បង្ហោះផ្សាយ

ខ្មែរ

Kiri

· 2019-05-04

គ្រូពេទ្យសល់ពីសម័យប៉ុលពតម្នាក់ចាក់ថ្នាំមួយម្ជុលផ្តាច់ជីវិតអ្នកជម្ងឺឈឺបំពង់ករប្រកាច់ស្លាប់ភ្លាមៗនៅស្រុកកំពង់រោទ៌

10

ស្វាយរៀង៖ ទោះបីជាសម័យបច្ចុប្បន្ននេះនៅតាមជនបទដាច់ស្រយាលមានមន្ទីរពេទ្យ មណ្ឌលសុខភាពក៏ដោយនៅតែមានពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ដឹងពីការទទួលសេវារដ្ឋហើយមករកសេវាព្យាបាលដោយពេទ្យដើរចាក់ក្នុងភូមិដែលគ្មានវិជ្ជាវីរៈច្បាល់លាស់ដដែល ។ ជាក់ស្តែងមានគ្រូពេទ្យឯកជនសល់ពីសម័យប៉ុលពតម្នាក់បានចាក់ថ្នាំតែមួយម្ជុលទៅលើបុរសម្នាក់ដែលមានជម្ងឺឈឺបំពង់ករប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្មកាលពីវេលាម៉ោង ១២ៈ០៥ នាទីថ្ងៃត្រង់ ថ្ងៃទី៣ខែមេសាឆ្នាំ២០១៩ នៅចំណុចភូមិ សំឡីខាងជើង ឃុំ សំឡី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រូពេទ្យសល់ពីសម័យនោះមាន ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ដោយខ្លួនមានអាការៈឈឺបំពង់កចំនួនពីរថ្ងៃមកហើយពុំបាត់ ទើបខ្លួនបានហៅគ្រូពេទ្យឯកជនឈ្មោះព្រាប សេ ភេទប្រុស អាយុ៦៣ឆ្នាំមានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡីស្រុកកំពង់រោទិ៍ មកចាក់ថ្នាំអោយខណៈ ពេលដែលពេទ្យមកដល់បានបូមថ្នាំមួយស៊ីរ៉ាំង ហើយចាក់ទៅលើជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ មិនទាន់ទាំងអស់ពីស៊ីរ៉ាំងផង ស្រាប់តែជនរងគ្រោះមានអាការៈរមាស់ក្រហលក្រហាយ រួចបានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង ។

សមត្ថកិច្ចបានអោយដឹងទៀត៖ថាមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយសារ ប្រតិកម្មថ្នាំ។

ចំណែកឯជនសង្ស័យជាគ្រូពេទ្យឯកជនដើរចាក់តាមភូមិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីសាកសួរចាត់ការទៅតាមនិតិវិធីច្បាប់។

ចំពោះករណីគ្រូពេទ្យចាក់ថ្នាំស្លាប់មនុស្សនេះគ្មានច្បាប់នោះទេដើរចាក់តាមភូមិបើតាមប្រជាពលរដ្ឋនៅឃុំសំឡីបានឲ្យដឹងថា៖គ្រូពេទ្យឈ្មោះព្រាប សេ គាត់ចេះជំនាញពេទ្យនេះពុំមានសាលាច្បាស់លាស់នោះទេដោយចេះចាក់ថ្នាំតាំងពីសម័យប៉ុលពតមកម្លេះហើយបន្តអាជីពនេះរហូតដល់បច្ចុប្បន្នរយះកាលកន្លងមកធ្លាប់ត្រូវបានមន្ទីរជំនាញហៅមកអប់រំផងដែរតែគាត់នៅតែដើរព្យាបាលគេដដែលទើបភ្លាត់ស្នៀតចាក់ថ្នាំបណ្តាលឲ្យស្លាប់មនុស្សតែម្តង ។

ប្រភពបន្តទៀតថា៖គាត់ព្យាបាលមិនថាមនុស្សសត្វនោះទេគឺចាក់ទាំងអស់ទាំងសត្វក្របីគោនិងមនុស្សអោយតែត្រូវគាត់ជួយព្យាបាលមិនរើសមុខនោះទេ។

សូមបញ្ជាក់ផងដែរថា៖ បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានប្រាប់ Tnaont News តាមទូរស័ព្ទអោយដឹងថា៖ ចំពោះគ្រូគ្មានច្បាប់ដើរចាក់ថ្នាំក្នុងភូមិជាយូឆ្នាំមកហើយ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ការដើរចាក់ពីរដងមកហើយតែនៅប្រព្រឹត្តដដែល ។ ភក្តី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់