
Srey Doung
· 2019-03-23
ទិញឡានប្រយ័ត្នប៉ះចំឡានកាត់ត! ក្នុងសប្តាហ៍គយចាប់បាន១៥គ្រឿង សុទ្ធតែស៊េរីទំនើប!
0
ភ្នំពេញ៖ មន្រ្តីគយរាជធានីភ្នំពេញ បើកប្រតិបត្តិការ ចុះបង្ក្រាបយានដ្ឋានតម្លើង និងកាត់តរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានរថយន្ត១៥គ្រឿង នៅក្នុងសប្តាហ៍នេះ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងសប្តាហ៍នេះ មន្ត្រីគយ រាជធានីភ្នំពេញ បានចុះព័ទ្ធយានដ្ឋានតម្លើង និងតរថយន្តមួយកន្លែងធំ នៅខណ្ឌពោធិ៍សែនជ័យ ដោយចាប់បានរថយន្ត១៥គ្រឿង ក្នុងនោះ មានរថយន្ត៣គ្រឿងតម្លើងរួចហើយ១០០ភាគរយ ដែលមួយគ្រឿងពាក់ផ្លាកលេខក្លែងក្លាយ រីឯ១២គ្រឿងទៀតកំពុងតម្លើង និងត។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានថ្លែងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះថា រថយន្តទាំងនេះមានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid) ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ អំពាវនាវឲ្យយានដ្ឋាន ដែលធ្វើសកម្មភាពយកបំណែក ឬគ្រឿងបន្លាស់មកតជារថយន្ដទេសចរណ៍ និងយានដ្ឋានដែលយកគ្រឿងបន្លាស់ មកតម្លើងជារថយន្ដដឹកទំនិញចង្កូតស្ដាំខុសច្បាប់ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
លើសជាតិស្ករហើយ!! Alek Teeradetch ចំណាយពេលវេលាផ្អែមល្ហែមជាមួយគូស្នេហ៍នៅប្រទេសន័រវេស

ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League ២០១៩ សប្ដាហ៍ទី០៥ កាលថ្ងៃអាទិត្យ ទី២៨ ខែមេសា ស្រូបទាញបានអ្នកទស្សនា៤៣៧៧នាក់ នៅកីឡដ្ឋានខេត្តសៀមរាប ដែលនេះគឺជាកំណត់ត្រាថ្មីមួយ។

ម្ចាស់ហាងកាត់សំលៀកបំពាក់កីឡាដៃឯកស្ពត មានបំណងចង់បើករោងចក្រផលិតខោអាវកីឡាផ្គត់ផ្គង់កីឡាករក្នុងស្រុក

មនុស្សស្រលាញ់គ្នា២នាក់កុំស្តាប់តាមគេចាក់រុក

យោបល់ទាំងអស់ (0)
គ្មានយោបល់