
SEM MELODY
· 2022-09-29
របៀបធ្វើ : បាញ់ឆែវ
#អាហារខ្មែរ# #បាញ់ឆែវ# #អាហារ# #របៀបធ្វើម្ហូប#
2685
របៀបធ្វើ : បាញ់ឆែវ

គ្រឿងផ្សំ :
ម្សៅអង្ករខ្សាយ រមៀត ដូងទុំ ពងទា សាច់ជ្រូក ខ្ទឹមបារាំង ត្រីរ៉ស់ ទឹកត្រី ស្ករ ទឹកដូងខ្ចី ទឹកខ្មេះ ជីគ្រប់មុខ ខ្លាញ់ ស្លឹកចេក ។
របៀបធ្វើ :
អង្ករកិនជាមួយដូងទុំដែលកោសរួច ព្រមទាំងរមៀតអោយម៉ដ្ឋ រួចវាយពងទាសាប ប្រាំ ឬ ប្រាំមួយ (តាមម្សៅតិច ឬ ច្រើន ) ជាមួយម្សៅទុកសិន ត្រីរ៉ស់ត្រូវអាំងអោយឆ្អិន បេះយកតែសាច់ច្របាច់អោយល្អិត សាច់ជ្រូកចិញ្ច្រាំអោយល្អិត យកសាច់ដូងលីងអោយឡើងលឿង ខ្ទឹមបារាំងហាន់អោយល្អិត ទើបយកខ្ទះដាក់ខ្លាញ់ ឆាសាច់ដូង ខ្ទឹមបារាំង នឹងសាច់ ឆាអោយស្ងួត ទើបដួសដាក់ចានសម្រាប់ស្នូល លាងជី ដាឡាត់ ទុកជ្រលក់ជាមួយទឹកជ្រលក់ ។ យកខ្ទះ ដាក់លាបបាតខ្ទះ ដួសម្សៅប្រហែល ១វែកសម្លកន្លះ ចាក់ខ្ទះ រាងមូល យកគម្របឆ្នាំង គ្របមួយសន្ទុះ បើកគំរប ដាក់ស្នូល រួចចូកត្រឡប់គ្របស្នូល ទុកអោយឆ្អិន ចូកដាក់ចាន ឬ កញ្ច្រែង យកស្លឹកចេកទ្រាប់កអោយស្អិតជាប់គ្នា ធ្វើដូចនេះ ម្ដងមួយៗ រហូតដល់អស់ម្សៅ ជាការស្រេច៕

រូបតំណាង :
អត្ថបទ : Sem Melody
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
មិត្ត1000193627
· 2022-09-29
😋😋
យូរ៉ា នាង
· 2022-09-29
hi
- 1
ទៅកាន់