
Eng
· 2019-04-28
រាំងរដូវ? មូលហេតុដែលធ្វើឲ្យអ្នកជួបបញ្ហានេះ
0
ការរាំងរដូវ គឺជាអវត្តមាននៃវដ្តរដូវដែលអ្នកអាចខកខានមករដូវមួយវដ្ត ឬមួយខែ ឬក៏ច្រើនជាងនេះ។
ស្ត្រីដែលខកខានមករដូវយ៉ាងហោចណាស់បីដងក្នុងរយៈពេលបីខែជាប់គ្នា ឬក៏ក្មេងស្រីដែលមានអាយុ១៥ឆ្នាំហើយនៅមិនទាន់ចាប់ផ្តើមមករដូវទៀត។
មូលហេតុនៃការរាំងរដូវ ជាធម្មតា គឺការមានផ្ទៃពោះ។ មូលហេតុដទៃទៀតនៃការរាំងរដូវអាចរួមបញ្ចូលទាំងការមានបញ្ហាជាមួយនឹងសរីរាង្គបន្តពូជ ឬជាមួយនឹងក្រពេញដែលជួយសម្របសម្រួលកម្រិតអរម៉ូន។
ការព្យាបាលមូលហេតុពិតប្រាកដជាញឹកញាប់ គឺអាចដោះស្រាយបញ្ហារាំងរដូវបាន។ ការរាំងរដូវ ក៏អាចកើតមានឡើងសម្រាប់ហេតុផលមួយចំនួនទៀតដែរ។
មនុស្សមួយចំនួនអាចមករដូវធម្មតា ខណៈពេលដែលអ្នកផ្សេងទៀតអាចមានផលរំខានដោយសារថ្នាំ ឬជាសញ្ញានៃជំងឺណាមួយ។
ការរាំងរដូវដោយធម្មជាតិពិតណាស់ ជាធម្មតានៅក្នុងជីវិតរបស់អ្នកប្រចាំថ្ងៃ អ្នកក៏អាចជួបប្រទះមូលហេតុធម្មជាតិមួយចំនួនអាចមានដូចជា៖
– ការមានផ្ទៃពោះ
– ការបំបៅដោះកូន
– ការអស់រដូវ។
– ការពន្យារកំណើត
– ថ្នាំមួយចំនួន
– មានទម្ងន់ស្រាល ឬស្គមពេក
– ស្ត្រេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់