
Square Car
· 2023-05-18
Hyundai H1 ឬក៏ Hyundai Starex ជំនាន់ទី 3 គឺជារថយន្ត MPV ដែលអាចទិញយកទៅជិះជាលក្ខណះគ្រួសារក៏បានឬក៏ទិញយកទៅធ្វើជាលក្ខណះអាជីវកម្មរកសុីក៏បាន
#រថយន្ត# #Hyundai H1# #Hyundai Starex# #បច្ចេកវិទ្យា# #រថយន្តទំនើប#
616
រថយន្ត Hyundai H1 ឬ Hyundai Starex ជំនាន់ទី 3 នេះទិញជំនុំៗបើចេះមើលល្អក្នុងការប្រើប្រាស់តម្លៃធូរស័ក្តសមសម្រាប់បរិបទគ្រួសារហើយចំណេញបំផុតសម្រាប់ការប្រកបអាជីវកម្ម។
កាន់លុយមួយម៉ឺនស្ដើងទិញបាន។ បងប្អូនដែលគិតគូរខ្លាំងពីបញ្ហាសេដ្ឋកិច្ច មិនគួរមើលរំលងរថយន្តនេះឡើយ។
រថយន្ត Hyundai H1 ឬក៏ Hyundia Starex គឺជារថយន្តដែលមានឈ្មោះបោះសម្លេងមួយដែលមានភាពពេញនិយមប្រើប្រាស់ច្រើននៅក្នុងប្រទេសកម្ពុជាយើងឱ្យតែលឺឈ្មោះ នរណាក៏ស្គាល់វាគឺជារថយន្តប្រភេទ Van ឬក៏ MPV មួយម៉ូដែលរបស់ក្រុមហ៊ុន Hyundai ដែលមកទល់ពេលបច្ចុប្បន្ននេះបានវិវត្តខ្លួនទៅជា Hyundai Staria បាត់ទៅហើយ។
សូមនាំអារម្មណ៍បងប្អូនងាកមកផ្ដោតសំខាន់ទៅលើរថយន្ត Van ដ៏ពេញនិយម នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះម្ដង។ ព្រោះវាមាននូវគុណសម្បត្តិជាច្រើនដែលអាចចំណេញច្រើនសម្រាប់បងប្អូនដែលជាអ្នកប្រើប្រាស់ទូទៅ ម្ចាស់អាជីវកម្មនិងអ្នកប្រកបរបស់រកសុី។
ចង់ដឹងថាវាចំណេញអ្វីខ្លះទើបពួកយើងហ៊ានសន្និដ្ឋានបែបនេះ?

ជាការពិតណាស់ស្ថិតក្នុងជំនាន់ទី 3 នេះរថយន្ត Hyundia Starex ឬក៏ Hyundia H1 ទទួលបាននូវការអភិវឌ្ឍន៍ទៅលើរូបរាងកាន់តែប្រសើរ ដែលបានផ្ដល់នូវ ៖
- ភាពទាក់ទាញ
- ទំហំធំទូលាយ
+ ទទឹងប្រវែង ៖ 1920 មីលីម៉ែត្រ
+ បណ្ដោយប្រវែង ៖ 5125 មីលីម៉ែត្រ
+ គម្លាតកង់ប្រវែង ៖ 3200 មីលីម៉ែត្រ
+ កម្ពស់ប្រវែង ៖ 1925 មីលីម៉ែត្រ
+ ទម្ងន់ចន្លោះពី 1832 - 2620 គីឡូក្រាម
1 បើនិយាយអំពីការរចនាផ្នែកខាងក្រៅវិញ Hyundia H1 ជំនាន់ទី 3 នេះអាចចាត់ទុកថាគឺជារថយន្ត MPV ដែលចូលចំណោមគេចុះ។
ដូច្នេះហើយវាក៏អាចជាកត្តាមួយសម្រាប់បងប្អូនដែលកំពុងតែកាន់លុយរារែកចិត្តគួរតែសម្រេចចិត្តចាយទៅលើរថយន្តនេះដែរ។
2 ជម្រើសម៉ាស៊ីន ៖
រថយន្តដែលល្អមិនមែនសម្ដៅលើតែសម្បកក្រៅនោះទេ។
ជាក់ស្ដែងរថយន្ត Hyundia H1 ឬ Hyundai Starex ជំនាន់ទី 3 នេះមាននូវជម្រើសម៉ាស៊ីនជាច្រើនដូចជា ៖
- Petrol:
- 2.4 L Theta II MPi I4
- Petrol/LPG:
- 2.4 L Theta LPi I4
- Diesel:
- 2.5 L D4BH TCi I4
- 2.5 L A II CRDI VGT I4[6]
- 2.5 L A II CRDI WGT I4
បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងនិយមប្រើជម្រើសម៉ាស៊ីនម៉ាស៊ូតដែលវាជាកត្តាដែលនាំមកនូវភាពសន្សំសំចៃមួយល្អសម្រាប់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់
ប្រអប់លេខមានជាជម្រើស ៖
- 5 វគ្គលេខដៃ
- 6 វគ្គលេខដៃ
- 4 វគ្គលេខអូតូម៉ាតិច
- 5 វគ្គលេខអូតូម៉ាតិច
កម្រិតស៊ីប្រេងឥន្ធនៈជាមធ្យមរបស់វាគឺអាស្រ័យទៅតាមឆ្នាំផលិតជម្រើសម៉ាស៊ីនប្រអប់លេខនិងគុណភាពនៃរថយន្ត។ ប៉ុន្ដែបើតាមបទពិសោធន៍ជាក់ស្ដែងដូចដែលអេដមីនធ្លាប់បានដឹងពីមុនមកពីបងប្អូនអ្នកប្រើប្រាស់ផ្ទាល់គឺ 100 គីឡូម៉ែត្រចាយប្រហែលចន្លោះពី 7 - 9 លីត្រជាមធ្យមដែលគេអាចចាត់ទុកថាជាភាពសន្សំសំចៃមួយនៅក្នុងការប្រើប្រាស់។
3 ក្រៅពីរូបរាងផ្នែកខាងក្រៅក៏ដូចជាជម្រើសម៉ាស៊ីនផ្នែកខាងក្នុងក៏ជាចំណុចក្ដៅមួយដែរ។
តួរយ៉ាងរថយន្ត Hyundai Starex ឬក៏ H1 ជំនាន់ទី 3 នេះបានផ្ដល់នូវទំហំធំទូលាយទាំងទទឹងនិងកម្ពស់ដែលនាំឱ្យវាក្លាយជាជម្រើសល្អមួយសម្រាប់គ្រួសារដែលមានសមាជិកច្រើនក៏ដូចជាបងប្អូនដែលប្រកបអាជីវកម្មមិនតែប៉ុណ្ណោះការរចនាផ្នែកខាងក្នុងក៏មានរបៀបរៀបរយមិនសាំភ្នែកទទួលយកបានសម្រាប់អ្នកប្រើប្រាស់ទូទៅដោយមិនរើសអើងស្រទាប់វណ្ណៈ។

បច្ចុប្បន្ននេះបើទិញប្រភេទជំនុំៗបងប្អូនអាចកាន់លុយបានត្រឹម 1 ម៉ឺនដុល្លាជាងប៉ុណ្ណោះ។ បញ្ជាក់សម្រាប់ម៉ូដែលឆ្នាំផលិត 2008 - 2010 ប្រភេទមួយទឹក។ តែបើចង់បានឆ្នាំផលិតខ្ពស់ ជាងនេះអាចនឹងមានតម្លៃខ្ពស់បន្ដិច។ តែយល់ល្អយកឆ្នាំទាបៗល្មមៗទៅបើបងប្អូនចង់ចំណេញថវិកាច្រើនព្រោះរូបរាងដូចតែគ្នា។
សម្រាប់អេដមីនយល់ឃើញថាវាគឺជាតម្លៃមួយដ៏សមរម្យសម្រាប់រថយន្ត MPV នេះព្រោះវាអាចផ្ដល់ឱ្យអ្នកប្រើប្រាស់នូវគុណសម្បត្តិច្រើន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
All-New Isuzu Mu-X 2022🔥 គូរប្រកួតរបស់ Fortuner និង Everest មកដល់ដីព្រះរាជាណាចក្រកម្ពុជាយើងហើយ រូបរាងផ្លាស់ប្តូរទាំងស្រុងទាំងផ្នែកខាងក្រៅ និងខាងក្នុងយ៉ាងទំនើប និងទាន់សម័យ

Genesis GV70 គូរប្រជែងរបស់ Lexus NX កប់ពេកហើយ ទាំងការរចនា ទាំងកម្លាំង ទាំងភាពទំនើប! ហួសពីការស្មាន!

⚠️ Eco? Normal? Comfort? Sport? Sport+? Custom/individual? គួរប្រើបែបណា? ដើម្បីឲ្យសមស្រប និងមិនប៉ះពាល់ទៅដល់ម៉ាស៊ីន&ប្រអប់លេខរថយន្ត ចម្លើយមាននូវក្នុងវីដេអូ⤵️

តោះមកស្វែងយល់ពី Lock ប៉ុងឬ Locking Rear Differential ទាំងអស់គ្នា! មានប្រយោជន៍អ្វី? ជួយអ្វីខ្លះ? ចម្លើយមាននៅក្នុងវីដេអូខាងក្រោម✅

ការណែនាំពិសេស
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

ឈប់ស្រឡាញ់គេម្នាក់ឯង

ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

យោបល់ទាំងអស់ (1)
កូដណែនាំមិត្ត 22084867
· 2023-05-24
😊😊😊
- 1
ទៅកាន់