
Novel Readers
· 2023-01-29
រឿង ជួបស្នេហ៍នៅ First Class ភាគបញ្ចប់ - ប្រលោមលោក
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
1907
លូថឺ រងូរង៉នៅក្នុងចិត្ត និងថើបសក់នាងម្ដងទៀត ។
'ពេលនេះនាងនៅក្បែរអូន!'
"បងមានអារម្មណ៍ថាមានកិត្តិយសណាស់" គេនិយាយដោយសំឡេងគ្រលរ "...បងស្រឡាញ់អូន”
“អ្ហឺម"
ពួកគេលើកកន្លែងដាក់ដៃប្រលោះកណ្ដាលឡើង និងដណ្តប់ភួយជាមួយគ្នា នាងត្រសុលខ្លួនក្នុងដៃគេ ចាប់ផ្តើមងងុយ ទ្រូងគេផ្អែកហើយស្រួលខ្លួនតែម្តង នាងដេកបិទភ្នែកទាំងពីរ មានអារម្មណ៍ថាធ្ងន់បបូរមាត់ គឺបបូរមាត់គេនោះអ្ហែ៎ង នាងបណ្ដោយឱ្យគេជន្លលេងបបូរមាត់នាងមុននឹងរងូរង៉...
"លូថឺ អូនក៏ស្រឡាញ់បង....”
១០នាទីបន្ទាប់ពីនោះស្រីនៅក្នុងរង្វង់ដៃក៏ដេកលក់ គេសម្រួលកាយវិការដេកដើម្បីឲ្យនាងដេកបានស្រួល ពេលឆែកមើលថាភួយកក់ក្ដៅល្មមហើយ ទើបបិទភ្នែកត្រៀមដេកដែរ តែសំឡេងស្រួចរលែមរបស់ស្រីម្នាក់បែរជាលាន់ឮ...
'ហាៗ ខឹកៗ ល្អណាស់ ឃើញពួកនាងហេបភីអិនឌីងបែបនេះហើយ ខ្ញុំក៏រំភើបឡើងទឹកភ្នែកហូរ គួរឱ្យស្រឡាញ់ដល់ហើយ រំភើបបំផុត ធ្វើម៉េចទេ ខ្ញុំរំភើបអ្ហ៎!'
វិញ្ញាណមួយដួងនោះ វិញ្ញាណដែលធ្លាប់ឆាឆៅគេនៅលើយន្តហោះ ។
ហេលេណា? គេហៅនាងនៅក្នុងចិត្ត ។
'អីយ៉ា ខ្ញុំក៏ថាហើយ លោកមិនល្ងង់ទេ!'
នាងព្រមទទួលដោយបើកចំហ និងសើចខឹកៗ ។
'តែខ្ញុំបានដំណឹងថាលោកល្ងង់ដល់ថ្នាក់ជូននាងឡើងអេឡេកុបទ័រ បន្ទាប់ពីនោះក៏ដេញតាមអេឡេកុបទ័រដូចមនុស្សឆ្កួត ពិតឬអត់!'
សរសៃសៀតផ្កាគេលោតតុបៗ មុខក្ដៅភាយៗ ។
នាងដូចជាដៅបានថាគេចង់សួរអ្វី ទើបនិយាយមុន...
'សំណព្វចិត្ត វិញ្ញាណរបស់យើងមិនបែងចែកប្រទេសទេ ទាក់ទងគ្នាបានជានិច្ច ថែមទាំងផ្តល់ដំណឹងបានទៀត បើមិនចង់ឱ្យអ្នកផ្សេងដឹងនៅពេលក្រោយគឺកុំធ្វើរឿងល្ងង់ៗ
វិញ្ញាណចាំមើលថែកោះនោះជួយចាត់ទុកថាលោកសំណាងល្អដែល លោក!'
'ចុះអ្នកនាងនៅឯណា!'
នាងសើចសំឡេងស្រស់ថ្លា...
'អុ៎យ វិះភ្លេចណែនាំខ្លួន ខ្ញុំមើលថែយន្តហោះ យន្តហោះមួយនេះស្ថិតនៅក្នុងអាណត្តិខ្ញុំ បើឱ្យនិយាយតាមច្បាប់របស់យើង ខ្ញុំជាម្ចាស់ លើយន្តហោះនេះខ្ញុំធំបំផុត យល់ទេ!'
ស្ងៀម...លូថឺ នៅស្ងៀម!
កន្លងផុតមួយសន្ទុះធំទើបនាងសួរ...
'លោកគ្មានអីចង់និយាយជាមួយខ្ញុំទេអ្ហ៎!'
លូថឺ នៅស្ងៀមមួយសន្ទុះ ខ្ជឹបមាត់ ហើយនិយាយអ្វីដែលគិត៖
"ខ្ញុំនឹងមើលថែនាង ការពារនាង អរគុណដែលអ្នកនាងឲ្យភាពក្លាហានដល់នាង និងបង្រៀនឲ្យនាងមកស្រឡាញ់ខ្ញុំ”
គេបានឮនាងសើចមួយរលកទៀតដូចជាពេញចិត្ត និងមានក្តីសុខខ្លាំងណាស់ មានអារម្មណ៍ដូចខ្លួនឯងឡូយបំផុតយ៉ាងម៉េចអីចឹង បន្ទាប់ពីនោះសំឡេងសើចក៏បាត់ ដូរទៅជាភាពស្ងៀមស្ងាត់ ។
"លូថឺ បងកំពុងនិយាយអ្ហ៎?” នាងក្រមុំនៅក្នុងរង្វង់ដៃបើកភ្នែកញឹមៗ បាតដៃទន់ៗប៉ះមុខគេ។
"អត់ទេ" គេញឹមៗ ព្រមទាំងក្ដោបដៃនាង "គេងទៅ បងក៏ងងុយដែរហើយ”
"អឺម...រាត្រីសួស្ដី...”
ផ្ទៃមេឃងងឹតឈឹង នៅរយៈកម្ពស់១ម៉ឺនហ៊្វុក គូស្នេហ៍កៀកកើយគ្នានិងដេកលក់ទៅស្នេហារវាងពួកគេមានច្រើនឥតគណនាអាចឱ្យពួកគេបានស្គាល់រសជាតិពេញមួយជីវិត ។
ចំណែក 'ម្ចាស់' ម្នាក់នោះ នាងនៅមានរឿងរវល់ត្រូវជម្រះច្រើនទៀត រវល់បំផុត ។
ចប់ដោយបរិបូណ៌!
ប្រភពអត្ថបទ៖ OBSOK BOOK
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
Bor CV
· 2023-06-02
😍
S kungkea
· 2023-05-31
😍
Kosol Singer
· 2023-05-31
😀
សាំង សារ៉ូយ
· 2023-01-30
😘
សៅនី ដាវីឌ
· 2023-01-29
😊😊
- 1
ទៅកាន់