
TNAOT News
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
#ទស្សនារឿងជប៉ុន# #ប្រទេសជប៉ុន# #ដោយសេរី# #តាមរយៈonline# #សង្គម# #ព័ត៌មានសង្គម#
10400
តើអ្នកណាខ្លះជាហ្វេន ភាពយន្តជប៉ុន? ដឹងទេថា ដើម្បីទស្សនាខ្សែ ភាពយន្តជប៉ុនល្បីៗ ដោយឥតគិតថ្លៃ តើគួរទស្សនានៅទីណា?
ថ្ងៃនេះសូមនាំដំណឹងដ៏ល្អមួយមក ចែករំលែកដល់អ្នកទាំងអស់គ្នា! ជាឱកាសដ៍ល្អ សម្រាប់បងប្អូនទស្សនិកជនខ្មែរ ជាពិសេសអ្នកគាំទ្រភាពយន្តជប៉ុន ដែលកំពុងតែទន្ទឹង រង់ចាំទស្សនាខ្សែភាពយន្តជប៉ុនល្បីៗ ជាពិសេសរឿងមួយចំនួនទៀត ជារឿងប្រវត្តិសាស្រ្ត ក៏ដូចជាភាពយន្តដែលជះឥទ្ធិពលដល់ ភាពយន្តនៅអាស៊ីអាគ្នេយ៍ផងដែរ។
ពេលនេះ មហោស្រពភាពយន្តជប៉ុនអនឡាញដ៏ធំប្រចាំ ឆ្នាំ២០២២ បានមកដល់ប្រទេសកម្ពុជាសារជាថ្មីម្តងទៀតហើយ។ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មហោស្រពភាពយន្តជប៉ុនអនឡាញ បានបើកឱកាសដល់ អ្នកចូលទស្សនាដោយសេរី និង ឥតគិតថ្លៃ ដោយនៅក្នុងឆ្នាំនេះ មានខ្សែភាពយន្តជប៉ុនល្បីៗចំនួន 20រឿង ដែលសុទ្ធសឹងតែជាការសម្រិតសម្រាំង ដ៏យកចិត្តទុកដាក់របស់ មូលនិធិជប៉ុន ដើម្បីផ្តល់ជូនដល់ទស្សនិកជន បង្កើតអនុស្សាវរីយ៍ តាមរយៈការទស្សនាភាពយន្តជប៉ុនល្បីៗទាំងនេះ ។
ភាពយន្តជប៉ុនចម្រុះដែលផ្តល់នូវទឹកដម គ្រប់រសជាតិបង្ហាញពី សិល្បៈ វប្បធម៌ និងដើមកំណើតរឿងរ៉ាវសំខាន់ៗ របស់ប្រទេសជប៉ុន។ ក្នុងចំណោមភាពយន្តទាំង២០ រឿងនោះរួមមាន ភាពយន្តបែប ឯកសារ កំប្លែង ល្ខោន (ដ្រាម៉ា) រឿងនិទាន គំនូរជីវចល និង ភាពយន្តល្បីៗប្រចាំប្រទេសជប៉ុនផ្សេងៗជាច្រើនទៀតដែលមិនធ្លាប់ ចាក់បញ្ចាំងនៅកន្លែងណាផ្សេងឡើយ។
កាន់តែពិសេសទៀតនោះ ភាពយន្តជប៉ុនល្បីៗទាំងនោះ ក៏មានភាពយន្តចំនួន 10 ដែលមានបកប្រែជាភាសាខ្មែរ តាមរយៈ សាប់ថាយថល (Subtitles)ទៀតផង មិនត្រឹមតែប៉ុណ្ណោះ ទស្សនិកជន អាចទស្សនាជាភាសាផ្សេងៗ ដូចជាភាសាអង់គ្លេស ភាសាកូរ៉េ ភាសាអេស្បាញ ភាសាថៃ ភាសាវៀតណាម និងភាសាផ្សេងៗជាច្រើនទៀតផងដែរ ដែលនេះ ជាភាពងាយស្រួលមួយកម្រិតបន្ថែមទៀត ដល់សាធារណជនទូទៅ រីករាយក្នុងការទស្សនាដោយគ្មានដែនកំណត់។
គួរបញ្ជាក់ផងដែរថា មហោស្រពភាពយន្តជប៉ុនអនឡាញដ៏ធំប្រចាំ ឆ្នាំ២០២២នេះ ត្រូវបានរៀបចំឡើង ដោយ មូលនិធិជប៉ុន ក្នុងគោលបំណង ផ្តល់ ជូន មហាជនទូទៅ ពិសេសហ្វេនៗ ដែលគាំទ្រខ្សែភាពយន្តជប៉ុន អាចទស្សនា គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលអ្នកប្រាថ្នា។ ដូច្នេះ កុំឲ្យខកខានឱកាសដ៏កម្រនេះ សូមចូលរួមទស្សនាដោយរីករាយ ជាមួយភាពយន្តដ៏ អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ទាំងនេះ៕
សូមអានសេចក្តីណែនាំខាងក្រោមដើម្បីទស្សនាភាពយន្តជប៉ុនដោយសេរី៖
វិធីក្នុងការចូលទៅទស្សនាភាពយន្តជប៉ុន ដោយឥតគិតថ្លៃ
ដើម្បីចូលទស្សនា មហោស្រពភាពយន្តជប៉ុនតាមរយៈវិបសាយ លោកអ្នកត្រូវចុះឈ្មោះឬ បង្កើត account ជាមុនសិន ។
លោកអ្នកគ្រាន់តែចុចចូលទៅគេហទំព័រនេះ៖ ចុចទីនេះ
រួចជ្រើសរើសដូចខាងក្រោម៖
1. ចុចយកពាក្យ Create account រួចបំពេញឈ្មោះ , អ៊ីម៉ែល និង លេខសម្ងាត់ (លេខសំរាប់បង្កើត acc នេះ).
Note: កុំភ្លេចចុចសញ្ញា ✅ ក្នុងប្រអប់ទាំង២ខាងក្រោម
2. បន្ទាប់ពីចុះឈ្មោះរួច អ្នកនិងទទួលបានអ៉ីម៉ែលពី Jff នៅក្នុងប្រអប់សាររបស់អ្នក ហើយ អ្នកនិងឃើញ ពាក្យ Go to jff JAPENESE FILM FESTIVAL ONLINE 2022 រួចអ្នកនិង log in បានហើយ
សំរាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទស្សនា ពីវិធីណែនាំដែលមានក្នុងវីដេអូនេះ ៖ វីដេអូ Link
សូមរីករាយទស្សនាភាពយន្តជប៉ុនដោយសេរី !
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (20)
ទូច បូយឿន
· 2022-02-20
😍😍
Ping Heach
· 2022-02-20
👌
Jendy1000090382
· 2022-02-20
🙂😷
យល់ដឹង - Know it
· 2022-02-19
The best 😆👈🏻
Leakhena Pich
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
មុខម្ហូប
· 2022-02-19
🙂🙂🙂
សេង ឃុន អ៊ូ
· 2022-02-19
មិនដឹងទេ
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
Happy Watch
· 2022-02-19
តោះហ្វេនៗរឿងជប៉ុន! មកមើលរឿងតាមអនឡាញដោយសេរី សំខាន់សុទ្ធតែជារឿងល្បីៗទៀតផង
BRaakoko
· 2022-02-19
i m fan រឿងជប៉ុនមើលដាច់យប់ដល់ឈឺចូលដេកពេទ្យ🌝
សុ ច័ន្ទ
· 2022-02-19
👍
- 1
- 2
ទៅកាន់