បង្ហោះផ្សាយ

ខ្មែរ

Town News

· 2023-03-07

បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវមុខវត្តស្ទឹងមានជ័យ

#គ្រោះថ្នាក់ចរាចរណ៍ # #ព័ត៌មាន# #ចរាចរណ៍#

2014

បុរសម្នាក់បានបើករថយន្តយ៉ាងលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧) ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាក Nissan navara ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-2961 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅលើស្ពានស្ទឹងមានជ័យចាស់ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងរងការខូចខាតយ៉ាងដំណំ ។ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវពុំរងការខូចខាតអ្វីច្រើននោះទេ ។ ភ្លាមៗនោះគេឃើញបុរសម្នាក់បានវាចេញពីក្នុងរថយន្តបង្កទាំងមិនមានរងរបួស រួចគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

មិត្ត1000130767

· 2023-03-08

បើបើកបរកុំស្រវឹងឬងងុយមិនចឹងគ្រោះថ្នាក់ណាស់#TNAOTWomanCareer

kodiat man

· 2023-03-08

😯😯😯😯😯😯😯😯

ថន សូភី

· 2023-03-07

ប្រហែលជាស្រវឹងហើយមើលទៅបានបើកមិនមើលចឹង#TNAOTWomanCareer

មិត្ត1000226977

· 2023-03-07

បើបើកបរមានការប្រុងប្រយ័ត្ន វាមិនមានរឿងអ្វីកើតឡើងទេ.

  • 1
ទៅកាន់