
TNAOT News
· 2024-09-16
អតីតសិស្សនិទ្ទេសA ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការប្រឡងបាក់ឌុប
#សិស្សនិទ្ទេសA# #បាក់ឌុប# #ឆ្នាំ២០២៤# #NEW NEWS# #សង្គម# #មធ្យមសិក្សាទុតិយភូមិ# #ព័ត៌មានសង្គម#
3882
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃ របស់សិស្សវិទ្យាល័យថ្នាក់ទី១២ ឆ្នាំ២០២៤នេះនឹងចាប់ផ្ដើមទៅនៅថ្ងៃទី៨ ខែតុលា ខាងមុខនៅទូទាំងប្រទេស។ ខណៈសល់ពេលមិនដល់ប្រមាណមួយខែទៀតនេះ អតីតសិស្សនិទ្ទេសA ឆ្នាំសិក្សា២០២៣ ស៊ាន វិសាល ក៏បានចូលរួមចែករំលែកបទពិសោធន៍ និងគន្លឹះផ្សេងៗដើម្បីទទួលបាននិទ្ទេសល្អពីការប្រឡងខាងមុខនេះ។
ដោយក្នុងនោះ និស្សិត ស៊ាន វិសាល បានលើកឡើងថា ដើម្បីទទួលបាននិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ត្រូវស្វែងយល់ពីមុខវិជ្ជាដែលត្រូវប្រឡង សិស្សត្រូវតែដាក់វិន័យមកលើខ្លួនឯងយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀន ហើយជាពិសេសនោះគឺការស្វ័យសិក្សា ដែលជាកត្តាដែលនាំយើងឈានទៅរកភាពជោគជ័យលឿន និងពង្រឹងចំណុចខ្វះខាតដែលមាន។
បន្ថែមពីនេះ និស្សិត ស៊ាន វិសាល ក៏បានលើកឡើង ៥ចំណុច ដែលសិស្សគួរអនុវត្ត នៅប្រមាណជិតមួយខែទៀតដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះមានដូចជា៖ ចំណុចទី១. សិស្សគួរតែព្យាយាមរំលឹកមេរៀនទាំងអស់ដែលធ្លាប់បានសិក្សាហើយ, ចំណុចទី២. ការរៀបចំប្រឡងសាកល្បងសមត្ថភាព ពីព្រោះការសាកល្បងប្រឡងនេះនឹងជួយឲ្យសិស្សអាចយល់កាន់តែច្បាស់ពីសមត្ថភាព និងពេលវេលា, ចំណុចទី៣ បន្តអនុវត្តធ្វើវិញ្ញាសារត្រៀមប្រឡងផ្សេងៗគ្រប់មុខវិទ្យា, ចំណុចទី៤ នោះគឺបន្តសិក្សាជាមួយលោកគ្រូ និងអ្នកគ្រូរហូតដល់ថ្ងៃប្រឡង ដើម្បីទទួលបានដំបូន្មានល្អៗ និងគន្លឹះផ្សេងៗក្នុងការប្រឡង, និងចំណុចទី៥ គឺរៀនគ្រប់គ្រងពេលវេលា ប្រសិនបើអនុវត្តលំហាត់ និងសំណួររួចរាល់មុនពេលវេលាកាន់តែល្អ នោះយើងនឹងអាចមានពេលវេលាក្នុងការពិនិត្យ និងកែតម្រូវចំណុចណាដែលខុសបាន។
រីឯសម្រាប់រយៈពេលមុនមួយថ្ងៃសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ វិសាល ក៏បានចែករំលែកឲ្យសិស្សទាំងអស់ ត្រួតពិនិត្យសម្ភារៈត្រៀមក្នុងការប្រឡងឲ្យបានគ្រប់គ្រាន់ និងគួរតែដឹងថាសម្ភារៈណាដែលអាចយកចូល និងសម្ភារៈណាដែលមិនអាចយកចូលបាន, ទៅពិនិត្យមើលឈ្មោះ និងលេខបន្ទប់ប្រឡង ហើយព្យាយាមធ្វើចិត្តឲ្យស្ងប់ឈប់គិតច្រើន កុំភ័យ ហើយជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងប្រឹងប្រែងបញ្ចេញឲ្យអស់ក្នុងថ្ងៃប្រឡង ហើយញុំាអាហារល្អ ឲ្យគ្រប់គ្រាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព រំលឹកមេរៀនបន្ថែម និងគេងឲ្យបានគ្រប់គ្រាន់ត្រៀមសម្រាប់ការប្រឡងថ្ងៃស្អែកផងដែរ៕
ជាចុងក្រោយ វិសាល ក៏បានផ្តាំផ្ញើនឹងលើកទឹកចិត្តដល់ប្អូនៗដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខទាំងអស់ ត្រូវខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឲ្យអស់ពីលទ្ធភាពក្នុងថ្ងៃប្រឡង និងជូនពរឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

ក្រោយការខកខាន! កម្ពុជា សង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហានៅតំបន់ ភូមិជោគជ័យ

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 2024-09-16
👌👌👌
- 1
ទៅកាន់