បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-01-19

សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា កំពុងស្ថិតក្នុងការត្រួតពិនិត្យកែសម្រួល

#សេចក្តីព្រាងច្បាប់# #សង្គម# #អនុក្រឹត្យ# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម#

7181

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំអន្ដរក្រសួង បន្តត្រួតពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ដើម្បីពន្លឿនឱ្យឆាប់ចប់ ដាក់ជូនទៅអង្គភាពពាក់ព័ន្ធពិនិត្យបន្ត។​ នេះបើយោងតាមទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា ​លើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីគោរ​មងារឧកញ៉ានេះ។

ឯកឧត្តមមានប្រសាសន៍ថា កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ ប៉ុន្តែ នៅថ្ងៃនេះដែរ អង្គ​ប្រជុំនឹងបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ានៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះ​រាជាណាចក្រកម្ពុជា៕ ចិនចាវ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

លីអេង

· 2023-01-19

ដំណឹងល្អណាស់! សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា កំពុងស្ថិតក្នុងការត្រួតពិនិត្យកែសម្រួល#TNAOTChineseNewYear

JANG ZZ

· 2023-01-19

សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា កំពុងស្ថិតក្នុងការត្រួតពិនិត្យកែសម្រួល

រាត្រីសុបិន

· 2023-01-19

នៅស្រុកខ្មែរយើងមានឧកញ៉ាច្រើនណាស់ # Tnaot Chinese New year

Peng Huoth

· 2023-01-19

ពិតជាល្អណាស់ដើម្បីពន្លឿនគោរមងាឧកញ៉ាដាក់ជូនថ្នាក់ដឹកនាំកែសម្រួលបន្តទៀត#TNAOTChineseNewYear

Pozzthang

· 2023-01-19

🤍

មិត្ត96671001

· 2023-01-19

☺️☺️

អូនហ្វា អ្នកជនបទ

· 2023-01-19

😘😘😘#TNAOTChineseNewYear

Mat sos My music

· 2023-01-19

👍👍👍

សាំង សារ៉ូយ

· 2023-01-19

😍😍

Vincenzo168

· 2023-01-19

កែសំរួលខ្លះក៏ល្អ អ្នកខ្លះមិនឃើញជួយជាតិអីផងបានក្លាយជាឧកញ៉ាដែរ #TNAOTChineseNewYear

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់