បង្ហោះផ្សាយ

ខ្មែរ

ថ្មីៗ-ThmeyThmey

· 2023-03-01

បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ នៅបឹងទន្លេសាប ត្រូវបានកាត់បន្ថយ

#សង្គម# #អង្គការទន្លេគ្លីនិកកម្ពុជា# #ព័ត៌មានសង្គម# #បឹងទន្លេសាប# #បញ្ហាកង្វះអាហារូបត្ថម្ភ#

4825

ដោយ: ឈុំ ចន្ថា

សៀមរាប៖កុមារដែលរស់នៅលើបឹងទន្លេសាបជាច្រើនបានជួយបញ្ហាខ្វះអាហារូបត្ថម្ភក៏ព្រោះតែការហូបចុកមិនគ្រប់គ្រាន់ ជាពិសេសខ្វះទឹកស្អាតប្រើប្រាស់។ ប៉ុន្តែ៤ឆ្នាំចុងក្រោយនេះ បញ្ហាខ្វះអាហារូបត្ថម្ភលើកុមារ ត្រូវបានថយចុះ ក្រោយអង្គការទន្លេគ្លីនិកកម្ពុជា(TLC) បានចុះអប់រំផ្សព្វផ្សាយនិងជួយជ្រោមជ្រែងលើការផ្ដល់អាហារបំប៉ន និងថែទាំសុខភាពដល់កុមារ។

អង្គការទន្លេគ្លីនិកកម្ពុជា (TLC) បានគាំទ្រលើការផ្ដល់អាហារបំប៉ន និងថែទាំសុខភាព ដល់កុមារ ងាយរងគ្រោះ អស់រយៈពេល ៧ឆ្នាំមកហើយ នៅឃុំចំនួន ៩ នៅតំបន់ទន្លេសាបខេត្តសៀមរាប និងកំពង់ធំ។ ក្នុងបេសកម្ម «ស្ដារលទ្ធភាព កុមារខ្វះអាហារូបត្ថម្ភ» របស់អង្គការTLC បញ្ហាកង្វះអាហារូបត្ថម្ភ បានថយចុះជាបន្តបន្ទាប់។ ជាក់ស្ដែង មកទល់ពេលនេះ មានកុមារប្រហែល ១៥នាក់ប៉ុណ្ណោះ ក្នុងចំណោមកុមារ ២៥០នាក់ មានបញ្ហាខ្វះអាហារូបត្ថម្ភ ខណៈ ៤ឆ្នាំមុន មានជាង២០នាក់ ដោយក្នុងនោះ ១០នាក់ ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ។ 

 កញ្ញា ធួន សុត្រា អ្នកជំនាញថែទាំសុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា បានលើកឡើងថា ជាច្រើនឆ្នាំមកនេះ កុមារនៅបឹងទន្លេសាប បានជួបប្រទះនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ព្រោះចំណីអាហារដែលពួកគេបរិភោគ ភាគច្រើនជាប្រភេទត្រីក្រៀម ដែលគ្មានជីវជាតិ ជួយដល់រាងកាយ។ ម្យ៉ាងទៀត បរិភោគទឹកមិនស្អាត ក៏ជាកត្តាធ្វើឱ្យកុមារ ងាយកើតជំងឺ និងនាំឱ្យប៉ះពាល់ដល់រាងកាយផងដែរ។ 

កញ្ញា ធួន សុត្រា អ្នកជំនាញថែទាំសុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា (TLC)។ រូបភាព៖ ឈុំ ចន្ថា 

 « មូលហេតុដែលពួកគាត់(កុមារ) ខ្វះអាហារូបត្ថម្ភ ទាក់ទងនឹងវីតាមីន គឺដោយសារតែគាត់មានតែសាច់ទេ តែភាគច្រើន សាច់ដែលគាត់ញាំហ្នឹង សុទ្ធតែសាច់ក្រៀមទៀត។ បូករួមទាំងការញាំទឹកដែរ តែយើងញាំទឹកមិនស្អាត នាំឱ្យមានជំងឺរាករុស ធ្វើឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ»។ នេះជាការលើកឡើងរបស់ កញ្ញា ធួន សុត្រា។  

 ការខ្វះអាហារូបត្ថម្ភ អាចបណ្ដាលឱ្យកុមារអាយុក្រោម ៥ឆ្នាំ ជួបបញ្ហាក្រិសក្រិន ស្គមស្គាំង ជាពិសេស ប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាល ប្រាជ្ញានិងស្មារតី ជាដើម។ កុមារខ្វះអាហារូបត្ថម្ភ តែងមានអាការស្ងៀមស្ងាត ភ្នែកខូងជ្រៅ ស្គម និងសាច់ជ្រួញ។ ករណីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាល ស្មារតី និងរាងកាយ របស់កុមារ ប្រសិនបើស្ដារលទ្ធភាពមិនទាន់ពេលវេលា។

កុមារ នៅភូមិមាត់ខ្លា មកពិនិត្យសុខភាព និងអាហារបំប៉ន នៅអង្គការទន្លេគ្លីនិកកម្ពុជា។ រូបភាព៖ ឈុំ ចន្ថា 

 អ្នកស្រី លាម លាង នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកូនខ្វះអាហារូបត្ថម្ភ បានឱ្យដឹងថា កូនប្រុសច្បងរបស់អ្នកស្រីម្នាក់ បានជួបបញ្ហាស្គមស្គាំងខ្លាំង ដែលបណ្ដាលមកពីខ្វះអាហារូបត្ថម្ភ។ ព្រោះតែ របរអាហារ និងការបំបៅដោះកូន ក៏មិនបានគ្រប់គ្រាន់។ 

 អ្នកស្រី លាម លាង បានយកកូនទៅពិនិត្យសុខភាព នៅអង្គការទន្លេគ្លីនិកកម្ពុជាទើបបានដឹងថា កូនប្រុសរបស់ខ្លួន ជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ ករណីនេះអង្គការទន្លេគ្លីនិកកម្ពុជា បានផ្ដល់អាហារបំប៉ន និងណែនាំឱ្យ អ្នកស្រីបង្កើតការយកចិត្តទឹកដាក់លើរបរអាហាររបស់កូន ឡើងវិញ ដើម្បីស្ដារលទ្ធភាពទាន់ពេលវេលា។ 

សិស្សានុសិស្ស នៅភូមិខ្លា ធ្វើដំណើរទៅសាលារៀន ដោយទូក។ រូបភាព៖ ឈុំ ចន្ថា 

 ស្រ្តីរូបនេះ ទទួលស្គាល់ពីចំណុចខ្វះខាត នៃការថែទាំងកូន ទាំងរបរអាហារនិងអនាម័យទឹកស្អាត។ ក្រោយបានការចង្អុលបង្ហាញពីក្រុមគ្រូពេទ្យ អ្នកស្រី លាម លាងបានកាត់បន្ថយការបរិភោគអាហារក្រៀម ជំនួសវិញ ដោយការស្ល រួមផ្សំជាមួយបន្លែនិងសាច់ស្រស់ វិញ។ មកទល់ពេលនេះ កូនប្រុសច្បង អ្នកស្រី មានរាងកាយមាំមួន រីឯគីឡូក៏មិនខ្វះទៀតដែរ។  

 អ្នកស្រី ប្រាប់ដូច្នេះថា៖« ដំបូងឡើយ ខ្ញុំអត់ដឹងថាកូន ខ្វះគីឡូទេតែដល់តែពេលខ្ញុំទៅពេទ្យ ទៅថ្លឹងមើល ទើបដឹងថាខ្វះគីឡូ។ នៅពេលនោះ អង្គការគេបានឱ្យនំបំប៉នមក ទើបឃើញកូនបានឡើងគីឡូបន្តិច។ បើនិយាយពីអាហារវិញ នៅតំបន់នេះខ្វះបន្លែណាស់ ថ្ងៃណា ក៏ហូបតែត្រីដែរ ហើយទឹក ក៏មិនស្អាតដែរ»៕ 

ប្រភពដើម៖ ThmeyThmey

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

Yann Sophy

· 2023-03-02

ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីជីវិររស់នៅនិងសុខភាព#TNAOTWomanCareer

sor ravin

· 2023-03-02

😮😮😮😮😮😮😮

HENG CHENGDA

· 2023-03-02

អាហារូបត្ថម្ភមានសារៈសំខាន់ណាស់សំរាប់លូតលាស់រាងកាយនឹងខួុរក្បាលរបស់កុមារ#TNAOTWomanCareer

តាណុយគ្រូតឿ

· 2023-03-01

ការកង្វះខាតអាហារនៅបឹងទន្លេសាបពិតជានាំទុកលំបាកដល់ពួកគាត់ណាស់សូមលោកឯកឧត្ដមនិងលោកជំទាវអ្នកមានជួយឧបត្ថម្ភដល់ពួកគាត់ផង #TNAOTWomanCareer

កំដរអ្នកសេដ

· 2023-03-01

សូមអរគុណអង្គការទន្លេគ្លីនិកកម្ពុជាដែលបានចុះអប់រំផ្សព្វផ្សាយនិងជួយជ្រោមជ្រែងលើការផ្ដល់អាហារបំប៉ននិងថែទាំសុខភាពដល់កុមារ។#TNAOTWomanCareer

នីតា លេខកូដ63230368

· 2023-03-01

👍👍

កូដណែនាំ 47349677

· 2023-03-01

👍👍👍

កូដណែនាំ 91815366

· 2023-03-01

🤧🤧🤧

ថន សូភី

· 2023-03-01

ការចុះជួយនៅកម្ពុជាការរីកចំរើនច្រើន#TNAOTWomanCareer

KH MOVIES

· 2023-03-01

hello 🤩

PHY CHUON

· 2023-03-01

😊😊

Peng Huoth

· 2023-03-01

បញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ នៅបឹងទន្លេសាប ត្រូវបានកាត់បន្ថយ#TNAOTWomanCareer

Lenglan

· 2023-03-01

អាហារូបត្ថម្ភគឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កុមារ សង្ឃឹមថាកុមារក្នុងប្រទេសកម្ពុជាគ្រប់រូបនិងទទួលបាននូវអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ#TNAOTWomanCareer

Bong Juii KPC

· 2023-03-01

ត្រីច្រើនណាស់ឥឡូវមិនងាយខ្វះទេសូម្បីតែកូនអ្នកចម្កាកូនអ្នកស្រែក៏មានអាហារគ្រប់គ្រន់ដែររ#TNAOTWomanCareer

Ya min

· 2023-03-01

😊😊

  • 1
ទៅកាន់

ការណែនាំពិសេស