បង្ហោះផ្សាយ

ខ្មែរ

Kasi photo

· 2022-11-30

វិធីធ្វើ សម្លការី

#អាហារខ្មែរ# #អាហារ# #របៀបធ្វើម្ហូប# #សម្លការី#

202

គ្រឿងផ្សំ

-សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំធំល្មម)

-សាច់គោ ៥ខាំ (ហាន់ជាដុំធំល្មម)

-ខ្ទឹមបារាំង ហាន់តូចល្មម

-ការ៉ុត ១ផ្លែ ហាន់ជាដុំ

-ដំឡូងបារាំង ១ផ្លែ ហាន់ជាដុំ

-គ្រឿងបុក ១កូនចានចង្កឹះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មាត ស្លឹកក្រូច គល់ស្លឹកគ្រៃ)

-ក្បាលខ្ទិះដូង កន្លះលីត្រ

-ខ្ទិះដូង ១លីត្រកន្លះ

-សណ្តែកដីលីង ៥០ក្រាម បុកឣោយល្ឣិតបន្តិច

-ទឹកត្រី ៤ស្លាបព្រា

-ឣំបិល ១ស្លាបព្រាកាហ្វេ

-ស្ករត្នោត ១ខាំ

-ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

-ម្ទេសក្រាម ១០ផ្លែ (ត្រាំទឹករួចចិញ្រ្ចាំឣោយម៉ត់)

របៀបធ្វើ

-ដាំឆ្នាំងឣោយក្តៅ ដាក់ក្បាលខ្ទិះចូល ទុកឣោយពុះដាក់ម្ទេសក្រៀមចូល ឆាឣោយឡើងពណ៏ក្រហមល្ឣ សឹមដាក់គ្រឿងបុកចូល ឆាឣោយឆ្ងុយ

-ដាក់សាច់ចូល ឆាត្រឡប់ចុះឡើង រួចដាក់ស្ករ ឣំបិល ទឹកត្រី ម្សៅស៊ុបចូល ឆាឣោយសព្វ រំងាស់ឣោយស្ងួតទឹកដែលចេញពីសាច់

-ដាក់សណ្តែកដី ការ៉ុត ដំឡូងបារាំងចូល រួចបន្ថែមខ្ទិះដូង រំងាស់ឣោយផុយសាច់និងដាច់ទឹក ភ្លក់រសជាតិតាមចំណូលចិត្ត បន្ទាប់មកដាក់ខ្ទឹមបារាំងចូល ទុកឣោយពុះជាការស្រេច។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់