
Knongsrok
· 2022-04-16
ត្រណមចាស់ពីដើម! ហាមលេងក្បាលមនុស្សប្រុស ហាមប៉ះចង្កេះមនុស្សស្រី
#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#
4216
នេះគឺជាការហាមប្រាម ពីចាស់ៗជំនាន់មុន ដែលតែងតែដាស់តឿន និងក្រើនរំឭកកូនចៅជាហូរហែ ចាស់ៗមានត្រណម មិនឱ្យប៉ះក្បាលមនុស្សប្រុសនោះឡើយ ហើយក៏មិនឱ្យប៉ះចង្កេះមនុស្សស្រីនោះដែរ។
១. កុំប៉ះក្បាលបុរស ( ជាការប្រមាថមើលងាយ នាំឱ្យអាប់រាសី)ទង្វើស្ទាបក្បាលជាញឹកញាប់ ជាការបង្ហាញពីសេចក្តីស្រឡាញ់របស់មនុស្សចាស់ចំពោះកុមារ។ ប៉ុន្តែប្រសិនបើទង្វើនេះត្រូវបានគេប្រើដើម្បីប្រព្រឹត្តចំពោះបុរសពេញវ័យ វាបង្ហាញពីការមើលងាយ និងមិនគោរពឱ្យតម្លៃដល់គាត់។
យោងទៅតាមជំនឿបុរាណ ក្បាលតំណាងឱ្យសេចក្តីថ្លៃថ្នូរ។ ជាពិសេសនៅសម័យបុរាណ ពេលបុរសមានវ័យចំណាស់គេនឹងពាក់មួកតាបែន (មួកបុរាណ) និងប៊ុន។ នេះបង្ហាញពីអំណាច និងជំហររបស់បុរស។
នៅក្នុងសង្គមសម័យទំនើប ការស្ទាបអង្អែលក្បាល មិនគួរត្រូវបានលេង ឬប៉ះពាល់តាមតែអំពើចិត្តនោះឡើយ លើកលែងតែមនុស្សចាស់ ឬមនុស្សជិតស្និទ្ធ។
ប្រសិនបើជនចម្លែកប៉ះក្បាលបុរសដោយចៃដន្យ វាត្រូវបានចាត់ទុកថាជាការបង្កហេតុ។ វាក៏មានហេតុផលមួយទៀត ដែលមនុស្សគិតថាក្បាលគឺជាសរីរាង្គដ៏សំខាន់មួយ។ ដូច្នេះកុំប៉ះពាល់តាមអំពើចិត្ត វាអាចបង្កទៅជាគ្រោះថ្នាក់ដោយចៃដន្យ។
២. កុំប៉ះចង្កេះមនុស្សស្រី ( នាំឱ្យខូចខាតកិត្តិយស កេរ្តិ៍ឈ្មោះមនុស្សស្រី )អាចនិយាយបានថាគោលគំនិតនេះនៅតែបន្តមករហូតដល់សព្វថ្ងៃ។ សូម្បីតែនៅក្នុងសម័យទំនើប នៅពេលដែលទស្សនៈរបស់មនុស្សសម័យទំនើប គឺបើកចំហរទំនាក់ទំនងរាងកាយនៅតែត្រូវមានដែនកំណត់ជាក់លាក់។ ប្រសិនបើអ្នកមិនសូវស្គាល់ទេ យកល្អមិនត្រូវមានកាយវិការស្និទ្ធស្នាលពេកឡើយ។
មិនមែននិយាយនៅសម័យបុរាណ ស្ត្រីសម័យបុរាណទទួលឥទ្ធិពលយ៉ាងខ្លាំងពីមនោគមវិជ្ជាសក្តិភូមិ ហើយមានច្បាប់តឹងរឹងជាច្រើន។ នៅពេលនោះទំនាក់ទំនងរាងកាយគឺជាពិសេស។ ទន្ទឹមនឹងនេះ ចង្កេះគឺជាផ្នែករសើប និងសំខាន់បំផុត។
ដូច្នេះហើយ ប្រសិនបើនរណាម្នាក់ប៉ះចង្កេះក្មេងស្រីដោយចៃដន្យ ហើយត្រូវបានអ្នកដទៃគេឃើញ នោះវានឹងក្លាយជាពាក្យចរចាមរ៉ាម និយាយតៗគ្នា ប្រែខុសពីការពិត។ នេះប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងអនាគតរបស់ក្មេងស្រី។ ប្រសិនបើជាអកុសលពួកគេទទួលបានកេរ្តិ៍ឈ្មោះមិនល្អ នោះជីវិតដែលនៅសល់របស់ពួកគេអាចប្រឈមនឹងឧបសគ្គជាច្រើនដោយសារតែគំនិតនៃសង្គមនៅពេលនោះដូចគ្នាដែរ៕
ប្រភព ៖ Phunutoday / Knonsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (1)
នី គន្ធី
· 2022-06-04
🤔🤔🤔
- 1
ទៅកាន់