បង្ហោះផ្សាយ

ខ្មែរ

ដើមអម្ពិល-DAP News

· 2022-06-19

កូរ៉េខាងជើង ដាក់ពង្រាយក្រុមគ្រូពេទ្យជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាត ក្រពះពោះវៀន

#ព័ត៌មាន# #កូរ៉េខាងជើង# #ជំងឺឆ្លងរាតត្បាត# #ក្រពះពោះវៀន# #ក្រុមគ្រូពេទ្យជាតិ# #ព័ត៍មានអន្តរជាតិ#

4010

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស៊ើបអង្កេតរោគរាតត្បាតទៅកាន់ខេត្តមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺក្រពះពោះវៀន ។

យ៉ាងហោចណាស់៨០០គ្រួសារដែលរងគ្រោះពីអ្វីដែលកូរ៉េខាងជើងទើបតែហៅថា “ជំងឺរាតត្បាតធ្ងន់ធ្ងរ” បានទទួលជំនួយនៅក្នុងខេត្ត South Hwanghae រហូតមកដល់ពេលនេះ ។

ជំងឺ Enteric សំដៅលើក្រពះពោះវៀន ហើយមន្ត្រីកូរ៉េខាងត្បូង លើកឡើងថា វាអាចជាជំងឺអាសន្នរោគ ឬគ្រុនពោះវៀន ។

ការរាតត្បាតថ្មីដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ភាពតានតឹងបន្ថែមទៀតលើប្រទេសឯកោមួយនេះ ខណៈដែលប្រទេសនេះប្រយុទ្ធប្រឆាំងនឹងការខ្វះខាតអាហាររ៉ាំរ៉ៃ និងរលកនៃការឆ្លងជំងឺកូវីដ-១៩ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

រីមុីហ័ង

· 2022-06-20

👍

Sopheak Love 💕

· 2022-06-20

😭😭😭

Ya min

· 2022-06-20

☺☺☺

Anna Ho ID51180728

· 2022-06-19

😍

067912898

· 2022-06-19

👍👍👍

មិត្ត1000164672

· 2022-06-19

😱😱😱😱

Bee Boss

· 2022-06-19

😀

Bongratha

· 2022-06-19

😎😎😎😍😍

ព្រែកចាកជួបស្នេហ៍

· 2022-06-19

😍😍

ទូច បូយឿន

· 2022-06-19

🙄🙄🙄🙄🙄

បងរិត គ្មានតម្លៃ

· 2022-06-19

Hi

  • 1
ទៅកាន់

ការណែនាំពិសេស