បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2022-10-18

ឧស្សាហ៍អស់កម្លាំងដោយមិនដឹងខ្លួន អាចបណ្តាលមកពីបញ្ហាទាំងនេះ

#គ្រាប់ឈាមក្រហម# #សុខភាព# #ជំងឺ# #អស់កម្លាំង#

4075

តើអ្នកដែលជួបប្រទះនឹងបញ្ហាអស់កម្លាំងគ្រប់ពេលទោះបីជាគេងបានគ្រប់គ្រាន់ដែរឬទេ? នេះគឺអាចបណ្តាលមកពីកត្តាផ្សេងៗដូចជាបញ្ហាដំណេក ការបាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែមនិងបញ្ហាតំរងនោមជាដើម។ នេះគឺរាល់មូលហេតុដែលនាំឱ្យអ្នកមានអារម្មណ៍ថាអស់កម្លាំងគ្រប់ពេល៖១.ខ្វះគ្រាប់ឈាមក្រហម

អ្នកដែលខ្វះគ្រាប់ឈាមក្រហមអាចនឹងជួបប្រទះនឹងបញ្ហាអស់កម្លាំងនេះញឹកញាប់។ កោសិកាគ្រាប់ឈាមក្រហមមានមុខងារក្នុងការដឹកនាំអុកសុីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើកង្វះកោសិកាឈាមក្រហមនេះ វានឹងនាំឱ្យអ្នកខ្សោយនិងបាក់កម្លាំង។២.ជំងឺថប់ដង្ហើមពេលគេង

ការថប់ដង្ហើមនៅពេលគេងអាចនាំឱ្យរំខានដល់ដំណេកថែមទាំងអាចនាំឱ្យមានបញ្ហាសុខភាពផ្សេងៗទៀតដូចជាសម្ពាធឈាមឡើងខ្ពស់ ទឹកនោមផ្អែមនិងគាំងបេះដូង។ ជាទូទៅ មនុស្សពេញវ័យត្រូវបានគេតម្រូវឱ្យគេងរយៈពេល៨ម៉ោង។៣.ទឹកនោមផ្អែម

រោគសញ្ញាចម្បងមួយនៃជំងឺទឹកនោមផ្អែមគឺភាពអស់កម្លាំង។ ប្រសិនបើអ្នកចាប់ផ្តើមដឹងថាខ្លួនឯងអស់កម្លាំងញឹកញាប់ជាងធម្មតា ចូរធ្វើការត្រួតពិនិត្យទៅលើជាតិស្ករក្នុងឈាមព្រោះវាអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម។៤.ជំងឺបាក់ទឹកចិត្ត

មនុស្សដែលមានជំងឺបាក់ទឹកចិត្តតែងគ្មានកម្លាំងចិត្តនិងកម្លាំងកាយធ្វើអ្វីសោះឡើយនិងសោះកក្រោះគ្រប់ពេល។ វាថែមទាំងនាំឱ្យប៉ះពាល់ដល់ដំណេកនិងរបបអាហារទៀតផង។៥.ក្រពេញទីរ៉ូអ៊ីតមានបញ្ហា

ក្រពេញទីរ៉ូអុីតមានមុខងារក្នុងការបញ្ចេញអរម៉ូនផ្សេងៗដើម្បីបំពេញតម្រូវការក្នុងរាងកាយរួមទាំងមេតាបូលីស។ ប្រសិនបើប្រព័ន្ធមេតាបូលីសរបស់អ្នកចាប់ផ្តើមចុះខ្សោយនិងដំណើរការយឺតជាងមុន នេះអាចបណ្តាលមកពីក្រពេញទីរ៉ូអុីតមានបញ្ហា ដែលនាំឱ្យអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (6)

អិុម ឃឿម

· 2022-12-08

🤣

អិុម ឃឿម

· 2022-11-29

😍

ថន សូភី

· 2022-11-07

😍😍😍

មករា លេខកូដ63230368

· 2022-10-21

👍

STEAVMedia

· 2022-10-19

👍

Cuuory Cuuoryកូដណែនាំ42918457

· 2022-10-19

👍

  • 1
ទៅកាន់