើងចង់រក្សាទុកឯកសារ
5) ក្នុងប្រអប់ File Name វាយឈ្មោះឯកសារ
6) ចុចលើ Save ។
យើងអាចប្រើប្រាស់ Shortcut Key មានច្រើនជម្រើសដើម្បីដើម្បីរក្សាឯកសារទុកឯកសារដូចតទៅ៖
• ជម្រើសទី១: • ជម្រើសទី២: • ជម្រើសទី៣:
Ctrl + S F12 Alt + F + A

៦- របៀបបើកឯកសារ (Open)
1) ចុចលើ File Menu
2) ចុចលើ Open
3) ចុចលើ Browse
4) ក្នុង New folder ជ្រើសរើស Documents ឬ Folder ណាមួយដែលយើងបានរក្សាទុកឯកសារ
5) ជ្រើសរើសឈ្មោះឯកសារដែលយើងចង់បើក
6) ចុចលើ Open or (Double Click លើឈ្មោះឯកសារ) ។
យើងអាចប្រើប្រាស់ Shortcut Key មានច្រើនជម្រើសដើម្បីបើកឯកសារកម្មវិធី Word ដូចតទៅ៖
• ជម្រើសទី១ • ជម្រើសទី២
Ctrl + O Ctrl + F12

៧- របៀបតម្រឹមអត្ថបទ
យើងត្រូវ Select អត្ថបទជាមុនសិនបន្ទាប់មកចូលទៅអនុវត្តការតម្រឹម ប៉ុន្តែបើយើងមិន Select អនុវត្ត
ការតម្រឹមបានម្ដងមួយបន្ទាត់តែប៉ុណ្ណោះ ។
1) ចុចលើ Home Menu
2) ជ្រើសរើសការតម្រឹមឆ្វេង ស្ដាំ
កណ្ដាល តម្រឹមទាំងសងខាង ។
ក- តម្រឹមឆ្វេងៈ (Align Left)
Ctrl + L
ខ- តម្រឹមស្ដាំៈ (Align Right)
Ctrl + R
គ- តម្រឹមកណ្ដាលៈ (Align Center)
Ctrl + E
ឃ- តម្រឹមទាំងសងខាងៈ (Align Justify)
Ctrl + J

៨- របៀបរចនាតួអក្សរ ទ្រេត ត្រង់ ដិត ដាក់បន្ទាត់ពីក្រោម (Italic, Bold, Underline)
A. Select លើអក្សរ ពាក្យ ឃ្លា ឬអត្ថបទជាមុនសិន ។
B. ចុចលើ Home ពី Menu Bar
1) អក្សរដិតអក្សរទ្រេត (Italic): ចុចលើ I ឬ Ctrl + I
2) ដាក់បន្ទាត់ពីក្រោមអក្សរ (Bold): ចុចលើ B ឬ Ctrl + B
3) ដាក់បន្ទាត់ពីក្រោមអក្សរ (Underline): ចុចលើ U ឬ Ctrl + U

Shortcut key
- Ctrl + U សម្រាប់អូសបន្ទាត់ចំនួន ១ ។
- Ctrl + Shift + W សម្រាប់អូសបន្ទាត់ដាច់ៗចំនួន ១ ។
- Ctrl + Shift + D សម្រាប់អូសបន្ទាត់ចំនួន ២ ពីក្រោមអក្សរ ។

នៅមាន(ត)...
សរសេរដោយ៖ ឆាកជីវិតមនុស្ស
ប្រភព៖ ខ្លួនឯង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់