
Phary
· 2024-05-15
យានអវកាសរបស់ក្រុមហ៊ុន Boeing មានបញ្ហាលេចធ្លាយសារធាតុ អេល្យូម នៅក្នុងយាន
#Crew Flight Test# #ព័ត៌មាន# #ក្រុមហ៊ុន Boeing# #អេល្យូម# #TNAOT DIGI# #ព័ត៍មានអន្តរជាតិ#
4166
យានអវកាស Starliner របស់ក្រុមហ៊ុន Boeing ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃសុក្រ ទី ១៧ នេះ ត្រូវបានពន្យាពេល ខណៈក្រុមអ្នកជំនាញរកឃើញបញ្ហាលេចធ្លាយសារធាតុ អេល្យូម(Helium) នៅក្នុងយាន។
អ្នកតំណាងក្រុមហ៊ុន Boeing បានបញ្ជាក់ថា កន្លែងដែលមានបញ្ហានៅក្នុងយានអវកាសនេះ ត្រូវបានជួសជុលរួចរាល់អស់ហើយ ក៏កំពុងដំណើរការជាធម្មតាវិញដែរ។ Boeing ក៏បានបន្ថែមថា ការលេចធ្លាយអេល្យូមដែលបានរកឃើញថ្មីនេះ ត្រូវបានគេរកឃើញនៅ «គែមលើប្រព័ន្ធគ្រប់គ្រងប្រតិកម្មតែម្ខាង» នៅក្នុងម៉ូឌុលសេវាកម្មរបស់យាន Starliner ។
បេសកកម្មធ្វើតេស្តហោះហើររបស់ Crew Flight Test (CFT) គឺជាបេសកកម្មបញ្ជូនអវកាសយានិកទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) សម្រាប់ការស្នាក់នៅប្រហែលប្រាំបីថ្ងៃ ប៉ុន្តែពេលនេះ ក្រុមអ្នកជំនាញបានរកឃើញមានការលេចធ្លាយសារធាតុ អេល្យូម តូចមួយនៅក្នុងយាន Starliner ហើយបានពន្យាកាលបរិច្ឆេទបាញ់បង្ហោះទៅថ្ងៃទី ២១ ខែឧសភា នេះវិញ។
ឱកាសនេះ គឺចំណាយពេល ១ទសវត្សរ៍ក្នុងការបង្កើត ហើយក៏ជាចំណុចកំពូល របស់ក្រុមហ៊ុន Boeing ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតយានអវកាស ដែលសក្តិសមសម្រាប់បញ្ជូនអវកាសយានិកទៅ និងមកពីស្ថានីយ៍អវកាសអន្តរជាតិ ក្រោមកម្មវិធីរបស់អង្គការ NASA ៕
សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
AnaAna
· 2024-05-16
Hi
SK 210977
· 2024-05-16
ok
Channa Bmc
· 2024-05-15
ok
Seng Sopha
· 2024-05-15
👍
អូនតា លេខកូដ63230368
· 2024-05-15
🥺🥺🥺
- 1
ទៅកាន់