
Harbor Property
· 2022-07-02
ហេតុអ្វីបានជាយុវវ័យជំនាន់ថ្មីចង់រស់នៅក្នុងខុនដូ?
#ខុនដូ# #សង្គម# #អចលនទ្រព្យ#
4818
មនុស្សម្នាក់ៗគឺសុទ្ធសឹងតែចង់បានជីវិតនៃការរស់នៅប្រកបដោយប្រណិតភាពនិងសេរីភាព ដូចជាការទិញផ្ទះ គឺត្រូវចំណាយធំហើយត្រូវគិតយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តទិញ។ងាកមកមើលមនុស្សនាពេលសម័យបច្ចុប្បន្ននេះវិញពួកគេមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជិវិតរស់នៅក្នុងខុនដូ ដោយយល់ឃើញថាទោះបីទិញសម្រាប់រស់នៅឬក៏ដាក់ជួលបន្តក្ដីនោះគឺសុទ្ធតែមានផលចំណេញ។

1. ការរស់នៅបែបទំនើបទាន់សម័យដ៏សម្បូរបែប
ការរស់នៅក្នុងខុនដូពិតជាសាមសម្យបំផុតសម្រាប់អ្នកដែលមានរសនិយមបែបស៊ីវិល័យ ជាពិសេសខុនដូដែលមានការរចនាម៉ូតទាក់ទាញស្អាតប្លែកបំពាក់ទៅដោយបច្ចេកវិទ្យាវ័យឆ្លាត ក៏ដូចជាផ្ដល់ជូននូវការរស់នៅបែបសហគមន៍រួមមួយដែលមានសេវាកម្មសន្តិសុខ២៤ម៉ោង ក្លឹបហាត់ប្រាណ អាងហែលទឹក ភោជនីយដ្ឋាន សេវាប្រចាំថ្ងៃលើការបោសសំអាតនិងសេវាកម្មផ្សេងៗជាច្រើនទៀត។
2. ងាយស្រួលថែទាំនិងសុវត្ថិភាពខ្ពស់
ក្នុងអគារខុនដូនីមួយៗតែងតែមានសេវាកម្មថែទាំ និងមានសន្តិសុខក៏ដូចជាបំពាក់នូវប្រព័ន្ធសុវត្ថិភាពមានដូចជាកាំមេរ៉ា ជណ្ដើរសង្រ្គោះបន្ទាន់ជាដើមដែលអាចធានាបាននូវសុវត្ថិភាពខ្ពស់ដល់អ្នកស្នាក់នៅ។បើនិយាយពីការសម្អាតវិញគឺកាន់តែងាយស្រួលបំផុតសម្រាប់ការរស់នៅក្នុងខុនដូគឺពួកគេមិនចាំបាច់ហត់នោះទេមានតែម៉ាស៊ីនសម្អាតដោយស្វ័យប្រវត្តនៅក្នុងផ្ទះមួយរួចជាការស្រេច។
3. ឱកាសវិនិយោគ
មានខុនដូផ្ទាល់ខ្លួនមួយក៏ល្អសម្រាប់ជាឱកាសដើម្បីចាប់យកផលចំណេញផងដែរ។ នៅពេលដែលយើងមិនចង់រស់នៅបន្ដយើងក៏អាចដាក់ជួលជាមួយម្ចាស់គម្រោងផ្ទាល់ដោយទទួលបាននូវអត្រាភាគរយជួលត្រឡប់មកវិញខ្ពស់និងពុំចាំបាច់ហត់ក្នុងការរកអតិថិជន។
ជារួមចំណុចសំខាន់ៗទាំងនេះហើយដែលជាហេតុផលនាំអោយយុវវ័យជំនាន់នេះមានការផ្លាស់ប្ដូររបត់គំនិតចង់មករស់នៅក្នុងខុនដូវិញ។
លោកអ្នកអាចស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈគេហទំព័រ Harbor Property និងតាមរយៈកម្មវិធីទូរសព្ទដៃ ដោយឥតគិតថ្លៃ។
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (6)
MUTH CHANTHA
· 2022-07-13
😍
មិត្ត1000176311
· 2022-07-04
ល្អណាស់អូខេ
KH 99
· 2022-07-04
😍
រីមុីហ័ង
· 2022-07-03
👍👍
បងរិត គ្មានតម្លៃ
· 2022-07-02
Hi
- 1
ទៅកាន់