
Phary
· 2019-06-21
អាហារ៥ប្រភេទ កាន់តែញ៉ាំ សួតកាន់តែមានសុខភាពល្អ!!
#ចំណេះដឹង# #សួត# #អប់រំ និងការងារ#
0
អ្នកគួរតែព្យាយាមសម្អាតសួតឲ្យបានទៀងទាត់ ជាពិសេសសម្រាប់អ្នកជក់បារី ឬអ្នកដែលរស់នៅក្នុងតំបន់មានបរិយាកាសពោរពេញទៅដោយជាតិពុល។
តើគួរញ៉ាំអាហារអ្វីខ្លះ ទើបអាចជួយសម្អាតសួតឲ្យមានសុខភាពល្អ?
១. ខ្ទឹមស: ខ្ទឹមសអាចប្រយុទ្ធប្រឆាំងនឹងការរលាក ព្រមទាំងការឆ្លងមេរោគ ដោយសារតែវាមានសារធាតុ Allicin កម្រិតខ្ពស់។ សារធាតុនេះអាចបំផ្លាញរ៉ាឌីកាល់សេរី និងរួមចំណែកកែលម្អជំងឺហឺត, មហារីក និងសួត។
២. ផ្លែប៉ោម: ផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយសារធាតុចិញ្ចឹម និងវីតាមីនដែលអាចជួយពង្រឹងដល់មុខងារផ្លូវដង្ហើម ហើយទប់ស្កាត់ការអភិវឌ្ឍនៃជំងឺមហារីកសួត។
៣. ម្ទេស: អាហារហិរមួយប្រភេទនេះ មានផ្ទុកវីតាមីន A, C ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ជាពិសេសអ្នកដែលចូលចិត្តទទួលទានម្ទេស និងជួយឲ្យសួតមានសុខភាពល្អ។
៤. ក្រូចថ្លុង: ក្រូចថ្លុងគឺជាផ្លែឈើដែលល្អបំផុតសម្រាប់សុខភាពសួត ព្រោះវាមានផ្ទុកសារធាតុរ៉ែ និងវីតាមីនយ៉ាងច្រើនក្រៃលែង។
អ្នកជំនាញសុខភាពបាននិយាយថា សារធាតុ flavonoids នៅក្នុងផ្លែឈើនេះពិតជាល្អខ្លាំងណាស់សម្រាប់សម្អាតសួតដែលរងនូវផលប៉ះពាល់ដោយសារតែជំងឺមហារីក។
៥. ខ្ញី: គ្រឿងទេសដែលមានភាពងាយស្រួលក្នុងការបញ្ចូលទៅក្នុងអាហារមួយប្រភេទនេះ មានមុខងារប្រឆាំងនឹងការរលាក, អាចជួយសម្អាតសួតដែលពុលដោយសារតែបរិស្ថានកខ្វក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
TytyChan2021
· 2020-04-16
អត្ថបទល្អណាស់
អាឆើត
· 2020-04-11
សុទ្ធតែអាហារស្រួលរកតើ!
- 1
ទៅកាន់