បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-01-12

អាជ្ញាធរខេត្តពោធិ៍សាត់ សម្រេចបើកទ្វារទឹកទំនប់ធារាសាស្ត្រដំណាក់អំពិល

#គ្រោះមហន្តរាយ# #សង្គម# #អាកាសធាតុ# #បើកទ្វារទំនប់ទឹក# #មន្ទីរធនធានទឹក និងឧតុនិយម#

8261

អាជ្ញាធរនិងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមបានចុះត្រួតពិនិត្យទំនប់ធារាសាស្រ្តដំណាក់អំពិល ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកសង្គ្រោះស្រូវប្រាំង។

បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរសម្រេចបើកទ្វាទឹកតាមប្រព័ន្ធមេកានិច្ច នៅទំនប់ធារាសាស្ត្រដំណាក់អំពិល ដើម្បីជួយអន្ត​រាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ក្នុងស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់។

លោកបញ្ជាក់ថា៖«មកដល់ពេលនេះ ស្រូវកំពុងជួបបញ្ហាខ្វះខាតទឹក ខណៈដែលប្រជាពលរដ្ឋបានរាយការណ៍និងស្នើសុំអន្តរា​គម​ន៍»។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅទូទាំងស្រុកបាកាន ផ្ទៃដីអនុវត្តបាន ២៤,១២៦ហិកតា​ នៃផែនការ​ ១០,៨០០ហិកតា, ក្រុងពោធិ៍​សាត់ ផ្ទៃដីអនុវត្តបាន ២,១៤១ហិកតា​ នៃផែនការ​ ១,៩០​០ហិកតា និងស្រុកកណ្តៀង ផ្ទៃដីអនុវត្តបាន ៦,៤៩៣ហិកតា​ នៃផែនការ​ ៣,៦០០ហិក៕ ចិនចាវ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

Yann Sophy

· 2023-01-15

អាជ្ញាធរខេត្តពោធិ៍សាត់ សម្រេចបើកទ្វារទឹកទំនប់ធារាសាស្ត្រដំណាក់អំពិល

Jendy1000090382

· 2023-01-13

🙂😷

សក្កដា148

· 2023-01-13

អ្នកធ្វើស្រែប្រាំងពេលនេះមានសង្ឃឹមហើយ

ព្រះច័ន្ទ

· 2023-01-12

បំណុលឆ្នាំនេះមានសង្ឃឹមហើយ😁

អូនហ្វា អ្នកជនបទ

· 2023-01-12

អរគុណខ្លាំងណាស់សម្រាប់ការបើកទឹកជូនប្រជាពលរដ្ឋ

  • 1
ទៅកាន់