
TNAOT Sport
· 2022-12-18
FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រ អាហ្សង់ទីន ជួប បារាំង ថ្ងៃនេះ វេលាម៉ោង ១០យប់
#Kylian Mbappé # #កីឡា# #Lionel Messi # #ក្រុមជម្រើសជាតិអាហ្សង់ទីន# #ប្រទេសបារាំង# #FIFA World Cup 2022# #បាល់ទាត់អន្តរជាតិ#
4739
សូមរំលឹកបន្តិចសម្រាប់គូរប្រកួតទាំង២ក្រុម មុនវគ្គឈានដល់វគ្គនេះ អាហ្សង់ទីនឈ្នះក្រូអាស៊ី ៣-០ ចំណែកប្រទេសបារាំង ឈ្នះម៉ារ៉ុក ២-០។ ចំពោះចំណាត់ថ្នាក់បាល់ទាត់ពិភពលោក ប្រទេសអាហ្សង់ទីន ឈរនៅលេខរៀងទី៣ ប្រទេសបារាំងឈរនៅលេខ៤ ។

គួរបញ្ជាក់ថា អាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ បាន ៦ដងទាំងលើកនេះ ចាប់តាំងពីឆ្នាំ ១៩៣០, ១៩៧៨, ១៩៨៦, ១៩៩០, ២០១៤ និងឆ្នាំ២០២២នេះ ហើយឈ្នះពានរង្វាន់បានតែពីរដងប៉ុណ្ណោះគឺឆ្នាំ ១៩៧៨ និងឆ្នាំ១៩៨៦ ។ ក្រឡេកទៅមើលប្រទេសបារាំងវិញ នេះជាលើកទី៤ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ចាប់តាំងពីឆ្នាំ ១៩៩៨, ២០០៦, ២០១៨ និងឆ្នាំ២០២២ ហើយឈ្នះពានបានពីរដងគឺឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ។

ការជួបគ្នាសម្រាប់យប់នេះ ក៏ជាលើកទី៦ដែលប្រទេសទាំងពីរជួបគ្នា ៥លើកកន្លងមក អាហ្សង់ទីន ឈ្នះ៤ដង ខណៈបារាំងឈ្នះតែម្តងទេ ប្រកួតចុងក្រោយងបាល់ទាត់ពិភពលោក ២០១៨ បារាំងឈ្នះអាហ្សង់ទីន៤ទល់៣ ឡើងមកដណ្តើមជើងឯកក្នុងការប្រកួតយប់នេះ អាហ្សង់ទីន មិនមានកីឡាកររបួសនោះទេ ខណៈបារាំងកីឡាករដែលមានបញ្ហាសុខភាពត្រឡប់មកហាត់ឡើងវិញ ។

គ្រាប់បាល់ស៊ុតបញ្ចូលទី កីឡាករ Lionel Messi និងកីឡាករ Kylian Mbappé រកបាន៥គ្រាប់ដូជគ្នាជូនជម្រើសជាតិរៀងៗខ្លួន ៕


សម្រួលអត្ថបទ៖ ឡុង រតនា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង

តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ប៉ូលិសឥណ្ឌាចាប់ខ្លួនម្ចាស់ក្រុមហ៊ុនថ្នាំស៊ីរ៉ូក្អក ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងការស្លាប់កុមារ២១នាក់

នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

យោបល់ទាំងអស់ (7)
SB WB លេខកូដ53335628
· 2022-12-18
សួស្ដី
ថន សូភី
· 2022-12-18
😍😍😍
longphin168
· 2022-12-18
FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រ អាហ្សង់ទីន ជួប បារាំង ថ្ងៃនេះ វេលាម៉ោង ១០យប់
សក្កដា148
· 2022-12-18
បារាំងឈ្នះ
NJJoel
· 2022-12-18
Hi
Lenglan
· 2022-12-18
៤ឆ្នាំមានម្ដង!កុំភ្លេចទស្សនាវគ្គផ្ដាច់ព្រ័ត្រទាំងអស់គ្នាបងប្អូនម៉ោង ១០:០០ នាទីយប់នេះ
មិត្ត1000204282
· 2022-12-18
FIFA World Cup 2022 វគ្គផ្តាច់ព្រ័ត្រ អាហ្សង់ទីន ជួប បារាំង ថ្ងៃនេះ វេលាម៉ោង ១០យប់
- 1
ទៅកាន់