 
 Square Car
· 2023-02-01
Toyota Tacoma TRD T/X Baja Series
#រថយន្ត# #Toyota Tacoma# #បច្ចេកវិទ្យា# #រថយន្តទំនើប#
2858
នេះមិនមែនជា Ram TRX ឬក៏ Ford F150 Raptor Baja ដែរ។
នេះគឺជា Toyota Tacoma TRD T/X Baja Serie ធម្មតា តែមិនធម្មតា ដែល Toyota ផលិតឡើងកាលពីឆ្នាំ 2012 មកម្ល៉េះ។ បងប្អូនប្រជាពលរដ្ឋយើងភាគច្រើន ប្រាកដជាចាប់ផ្ដើមស្គាល់ច្បាស់អំពី ពាក្យថា Baja ស្របពេលរថយន្ត Ford F150 Raptor ក៏ដូចជា Ranger Raptor លេចវត្តមាននៅក្នុងប្រទេសកម្ពុជាយើង។
ប៉ុន្ដែប្រហែលជាមិនបានស្គាល់ តាមរយៈរថយន្ត Toyota នោះទេ។
ហេតុដូច្នេះហើយ ថ្ងៃនេះ សូមនាំអារម្មណ៏បងប្អូនឱ្យស្គាល់ នូវរថយន្ត Toyota Tacoma TRD T/X Baja Serie ទាំងអស់គ្នា។
បើមើលពីរូបរាងខាងក្រៅ វាហាក់មិនមានភាពខុសប្លែកអ្វីខ្លាំងពី រថយន្ត Toyota Tacoma ផលិតឆ្នាំ 2012 ធម្មតានោះទេ។
តែឈប់សិនបងប្អូន បើមិនមានអ្វីប្លែក ឬមិនមានអ្វីពិសេស ក៏ Square Car មិនលើកយកវាមកបង្ហើញជូនបងប្អូនក្នុងថ្ងៃនេះដែរ។


Toyota Tacoma TRD T/X Baja Serie គឺត្រូវបានផលិតឡើង យ៉ាងពិសេស ដែលមានគោលបំណង សង្កត់ធ្ងន់ខ្លាំងទៅលើសមត្ថភាពនៃការបើកបរ ជាលក្ខណៈ Baja ដោយផ្លាស់ប្តូរ កែរកុនច្រើនទៅលើប្រព័ន្ធ Suspension ក៏ដូចជាបន្ថែមនូវមុខងារសំខាន់មួយចំនួន។
ចាប់ផ្ដើមពីការអភិវឌ្ឍន៍ទៅលើសមត្ថភាពនៃការបើកបរ លើស្ថានភាពផ្លូវ Off-road:
- លើកកម្ពស់ផ្នែកខាងមុខ ជិត 2 Inch ដើម្បីបង្កើននូវកម្ពស់ ហើបពីដី
- ក៏ដូចជាបំពាក់មកនូវ បូម Bilsten ប្រវែង 66មម ផ្គួបផ្សំជាមួយនឹងរស័រ ដែលមានម៉ាក Eibach ដែល Design មក ដោយសង្កត់ធ្ងន់ សម្រាប់ស្ថានភាពផ្លូវ Off-road
- ផ្នែកខាងក្រោយវិញ Toyota Tacoma TRD T/X Baja Serie នេះទទួលបាននូវការលើកកម្ពស់បន្ថែម 1 Inch កន្លះ
- រួមជាមួយនឹងការបំពាក់នូវ បូម Bilsteins ប្រវែងរហូតដល់ 50មម
- លើសពីនេះ ចំពោះ Reservoirs បូម ជាប្រភេទ Remote Reservoirs ដែលមានមុខងាររក្សា សម្ពាធប្រេងរបស់បូម មិនឱ្យឡើងកម្ដៅ ស្របពេលការបើកបរក្នុងស្ថានភាពផ្លួវពិបាក
ទោះជាយ៉ាងណាក៏ដោយ ក៏រថយន្ត Toyota Tacoma TRD T/X Baja Serie នេះនៅតែបំពាក់មកនូវម៉ាស៊ីនសាំង V6 ទំហំ 4.0L ដូចទៅនឹងម៉ូដែលធម្មតា ដ៏ដែល
- ផ្នែកខាងក្រោម ក៏បានបំពាក់មកនូវសន្ទះការពារបាត ម៉ាស៊ីនដែលមានមុខងារ ការពារពីការប៉ះទង្គិចផងដែរ
សូមបញ្ចាក់ផងដែរថា ម៉ាស៊ីននេះគឺមានជាជម្រើសផ្គូរផ្គងមកជាមួយនឹង៖
- ប្រអប់លេខ 6 វគ្គលេខដៃ
- ក៏ដូចជា 6 វគ្គលេខអូតូផងដែរ
បន្ថែមពីនេះទៅទៀត ចំពោះបំពង់ស៊ីមាំងវិញ គឺជាប្រភេទ High flow TRD cat back exhaust system មិនត្រឹមតែ ជួយបង្កើននូវ Performance របស់រថយន្តនោះទេ គឺថែមទាំងធ្វើឱ្យសម្លេងរថយន្តកាន់តែមានអនុភាព
គួររំលឹកផងដែរថា ចំពោះ Toyota Tacoma TRD T/X Baja Serie នេះគឺបានបំពាក់មកជាស្ដង់ដារនូវ៖
- ប្រព័ន្ធ Electronic Control Locking Rear differential
- ប្រព័ន្ធ A-TRC ឬ Active Traction control
- Vehicle Stability Control ឬ VSC
- ចំពោះម៉ូដែល ដែលប្រើប្រាស់មកជាមួយនឹង ប្រអប់លេខអូតូម៉ាតិច គឺបានបំពាក់មកជាមួយនឹង ប្រព័ន្ធជំនួយពេលឡើងចំណោទ ឬ Hill Start assist ក៏ដូចជាប្រព័ន្ធជំនួយពេលចុះ ចំណោទឬ Down hill assist control ផងដែរ


Tacoma ធម្មតា តែមិនធម្មតា ដូចពាក្យគេថា កុំមើលតែសម្បកក្រៅ តួរយ៉ាងដូចជា រថយន្ត Toyota Tacoma TRD T/X Baja Series នេះចឹង បើមើលនឹងភ្នែកគឺមិនខុសពី Tacoma ធម្មតានោះទេ តែទាល់បានសិក្សាពីប្រព័ន្ធ Suspension ទើបដឹងថា មានខុសគ្នាច្រើនពីម៉ូដែលធម្មតា
តើបងប្អូនយល់យ៉ាងណាដែរ ចំពោះ Toyota Tacoma TRD T/X Baja Serie មួយនេះ?
ប្រភព : Motor1.com
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
All-New Isuzu Mu-X 2022🔥 គូរប្រកួតរបស់ Fortuner និង Everest មកដល់ដីព្រះរាជាណាចក្រកម្ពុជាយើងហើយ រូបរាងផ្លាស់ប្តូរទាំងស្រុងទាំងផ្នែកខាងក្រៅ និងខាងក្នុងយ៉ាងទំនើប និងទាន់សម័យ
 
 Genesis GV70 គូរប្រជែងរបស់ Lexus NX កប់ពេកហើយ ទាំងការរចនា ទាំងកម្លាំង ទាំងភាពទំនើប! ហួសពីការស្មាន!
 
 ⚠️ Eco? Normal? Comfort? Sport? Sport+? Custom/individual? គួរប្រើបែបណា? ដើម្បីឲ្យសមស្រប និងមិនប៉ះពាល់ទៅដល់ម៉ាស៊ីន&ប្រអប់លេខរថយន្ត ចម្លើយមាននូវក្នុងវីដេអូ⤵️
 
 តោះមកស្វែងយល់ពី Lock ប៉ុងឬ Locking Rear Differential ទាំងអស់គ្នា! មានប្រយោជន៍អ្វី? ជួយអ្វីខ្លះ? ចម្លើយមាននៅក្នុងវីដេអូខាងក្រោម✅
 
  
  
  
  
  
 
យោបល់ទាំងអស់ (8)
កូដណែនាំ 91815366
· 2023-03-05
👍
លេខកូដណែនាំ62959396
· 2023-02-12
👍
Yahou
· 2023-02-05
hello
សាំង សារ៉ូយ
· 2023-02-02
😍
- 1
ទៅកាន់