
SEM MELODY
· 2022-10-02
វិធីចម្អិន : សម្លម្ជូរគ្រឿងក្បាលត្រីសណ្ដាយ
#អាហារខ្មែរ# #សម្លម្ជូរគ្រឿង# #អាហារ# #របៀបធ្វើម្ហូប#
2026
វិធីចម្អិន : សម្លម្ជូរគ្រឿងក្បាលត្រីសណ្ដាយ

រូបតំណាង :
គ្រឿងផ្សំ :
ក្បាលត្រីសណ្ដាយ ស្លឹកថ្នឹង ស្លឹកទ្រមូង គល់ស្លឹកគ្រៃ រំដេង សំបកក្រូចសើច រមៀត ខ្ទឹមស ស្លឹកកន្ទ្រោប ទឹកត្រី អំបិល ម្សៅស៊ុប ប្រហុក។
របៀបធ្វើ :
ក្បាលស្រីសណ្ដាយ ត្រូវធ្វើឲ្យស្អាត កាប់ជាដុំៗ ទុកសិន គល់ស្លឹកគ្រៃហាន់បុកជាមួយ រំដេង រមៀត សំបកក្រូចសើច ខ្ទឹមស ឲ្យម៉ដ្ឋ ទើបយកក្បាលត្រីទៅដាក់ក្នុងឆ្នាំង យកគ្រឿង ទៅច្របល់ជាមួយ ប្រហុកសាច់ និង សាច់ត្រី រួចចាក់ទឹកត្រី ដាក់អំបិល ស្ករ ស្លឹកកន្ទ្រោប លាងទឹកហើយបូតដាក់ជាមួយ រួចយកទៅដាំឱ្យស្ងួត ហាន់ស្លឹកទ្រមូងដាក់ចូល រួចចាក់ទឹកបន្តិចដាំឲ្យពុះ ដាក់ម្សៅស៊ុបបន្តិច ភ្លក់មើលឱ្យល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។

រូបតំណាង :
អត្ថបទ : Sem Melody
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)