 
 Sothiya
· 2019-03-20
វិធីដាំដើមផ្កាកុលាបឲ្យឆាប់ចេញផ្កា
0

-ជ្រើសរើសកូនពូជដើមផ្កាកុលាបដែលត្រូវបានបង្កើតពូជតាមវិធីដាំដោយកំណាត់ដើមឬផ្សាំភ្នែក
-វះជួរជម្រៅពី ១២ទៅ ១៥ សង់ទីម៉ែត្រ ដាក់ដើមបញ្ចុះដាំទៅក្នុងជួរ
-បន្ទាប់មកលុបដីតែមិនត្រូវលុបដីឡើងកន្លែងភ្នែកផ្សាំដាំរួចស្រោចទឹកអោយសើមជោកដើម្បីរក្សាគល់អោយជាប់មាំ

-ត្រូវស្រោចទឹកអោយជោកក្នុងរយៈពេលមួយសប្តាហ៍ដើម្បីអោយដើមចេញឫស(គប្បីស្រោចទឹកនៅពេលព្រឹកព្រលឹមឬល្ងាចត្រជាក់
+ ស្រោចទឹកអោយលិចចង្អូរ៖ បូមទឹកអោយលិច ២/៣ នៃចង្អូរទុកពីរម៉ោងក្រោយទឹកនឹងហួតអស់។
+ ស្រោចទឹកដោយទុយយោទៅលើមុខរងនៅកណ្តាលជួរទាំងពីរ ចៀសវាងស្រោចទឹកច្រើនលើតួស្លឹកបង្កលក្ខខណ្ឌអោយផ្សិតជំងឺរាលដាល។

-ត្រូវកាត់ចោលនូវមែកខ្សោយ មែកឥតផ្តល់ផលកើតដង្កូវជំងឺនិងពន្លកខ្ចី អត់ប្រយោជន៍ដែល តែងដុះនៅក្រោមភ្នែកផ្សាំអោយបានទាន់ពេល
-បន្ទាប់ពី ២ទៅ ៣ ឆ្នាំត្រូវប្តូរដើមថ្មី ជ្រើសរើសពន្លកដែលដុះត្រង់ មែករបស់គល់ធំមាំហើយកាត់ត្រួយនៅកំរិតកំពស់៥០ សង់ទីមែត្រ ចោលទុកសំរាប់ធ្វើជាមែកជំនួសអោយផ្កា ហើយកាត់តួដើមមេដែលចាស់ពេកចោល

-ត្រូវប្រមូលផលផ្កាអោយចំពេលវេលា ធានាផ្កាស្រស់បានយូរ ហើយស្អាតផង
-ឆាប់ប្រមូលផល ទងនៅខ្ចី ផ្កានឹងមិន រីក

-ប្រមូលផលយឺតពេល ផ្កានឹងឆាប់ស្រពោន
-គប្បីប្រមូលផលផ្កានៅពេលល្ងាច ចំពោះមែកមេកាត់កំពស់ពី ៤៥ ទៅ ៥០ សង់ទីម៉ែត្រដើម្បីបង្កើតតួដើមមេ មែកឯទៀតៗ កាត់ដល់គល់ទុកស្នាមកាត់ ១ សង់ទីម៉ែត្រដើម្បីបង្កើតពន្លកថ្មី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ចំនុចសំខាន់ៗខ្លីៗទាក់ទងនឹងប្រទេសអូស្ត្រាលី!
 
 ព្យុះកម្លាំងខ្លាំងផ្អាកជើងហោះហើរ, ផ្លូវរថភ្លើង និងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ដោយសារដើមឈើបាក់សង្កត់
 
 មិននឹកស្មានថាមានកោះមួយនេះនៅលើពិភពលោកសោះ ហើយឡើងឆ្ងាយដល់ជើងមេឃ
 
 ស្វែងយល់ពីមូលហេតុដែលអាចបង្កឱ្យខូចឆ្អឹងខ្នង ដែលជាទម្លាប់មនុស្សភាគច្រើនប្រព្រឹត្តរាល់ថ្ងៃដោយមិនបានចាប់អរាម្មណ៍ឡើយ!
 
  
  
  
  
 
យោបល់ទាំងអស់ (0)
គ្មានយោបល់