បង្ហោះផ្សាយ

ខ្មែរ

Vithara

· 2019-04-14

ទឹកក្រូចឆ្មាទុកពីល្ងាច រួចព្រឹកឡើងចាំផឹក នឹងភ្ញាក់ផ្អើលចំពោះប្រសិទ្ធភាព

0

+គ្រឿងផ្សំ៖ - ក្រូចឆ្មា ៦ ផ្លែ- ទឹកកន្លះលីត្រ- ទឹកឃ្មុំ

+របៀបផ្សំនិងប្រើប្រាស់៖

- កាត់ក្រូចជាពីរ ដាក់ចូលក្នុងឆ្នាំងជាមួយនឹងទឹក កន្លះលីត្រ។

- ដាំឱ្យពុះ បន្ទាប់មកទុកចោលឱ្យត្រជាក់ ១០ ទៅ ១៥ នាទី។

- ស្រង់ក្រូចឆ្មាចេញ ហើយច្រកទឹកវាទុកក្នុងទូទឹកកកទុកពិសាពេលព្រឹកពោះទទេ។

- អ្នកក៏អាចពិសាទាំងក្ដៅឧណ្ហៗភ្លាមៗក៏បាន ឬត្រជាក់ក៏បាន ចំណែកទឹកឃ្មុំសម្រាប់បន្ថែមរសជាតិ (មិនដាក់ក៏បាន)។

+អត្ថប្រយោជន៍តែក្រូចឆ្មា៖

- ជំរុញប្រព័ន្ធភាពស៊ាំ - បង្ការផ្ដាសាយ - ផ្ដល់ថាមពល - ជួយរំលាយអាហារ និងគ្រប់គ្រងប្រព័ន្ធរំលាយអាហារ - លាងសម្អាតអ្នកពីមេរោគមួយចំនួន - គ្រប់គ្រងតុល្យភាពអាស៊ីត pH លើ សរីរាង្គរបស់អ្នក - ជួយស្បែកស្រស់ស្អាត - ដង្ហើមស្រស់ថ្លា - ជួយសម្រកទម្ងន់ - ជំរុញអារម្មណ៍រីករាយ និងបង្ការថប់អារម្មណ៍ - បង្គ្រប់ជាតិទឹក - ជំរុញមុខរបួសដាច់រយះឆាប់ជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់