
Chankrisna
· 2019-03-06
ទ្រឹស្តីក្នុងរឿងសាមកុកទាំង ៦ ដែលមិននឹងស្មាន
42
បើនិយាយដល់រឿងសាមកុក (នគរបី) ទោះបីជាអ្នកមិនធ្លាប់មើល ក៏អ្នកធ្លាប់លឺឈ្មោះរបស់វាដែរ ដោយសារឿងនេះបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ប្រទេសចិនក្នុងសម័យសង្រ្គាមបែងចែកអំនាច ។
១.គេក្បត់ខ្ញុំ ជារឿងរបស់គេ ប៉ុន្តែខ្ញុំមិនក្បត់នឹងគុណធម៏របស់ខ្លួនឯងទេ (លីវ ប៉ី)
ពាក្យមួយឃ្លានេះចង់ក្រើនរំលឹកអោយដឹងថា អ្នកណាធ្វើអ្វីមកលើយើងមិនសំខាន់នោះទេ សំខាន់យើងត្រូវរក្សាគុណធម៏ដែលយើងមាន ហើយថ្ងៃណាមួយទង្វើដែលយើងធ្វើច្បាស់ជាតបស្នងមកយើងវិញ។
២. ការចរចារបែងចែកជាពីរប្រភេទ គឺការចរចារ និងការសុំចរចារ (ឆាវឆាវ)
ប្រសិនបើយើងយកឃ្លានេះមកគិត យើងប្រាកដជាមើលឃើញថា រឿងអ្វីក៏ដោយក៏អាចធ្វើទៅបានដែរ ប្រសិនជារឿងខំប្រឹង។ ហេតុអ្វី? ការចរចារប្រៀបបានដូចជា ឳកាសមួយអីចឹងដែរប្រសិនជាយើងរងចាំគេមកចរចារ ឬចាំឪកាសមកដល់ វាមិនអាចគ្រប់ពេលដែលយើងដែលយើងសំណាងបែបនេះនោះទេ។ ផ្ទុយទៅវិញ ដើម្បីសម្រេចបំណង យើងគួរបង្កើតឪកាសអោយខ្លួនឯង ដូចជាយើងទៅសុំគេចរចារអីចឹងដែរ។ ធ្វើជាមនុស្សខ្លាំង អ្នកត្រូវតែចេះបង្កើតឪកាស និងផ្លូវសម្រាប់ដើរអោយខ្លួនឯង ព្រោះប្រសិនបើអ្នកមិនធ្វើបែបនេះទេ គ្មានអ្នកណាធ្វើអោយអ្នកនោះទេ ព្រោះអ្នកប្រហែលមានគេជួយម្តងជាពីរដង ប៉ុន្តែអ្នកមិនអាចមានគេតាមជួយមួយជីវិតនោះទេ។
៣. ប្រសិនបើខ្ញុំរកម្ចាស់ល្អមិនបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់របស់ខ្លួនឯង (ជូកឺឡាំង)
ឃ្លានេះស្តាប់ទៅដូចរាងកាចបន្ទិច ប៉ុន្តែវាគឺជាការពិត ។ ពេលខ្លះក្នុងឆាកជីវិតរបស់មនុស្សម្នាក់អ្វីដែលពួកគេប៉ងប្រាថ្នា មិនប្រាកដថាអ្នកសម្រេចនោះទេ ដូចនេះប្រសិនជាអ្នកគិចថាស្ថានភាពរាល់ថ្ងៃនេះមិនស័ក្តសមនឹងសមត្ថភាពរបស់អ្នក អ្នកគរបង្កើតអ្វីដែលស័ក្កសមសម្រាប់ខ្លួនឯង៕
៤. ខ្ញុំសុខចិត្តក្បត់មនុស្សមួយពិភពលោក ក៏មិនអោយមនុស្សមួយពិភពលោកក្បត់ខ្ញុំ (ឆាវ ឆាវ)
មួយឃ្លានេះស្តាប់ទៅមានអារម្មណ៏ថាអាត្មានិយម ប៉ុន្តែទន្ទឹមនឹងនេះ វាបង្រៀនគំនិតជាច្រើនដល់យើង ។ នៅក្នុងពិភពមួយដែលសំបូរទៅដោយការប្រកួតប្រជែង ប្រសិនជាយើងនៅតែគិតពីអ្នកដទៃមុនខ្លួនឯង យើងនឹងក្លាយជាជនរងគ្រោះនែការប្រគួតមួយនេះ ។ ប៉ុន្តែបើចង់យកឃ្លានេះមកប្រើប្រាស់ អោយត្រូវនឹងបរិបទ អ្នកមិនត្រូវគិតតែពីខ្លួនឯងសុទ្ធនោះទេ ដោយសាមនុស្សយើងរស់នៅត្រូវប្រាស្រ័យពឹងពាក់គ្នាទៅវិញទៅមក ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺក្រៅពីជួយខ្លួនឯងអោយបានល្អ អ្នកក៏គួរជួយជ្រោមជ្រែងអ្នកដែលនៅជុំវិញខ្លួនផងដែរ ។
៥. សម្តីរាប់ពាន់ម៉ាត់ ក៏មិនមានប្រយោជន៏ដូចពាក្យពិតដែរ (លូស៊ូ)
ជាការពិតណាស់ សម្តីមួយឃ្លានេះបាននិយាយន័យដែលខ្លួនចង់បង្កប់យ៉ាងច្បាស់ទៅហើយ។ ធ្វើជាមនុស្សយើងមិនអាចចេះតែនិយាយកុហកនោះទេ ដោយសារតែនៅពេលដែលនិយាយការពិត ប្រហែលជាដល់ពេលដែលគេលែងជឿយើងដូចគ្នា ។ ទោះបីជាការនិយាយកុហកគឺជារឿងដែលមិនអាចជៀសផុត ប៉ុន្តែអ្នកគួរព្យាយាមធ្វើវាអោយបានតិចបំផុត ទើបពេលដែលយើងនិយាយអ្វីទៅ សម្តីរបស់យើងមានតម្លៃ និងគួរអោយគោរពពីសំនាក់មនុស្សទូទៅ ៕
៦. បរាជ័យមានអ្វីគួរអោយខ្លាច អ្វីគួរអោយខ្លាចគឺមិនដឹងថាខ្លួនឯងបរាជ័យនៅត្រង់ណា (ឆាវឆាវ)
មានសុភាសិតទូន្មានជាច្រើនបាននិយាយថា បរាជ័យមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងនៅតែតស៊ូមិនបោះបង់ចោល ។ ត្រឹមត្រូវណាស់ដែលគេលើកឡើងដូចនេះ ប៉ុន្តែដើម្បីអោយប្រាកដថាយើងមិនបរាជ័យនៅក្នុងរឿងដដែលៗ ។ យើងត្រូវសិក្សាអោយច្បាស់ពីឬសគល់នៃការបរាជ័យរបស់យើង ព្រោះបើមិនដូច្នេះទេ យើងនឹងនៅតែធ្វើខុសហើយខុសទៀត ហើយប្រសិនយើងនៅតែបង្កើតកំហុសដែលយើងធ្លាប់បានខុសហើយនោះ វាមានន័យថាយើងគ្មានការអភិវឌ្ឈន៏ និងមិនចេះរៀនពីកំហុស ។ ហើយអ្វីដែលយើងទទួលបានពីការបរាជ័យមិនមែនជាមេរៀននោះទេ ប៉ុន្តែជាការបាត់បង់ពេលវេលា និងថវិការដែលយើងចំនាយទៅហើយមិនបានអ្វីប្រសើរត្រលប់មកវិញ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់