បង្ហោះផ្សាយ

ខ្មែរ

Garden Hydroponic

· 2022-06-18

បន្លែដែលសម្បូរទៅដោយជំងឺនិងសត្វល្អិតស៊ីគឺដោយសារតែ

#កសិដ្ឋានធម្មជាតិ# #កសិកម្ម# #សង្គម# #បន្លែ#

3007

តាមការស្រាវជ្រាវរបស់កសិដ្ឋានធម្មជាតិនៅ ភូមិធ្នង់ខាងលិច ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បានឱយដឹងថាបន្លែដែលសម្បូរទៅដោយជំងឺនិងសត្វល្អិតធ្វើការបំផ្លាញទៅលើដំណាំរបស់យើងគឺដោយសារ។

+ បន្លែរបស់យើងមិនបានសម្អាតស្មៅឱ្យបានស្អាតល្អ ពីព្រោះស្មៅជាប្រភពនៃជំងឺនិងជម្រកសត្វល្អិត

+ ការដាំដុះដោយមិនប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ

+ ការដាំដុះដោយមិនបានប្រើប្រាស់រោងដំណាំឬក៏រោងបន្លែដើម្បីការពារសត្វល្អិតកុំឱ្យចូលទៅខាងក្នុងបាន

+ យើងត្រូវសិក្សាអំពីមជ្ឈដ្ឋានជុំវិញខ្លូនរបស់យើងថាតើតំបន់របស់យើងភាគច្រើនគេដាំដំណាំអ្វីខ្លះ ដំណាំដែលមានសុខភាពល្អភាគច្រើនគឺ យើងត្រូវតែដាំដំណាំឆ្លាស់ ឬសជាប្រភេទជីគ្រប់មុខព្រោះវាមានក្លិនអាចបណ្ដេញសត្វល្អិតបាន។

បន្លែដែលមិនងាយរងការបំផ្លាញពីសត្វល្អិតគឺជាប្រភេទបន្លែដែលដាំលើទឹកដោយសារបន្លែនេះវាមានសុវត្ថិភាពខ្ពស់វាអត់មានស្មៅ វាមានរោងបន្លែត្រឹមត្រូវដើម្បីការពារសត្វល្អិតកុំឲ្យចូលមកយាយីទៅលើដំណាំរបស់យើង។

អត្ថបទដោយ មឿន រ៉ាឆាន់

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

មិត្ត598156650

· 2022-06-20

តោះយើងទាំងអស់គ្នាមកដឹងពីកាដាំដំណារបស់កសិករយើងទាំងអស់គ្នា

ដើមគ្រៀល Uvaria Rufa News

· 2022-06-19

I like that 😚😍

មុខម្ហូប

· 2022-06-19

🙂🙂🙂🙂

មិត្ត1000159024

· 2022-06-19

😍😍😍

Seng Sopha

· 2022-06-18

😍

  • 1
ទៅកាន់