 
 TNAOT News
· 2023-01-09
ផ្លែកំពីងរាជ្យមានប្រយោជន៍ជួយដល់សុខភាពអ្នក!
#ផ្លែឈើ# #ចំណេះដឹង# #គន្លឹះខ្លីៗ# #អត្ថប្រយោជន៍# #ការថែទាំសុខភាព#
9696
ផ្លែបំពេញរាជ្យ ឬ ស៊ន ឬ កំពីងរាជ្យ គឺជាផ្លែឈើមួយប្រភេទ ដែលគេនិយមដាំដុះនៅក្នុងតំបន់ត្រូពិក នឹងមានដើមកំណើតនៅឥណ្ឌូចិន និងម៉ាឡេស៊ីភាគខាងលិច។ ផ្លែឈើប្រភេទនេះ មានស្លឹកធំស្រដៀងស្លឹកពង្រ។

គ្រាប់នៃផ្លែកំពីងរាជ្យខ្លះមានរស់ជាតិជូរ រីឯខ្លះទៀតមានរស់ជាតិផ្អែម ទៅតាមប្រភេពពូជរបស់វា ប៉ុន្តែអ្នកខ្លះអាចយកផ្លែប្រភេទនេះទៅត្រាំង ដើម្បីឱ្យមានរស់ជាតិកាន់តែឆ្ងាញ់ជាមួយនឹងការរួមផ្សំគ្រឿងជាច្រើនមុខទៀតដូចជា៖ អំបិល ស្ករស ប៊ីចេង ជាដើម។ មនុស្សមួយចំនួនទៀត បានប្រើប្រាស់ផ្លែកំពីងរាជ្យធ្វើជាញ៊ំុំា ដើម្បីទទួលទានជាអាហារសម្រន់ជាដើម។ ម្យ៉ាងទៀតគេអាចយកផ្លែប្រភេទនេះទៅធ្វើជាដំណាប់ ដ៏មានរស់ជាតិឆ្ងាញ់។

មិនត្រឹមតែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែកំពីងរាជ្យក៏មានផ្ទុកនូវសារជាតិជួយដល់សិរីរាង្គកាយរបស់មនុស្សបានយ៉ាងល្អប្រសើរ។

១. ផ្ទុកវីតាមីន C ជួយការពាររាងកាយពីជម្ងឺ
អ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅក្នុងផ្លែកំពីងរាជ្យមានផ្ទុកជាតិដែក ជួយបង្កើនកោសិកាឈាមក្រហម ក្នុងរាង្គកាយ ដើរតួនាទីសំខាន់ក្នុងការផ្ដល់អុកស៊ីសែន ជម្រុញឱ្យប្រព័ន្ធគ្រប់គ្រងរបស់ខួរក្បាលមានដំណើរការល្អ រក្សាសីតុណ្ហភាពក្នុងរាងកាយ និងទប់ទល់ការស្លេកស្លាំង - ដែលបណ្ដាលមកពីជម្ងឺស្លេកស្លាំង និងសំពានឈាមទាប។
២. ផ្ទុកសារជាតិដែក
សារជាតិនេះ គឺជួយបង្កើនកោសិកាឈាមក្រហម ក្នុងរាងកាយមនុស្ស និងមានជាតិសរសៃនិងអ៊ីដ្រាត ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ជាដើម។
៣. ជួយសម្រកទម្ងន់
មនុស្សជាច្រើនមិនបានដឹងថា ផ្លែកំពីងរាជ្យរួមចំណែកជួយឱ្យអ្នកអាចសម្រកទម្ងន់បានផងដែរ ដូច្នេះសម្រាប់អ្នកដែលចង់ស្រកទម្ងន់ គួរតែឧស្សាហ៍ញ៉ាំផ្លែកំពីងរាជ្យ ដើម្បីឱ្យសមនឹងបំណងរបស់អ្នក។
៤. ផ្ទុកនូវសារជាតិប៉ូតាស្យ៉ូម
អ្នកជំនាញបានរកឃើញថា នៅក្នុងផ្លែកំពីងរាជ្យ ក៏មានផ្ទុកនូវសារជាតិប៉ូតាស្យ៉ូម ដែលសារធាតុនេះមានភាពពិសេសម្យ៉ាងជួយការពារដល់ប្រព័ន្ធប្រសាទរបស់អ្នក។ និយាយរួមអត្ថប្រយោជន៍នៃផ្លែកំពីងរាជ្យ គឺត្រូវបានយកទៅផលិតធ្វើជាឱសថបានផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (19)
Jendy1000090382
· 2023-01-10
🙂😷
Nith មើលរឿងភាគ
· 2023-01-10
😘😘😘
JANG ZZ
· 2023-01-10
ផ្លែកំពីងរាជ្យមានប្រយោជន៍ជួយដល់សុខភាពអ្នក!
វប្បធម៌
· 2023-01-10
បេីសរសេរឲ្យត្រូវ ផ្លែបំពេញរាជ្យ
អូនហ្វា អ្នកជនបទ
· 2023-01-10
ធ្លាប់តែហូបកំពីងរាជ្យមិនដឹងថាមានប្រយោជន៍ដល់សុខភាពសោះអរគុណត្នោតខ្មែរដែលបានណែនាំព័ត៌មាននិងចំណេះដឹងរាល់ថ្ងៃ#TNAOTVitory
លេខកូដណែនាំ 26402994
· 2023-01-10
ខ្ញុំចូលចិត្តកំពីងរាជត្រាំ ឆ្ងាញ់ណាស់😋
សាំង សារ៉ូយ
· 2023-01-10
😍
ជីវិតអ្នកស្រែចំការ
· 2023-01-10
👍
ស្រីល្ហាមដូចអូន
· 2023-01-10
🤪🤪
NJJoel
· 2023-01-10
Hi
បុិលចិន្តា
· 2023-01-10
👍👍
ថន សូភី
· 2023-01-09
😋😋😮😮
តាណុយគ្រូតឿ
· 2023-01-09
ផ្លែបំពេញរាជ គ្រាប់ឆ្ងាញ់ណាស់
Noeurn Ni
· 2023-01-09
ឃើញហើយឡើងស្រក់ទឹកមាត់ហ្មង។
KH MOVIES
· 2023-01-09
hello 🤩
- 1
- 2
ទៅកាន់