
TNAOT News
· 2022-01-19
សមមុខពិតជាស្ទាវមែន! ចុះចាប់ក្មេងស្ទាវបង្ហោះម៉ូតូ១០នាក់ធ្វើការណែនាំនិងអប់រំ
#សន្តិសុខសង្គម# #សង្គម# #ក្មេងស្ទាវ# #ការអប់រំណែនាំ# #ព័ត៌មានសង្គម# #បង្ហោះម៉ូតូ#
8743
ស្នងការខេត្តកណ្ដាលឃើញវីដេអូក្មេងទំនើងបង្ហោះម៉ូតូភ្លាម បញ្ជាកម្លាំងជំនាញចុះចាប់ឃាត់ខ្លួនបានចំនួន១០នាក់ ដើម្បីធ្វើការអប់រំណែនាំ។
បើយោងតាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាពក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១B ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ថតបាញ់ឲ្យស្នងការខេត្តកណ្ដាល ។
ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក៏បានបញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងក្រុងតាខ្មៅចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះ យកមកចាត់ការតាមនីតិវិធីច្បាប់ ។
វត្ថុតាងចាប់យក ៖ ១-ម៉ូតូ១គ្រឿងម៉ាកHondaDream125ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AK.9289(របស់ជនសង្ស័យ) ២-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥ពាក់ផ្លាកលេខកណ្តាល1F1020(របស់ជនសង្ស័យ)។ ៣-ម៉ូតូ១គ្រឿងម៉ាកHONDA Dream125ពណ៌ខ្មៅសេរីឆ្នាំ២០១៥(របស់ជនសង្ស័យ) ។ ៤-ទូរសព្ទដៃចំនួន៣គ្រឿង(1-ម៉ាកIphone xs maxពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ,3-ម៉ាកIphone 7plusពណ៌ខ្មៅ) ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងនិងម៉ូតូត្រូវបានកម្លាំងជំនាញបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរតាមនីតិវិធី ៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា

ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត

ប្រធានាធិបតីអាម៉េរិកផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីថៃ ប្រាប់ឱ្យដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង

យោបល់ទាំងអស់ (13)
ជុន ចន្ធា
· 2022-01-20
😂🤣😂🤣
Korn Leang Sing
· 2022-01-20
hi
Sophana Thong
· 2022-01-20
😁😁
Melanie888
· 2022-01-20
♥️
បងរិត គ្មានតម្លៃ
· 2022-01-20
Hi
ClipClaps
· 2022-01-19
Hi
Nhen Term
· 2022-01-19
ពួកលោកកូនបំពេញមុខម៉ែឪ
Khoeun Nget
· 2022-01-19
☺☺☺☺
BoreyKH Official
· 2022-01-19
😍😍
សៅនី ដាវីឌ
· 2022-01-19
😮😮🙄🙄😏
Leang Ah
· 2022-01-19
😘😘😘
សុខកូនអ្នកស្វាយរៀង
· 2022-01-19
😅
មិត្ត1000148727
· 2022-01-19
🤔🤔🤔
- 1
ទៅកាន់