បង្ហោះផ្សាយ

ខ្មែរ

Jao MeaNop

· 2022-01-18

តួនាទីរបស់សិស្ស

#ចំណេះដឹង# #សិស្ស# #យកចិត្តទុកដាក់# #ចំណេះដឹងទូទៅ# #គ្រូអាចារ្យ#

991

ក្នុងនាមជាសិស្សគប្បីមានការយល់ដឹងអំពីតួនាទីរបស់ខ្លួនចំពោះគ្រូអាចារ្យ តួនាទីរបស់សិស្សគ្រប់រូបមាន ៥យ៉ាងគឺ៖

(រូបភាពតំណាង)

១- ក្រោកគោរពគ្រូអាចារ្យ កិរិយាក្រោកទទួលគ្រូអាចារ្យជាតួនាទីដែលសិស្សគ្រប់រូបគប្បីធ្វើ វាបានសបញ្ជាក់ឱ្យឃើញនូវកាយវិការគោរពឱនលំទោនចំពោះគ្រូអាចារ្យ

២- ទំនុកបម្រុងគ្រូអាចារ្យ ការបានជួយទំនុកបម្រុងដល់គ្រូអាចារ្យតាមលទ្ធភាពរបស់ខ្លួន ឈ្មោះថាជាការជួយចែករំលែកនូវទុក្ខលំបាករបស់ពួកគាត់មួយផ្នែកផងដែរ​ និងបានសម្តែងឱ្យឃើញពីភាពកតញ្ញូរបស់សិស្សចំពោះគ្រូអាចារ្យ

៣- ស្តាប់ឱវាទគ្រូអាចារ្យឱ្យបានល្អ ស្តាប់ដោយល្អក្នុងទីនេះ គឺសំដៅដល់ការស្តាប់ដោយក្តីគោរព យកចិត្តទុកដាក់ និងយកទៅអនុវត្តតាមឱវាទល្អៗរបស់គ្រូអាចារ្យ

(រូបភាពតំណាង)

៤- ជួយកិច្ចការគ្រូអាចារ្យ បើឃើញកិច្ចការណាមួយដែលខ្លួនជាសិស្សអាចជួយធ្វើជំនួសគាត់បាន គប្បីខ្នះខ្នែងជួយកិច្ចការរបស់គ្រូអាចារ្យ នេះបានរួមចំណែកជួយសម្រាកទុករបស់គាត់បានខ្លះៗដែរ

៥- រៀនសូត្រដោយក្តីគោរព រៀនសូត្រដោយគោរព គឺគោរលើពេលវេលា គោរពការសិក្សា ពោលគឺមិនសិក្សាលេងសើច សិក្សាលេងៗនោះទេ។

(សម្លេងអំពីតួនាទីសិស្ស)

ទាំង៥យ៉ាងនេះ សិស្សគ្រប់រូបគប្បីពិចារណា និងយកមកប្រតិបត្តិចំពោះគ្រូអាចារ្យគ្រប់រូប ដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ ជាមាគ៌ាដឹកនាំជនគ្រប់រូបឱ្យបានក្លាយជាមនុស្សល្អក្នុងសង្គម។

អត្ថបទដោយ៖ Jao MeaNop

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

បងរិត គ្មានតម្លៃ

· 2022-01-24

Hi

ពិនិត្យការឆ្លើយតបទាំងអស់( 2 )

BoreyKH Official

· 2022-01-18

😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់