
Peou
· 2019-05-01
សំណើចខ្លី៖ បទបញ្ជាផ្ទៃក្នុងនៃការផឹកស៊ីប្រកបទៅដោយសក្តានុពល
0
បទបញ្ជារផ្ទៃក្នុង
ដើម្បីអោយការផឹកស៊ីប្រកបទៅដោយសក្តានុពល នឹងមានភាពរីកចំរើន សមាជិកក្នុងអង្គភាពអង្គភាពផឹកស៊ីសមរភូមិជួរមុខ ត្រូវអនុវត្តតាមបទបញ្ជារដូចខាងក្រោម៖
1. សមាជិកផឹកស៊ីគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវចេញលុយស្មើគ្នា ឫម្ខាងចេញថ្លៃស្រា ម្ខាងចេញសាច់ក្លែម។
2. ពេលផឹកស៊ី ត្រូវមានសុជីវធម៌ទាន់សម័យ មិនត្រូវកាន់ច្រលំនូវទូរស័ព្ទដៃ ដែកកេះ ឫស្បែកជើងរបស់សមាជិកណាមួយឡើយ។
3. ក្នុងតុផឹកស៊ី មិនត្រូវរអ៊ូរទាំ ឈឺក្បាល ចុកខ្នង ឈឺក និយាយច្រើន ចាក់ស្រាមិនពេញកែវ ផឹកឆ្លងមិនមានការអនុញ្ញាតិ ហាមជល់កែវហើយ ដាក់ចុះដោយមិនបានផឹក ហាមកាន់កែវយូ ឫថែមទឹកកកញឹកញាប់ ត្រូវផឹកទៅតាមកំណត់អ្នកដែលលើកមុន។
4. ផឹកស៊ីត្រូវចេះរក្សាអនាម័យ មិនត្រូវខាកស្តោះ ឫក្អួតនៅតុផឹកស៊ី ពេលត្រលប់មកផ្ទះ ហាមក្អួតតាមផ្លូវ ពេលទៅបន្ទប់ទឹកត្រូវចេះពិនិត្យ មិនត្រូវអោយទទឹកខោ ត្រូវជូតអាចម៍ភ្នែក លាងដៃនឹងសាប៊ូអោយបានស្អាត មុននឹងចូលតុវិញ។
5. មិនត្រូវនាំប្រពន្ធកូនតាម នាំអោយខូចបរិយាកាសនៅតុផឹកស៊ី តែអាចអនុញ្ញាតិអោយនាំមកជាមួយដូចជា ប្អូនថ្លៃស្រី SIS ប្អូនធម៌ស្រី ដែលមិនទាន់មានប្តី ត្រូវចំណាំ ហាមដាច់ខាតប្រពន្ធគេ។
6. មិនត្រូវជជែកគ្នាខ្លាំងៗ ណែនាំឫឈ្លោះគ្នានៅតុផឹកស៊ី ដែលអាចបណ្តាលអោយបាត់បង់នូវសាមគ្គីភាព ត្រូវបង្កភាពសប្បាយ គប្បីនិយាយរឿងកំប្លែង រឿងប្លែកៗ រឿងសង្សារចាស់ ហាមនិយាយស្តីតែម្នាក់ឯងច្រើនពេក ត្រូវទុកពេលវាលាអោយមិត្តភ័ក្រ្តនិយាយខ្លះផង ទើបការផឹកស៊ីប្រកបទៅដោយភាពរីករាយ និយាយស្តីត្រូវប្រុងប្រយ័ត្តខ្ទាតទឹកមាត់ចូលម្ហូប នាំអោយមានការអាប់អួរដល់ការផឹកស៊ី។
7. ពេលផឹកស៊ីចប់ នៅតាមផ្លូវត្រូវចេះប្រុងប្រយ័ត្ន មិនត្រូវចាក់បញ្ឆេវផ្តេសផ្តាស់ ពាសវាលពាសកាល បើទ្រាំពុំបាន ត្រូវចេះរកទីសមរម្យ ត្រូវចេះគោរពអនាម័យទីសាធារណះ ព្រោះទង្វើនេះអាចនាំអោយបាក់មុខដល់អង្គភាពផឹកស៊ីទាំងមូលបាន។ ពេលទៅដល់ផ្ទះ ហាមប្រើពាក្យសំដីខ្លាំងៗ ជេរប្រពន្ធកូន អ្នកជិតខាងឫ បងប្អូនឳពុកម្តាយ អ្នករស់នៅក្នុងគ្រួសារ។ ពេលព្រឹកថ្ងៃបន្ទាប់ត្រូវក្រោកទៅធ្វើការអោយទាន់ម៉ោង។
8. ពេលទទួលព័ត៌មានអំពីការផឹកស៊ី ត្រូវចុះឈ្មោះដោយអមជាមួយនឹងហត្ថលេខាអោយបានមុនចំនួន3 ថ្ងៃ។ ក្នុងករណីការផឹកស៊ីកំពុងដំនើរការ បើទំនេរត្រូវទៅជាបន្ទាន់ មិនត្រូវមានភាពយឺតយ៉ាវ អូសក្រឡាពេលវេលាឡើយ។
9. ត្រូវលេងកីឡា ធ្វើពលកម្មអោយបានទៀតទាត់ ដើម្បីអោយជីវិតរស់នៅបានយូ បន្តការផឹកបានយូអង្វែងនឹងដើម្បីទុកជាគំរូល្អសំរាប់អ្នកបន្តវេនជំនាន់ក្រោយ។
10. ពេលគិតលុយផឹកស៊ី មិនត្រូទៅបត់ជើង និយាយទូរស័ព្ទ ធ្វើជាបាត់សំបុត្រម៉ូតូ ធ្វើក្អួត សន្លប់ ដើម្បីគេចរួចពីការចេញលុយឡើយ។
ជាអវសាន្ត: បើសមាជិកណាល្មើសនឹងច្បាប់នេះ ក្នុងករណីស្រាល នឹងត្រូវពិន័យចាប់ពី 3 កែវទៅ 5 កែវដោយអត់ដាក់ទឹកកក។ ក្នុងករណីធ្ងន់ត្រូវពិន័យជាប្រាក់ចាប់ពី 10000៛ ទៅ 100000៛។ លុយដែលពិន័យត្រូវទុកសំរាប់ការផឹកស៊ីលើកក្រោយ ក្នុងករណីមិនរៀងចាលត្រូវពិន័យមិនអោយផឹកចាប់ពី2 ទៅ3 លើក ព្រមទាំងកាត់ប្រាក់ខែទី 13 កាត់Insurance ព្រមទាំងកាត់Benefits មួយចំនួនទៀត។
ចំលងជូនៈ
ការិយាល័យផឹកស៊ីទាំងអស់ក្នុងនឹងក្រៅប្រទេស
ភ្នំពេញ, ថ្ងៃហ្នឹង ខែហ្នឹង ឆ្នាំហ្នឹង
ហត្ថលខា
ប្រធានអង្គភាពផឹកស៊ី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់