បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-08-11

មកដឹងពី សមាសភាពសមាជិករាជរដ្ឋាភិបាលថ្មី ដែលមាន ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋ

#ប្រទេសកម្ពុជា# #រាជរដ្ឋាភិបាលថ្មី# #ហ៊ុន ម៉ាណែត# #NEW NEWS# #សង្គម# #សម្តេច ហ៊ុន សែន# #ព័ត៌មានសង្គម#

3888

ភ្នំពេញ៖ កាលពីពិធីជួប​សំណេះ​សំណាល​ ជាមួយសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលថ្មី កន្លងទៅនេះ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស​ប្រជាជនកម្ពុជា បានបើកបង្ហាញជាផ្លូវការនូវ​សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៧ ដែលដឹកនាំដោយ ​ឯកឧត្តម​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី​។

សមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នេះគឺ មានឧបនាយករដ្ឋមន្ត្រី ១០រូប ទេសរដ្ឋមន្ត្រី ១១រូប និងរដ្ឋមន្ត្រី ៣០រូប​។​ ក្នុងនោះមាន ឧបនាយករដ្ឋមន្ត្រី ១០រូប មានដូចជា៖ (១) ឯកឧត្តម នេត សាវឿន អាយុ ៦១ឆ្នាំ (២) ឯកត្តម អូន ព័ន្ធមុនីរ័ត្ន អាយុ ៥៦ឆ្នាំ (៣) ឯកឧត្តម​ ស៊ុន ចាន់ថុល អាយុ ៦៥ឆ្នាំ (៤) ឯកឧត្តម​ ហង់ជួន ណារ៉ុន អាយុ ៥៩ឆ្នាំ (៥) ឯកឧត្តម​ សាយ សំអាល់ អាយុ ៤១ឆ្នាំ (៦)ឯកឧត្តម​ ស សុខា អាយុ ៤០ឆ្នាំ (៧) ឯកឧត្តម ទៀ សីហា អាយុ ៤១ឆ្នាំ (៨) ឯកឧត្តម កើត រិទ្ធ អាយុ ៤២ឆ្នាំ (៩) ឯកឧត្តម​ សុខ ចិន្តាសោភា អាយុ ៦៥ឆ្នាំ និង​(១០) ឯកឧត្តម វង្សី វិស្សុត អាយុ ៥៦ឆ្នាំ។

 រួមទាំង ​ទេសរដ្ឋមន្ត្រីចំនួន ១១រូប ទទួលបន្ទុក​បេសកកម្មពិសេស សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា មានដូចជា៖ (១) ឯកឧត្តម​ គន់ គីម អាយុ ៦៧ឆ្នាំ (២) ឯកឧត្តម​ ហូ សិទ្ធី អាយុ ៦៦ឆ្នាំ(៣) ឯកឧត្តម​ អ៊ុក រ៉ាប៊ុន អាយុ ៧០ឆ្នាំ (៤) ឯកឧត្តម​ ឱម យិនទៀង អាយុ ៦៧ឆ្នាំ (៥) ឯកឧត្តម​ អៀង ម៉ូលី អាយុ ៧១ឆ្នាំ (៦) ឯកឧត្តម ពេជ សោភ័ន អាយុ ៧១ឆ្នាំ (៧) ឯកឧត្តម​ ព្រំ សុខា អាយុ ៦៧ឆ្នាំ (៨) ឯកឧត្តម​ សក់ សេដ្ឋា អាយុ ៦៥ឆ្នាំ (៩) ឯកឧត្តម​ អូស្មាន់ ហាស្សាន់ អាយុ ៦៧ឆ្នាំ (១០) ឯកឧត្តម​ លី ធុជ អាយុ ៥៥ឆ្នាំ និង(១១) ឯកឧត្តម​ ឆែម គាតរិទ្ធី​ អាយុ ៦៩ឆ្នាំ ។

 ចំណែករដ្ឋមន្ត្រីទាំង ៣០រូប មានដូចជា៖

(១) ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋមន្ត្រី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី អាយុ ៥៦ឆ្នាំ

(២) ឯកឧត្តម​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាយុ ៤០ឆ្នាំ

 (៣) ឯកឧត្តម​ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អាយុ ៤១ឆ្នាំ

(៤) ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស អាយុ ៦៥ឆ្នាំ

(៥) ឯកឧត្តម​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាយុ ៥៦ឆ្នាំ

(៦) ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាយុ ៤២ឆ្នាំ

(៧) ឯកឧត្តម​ ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​ អាយុ ៥២ឆ្នាំ

(៨) លោកជំទាវ​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាយុ ៤១ឆ្នាំ

(៩) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាយុ ៤២ឆ្នាំ

(១០) ឯកឧត្ត​ម កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​​រ៉ែ និងថាមពល អាយុ ៤៨ឆ្នាំ

(១១) ឯកឧត្តម​ ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួង​ផែនការ អាយុ ៤២ឆ្នាំ

(១២) ឯកឧត្ត​ម​​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាយុ ៥៩ឆ្នាំ

(១៣) ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អាយុ ៤៥ឆ្នាំ

(១៤) ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាយុ ៤១ឆ្នាំ

(១៥) ឯកឧត្តម​ អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អាយុ ៥២ឆ្នាំ

(១៦) ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អាយុ ៤៤ឆ្នាំ

(១៧) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អាយុ ៤១ឆ្នាំ

(១៨) ឯកឧត្តម​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ អាយុ ៤២ឆ្នាំ

(១៩) ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អាយុ ៤៩ឆ្នាំ

(២០) ឯកឧត្តម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អាយុ ៥០ឆ្នាំ

(២១) ឯកឧត្តម​ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាយុ ៥៤ឆ្នាំ

(២២) ឯកឧត្តម​ ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាយុ ៣៩ឆ្នាំ

(២៣) លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាយុ ៦២ឆ្នាំ

(២៤) ឯកឧត្តម​ សុខ សុកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ អាយុ ៣៨ឆ្នាំ

(២៥) ឯកឧត្តម​ ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អាយុ ៤៩ឆ្នាំ

(២៦) លោកជំទាវ​ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អាយុ ៦១ឆ្នាំ

(២៧) ឯកឧត្តម​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាយុ ៤៦ឆ្នាំ

(២៨) ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អាយុ ៣៩ឆ្នាំ

(២៩) ឯកឧត្តម​ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន ​អាកាសចរស៊ីវិល អាយុ ៥៥ឆ្នាំ

និង(៣០) ឯកឧត្តម​ ឡាំ ជា រដ្ឋមន្ត្រី​ ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​ កិច្ចការព្រំដែន អាយុ ៥២ឆ្នាំ

គួរបញ្ជាក់ផងដែរថា សមាសភាពសមាជិករាជរដ្ឋាភិបាលថ្មី ខាងលើនេះ នឹងត្រូវបញ្ជូន​ទៅកាន់រដ្ឋសភា ប្រជុំបោះឆ្នោត​អនុម័ត នាព្រឹកថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣ ជាមួយនឹង​​ថ្នាក់ដឹកនាំរដ្ឋសភាថ្មី ដែល​មាន​លោកជំទាវ ឃួន សុដារី ជាប្រធាន ឯកឧត្តម ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភាព្រមទាំង​ប្រធាន-អនុប្រធាន​គណៈកម្មការទាំង១០ របស់រដ្ឋសភា នីតិកាលទី៧ នេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (7)

រស្មី Vlog

· 2023-08-11

🙂🙂🙂

មិត្ត1000259537

· 2023-08-11

😍😍

សុខនៅ កំពង់ចាម

· 2023-08-11

,👍👍👍

Ang so Thea

· 2023-08-11

😚

Bong Leang KH169

· 2023-08-11

👍👍👍❤

ភារម្យព្រលឹមគូជីវិត

· 2023-08-11

😊😊

Ya min

· 2023-08-11

  • 1
ទៅកាន់