បង្ហោះផ្សាយ

ខ្មែរ

Gaurav

· 2019-05-16

ពពោះខែដំបូងៗ អ្នកម៉ាក់ៗហាមដាច់ខាតញ៉ាំអាហារ ៤ ប្រភេទនេះ

0

រាងកាយរបស់ស្ត្រីគឺងាយរងគ្រោះបំផុតពេលដែលចាប់ផ្ដើមពពោះ។ ក្នុងខែដំបូង ហានិភ័យនៃការរលូតកូនមានភាគរយខ្ពស់ណាស់។ ការរលូតកូនដំបូងអាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែក៏កុំព្រងើយកន្តើយជាមួយនឹងអ្វីដែលអ្នកម៉ាក់បានបរិភោគរាល់ថ្ងៃ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកនិងសុខភាពរបស់ម៉ាក់ៗបាន។ ហេតុនេះហើយ ទើបអ្នកជំនាញបានប្រាប់ថាអាហារ ៤ មុខខាងក្រោមនេះ ថាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកមានផ្ទៃពោះក្នុងខែដំបូង។

ល្ហុងខ្ចី

វាជាផ្លែឈើមួយប្រភេទដែលបណ្ដាលឲ្យរលូតកូនងាយបំផុត។ មនុស្សភាគច្រើនចូលចិត្តស្ងោរល្ហុងជាមួយសាច់ជ្រូកញ៉ាំដើម្បីជំនួយដល់ការបំបៅទឹកដោះកូន និងផ្ដល់ប្រូតេអ៊ីនច្រើនដល់អ្នកម៉ាក់។ ប៉ុន្តែល្ហុងខ្ចីគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។ ការញ៉ាំល្ហុងខ្ចីគឺប៉ះពាល់ខ្លាំងបំផុតដល់ការរលូតកូន។ មូលហេតុមកពីល្ហុងខ្ចី មានអង់ស៊ីមដែលអាចបណ្ដាលឲ្យស្បូនកន្ត្រាក់ធ្វើឲ្យរលូតកូន។

ផ្លែម្នាស់

ពិតណាស់អ្នកម៉ាក់គ្រប់រូបតែងតែមានទម្លាប់គិតថា ផឹកទឹកម្នាស់នឹងធ្វើឲ្យអ្នកម៉ាក់មានកម្លាំងមានកម្លាំង ហើយងាយស្រួលសម្រាល។ ម្នាស់ក៏ផ្លែឈើដែលបណ្ដាលឲ្យរលូតកូនយ៉ាងមានគ្រោះថ្នាក់បំផុតដែរ ប៉ុន្តែមានអ្នកដឹងមិនច្រើនទេ ជាពិសេសពពោះក្នុងអំឡុងពេល ៣ ខែដំបូង។ ដោយសារតែមានសារជាតិ bromelain ដែលអាចធ្វើឲ្យស្បូនធ្លាក់ចុះ និងធ្វើឲ្យរលូតកូនបាន។

ដូចនេះហើយក្នុងអំឡុងពេល ៣ ខែដំបូងនៃការពពោះ អ្នកម៉ាក់កុំញ៉ាំម្នាស់ ឬផឹកទឹកម្នាស់ តែអ្នកអាចញ៉ាំបានក្នុងបរិមាណតិច ព្រោះម្នាស់ក៏មានសារជាតិចិញ្ចឹមដល់សុខភាពច្រើនដែរ ប៉ុន្តែកុំញ៉ាំច្រើនឲ្យសោះ។

ផ្លែត្រងែន

មនុស្សស្រីភាគច្រើនចូលចិត្តញ៉ាំណាស់ ព្រោះវាមានរសជាតិផ្អែម។ ទោះបីជាបែបហ្នឹងមែន តែអ្នកមានផ្ទៃពោះមិនគួរញ៉ាំទេ ព្រោះវានឹងធ្វើឲ្យកើនកម្ដៅក្នុងខ្លួនដែលនាំឲ្យឈឺចាប់ក្នុងពោះ អាចរងរបួសដល់ទារក និងរលូតបាន។

អាហារកំប៉ុង

មនុស្សស្រីគួរតែបញ្ឈប់ទម្លាប់ប្រើអាហារកំប៉ុងភ្លាមៗ ចាប់ពីខែដំបូង និងអំឡុងពេលមានផ្ទៃពោះ។ ទឹកផ្លែឈើកំប៉ុង សាច់កំប៉ុង មានផ្ទុកសារធាតុបម្រុងច្រើន និងបាក់តេរីដែលបានលាក់ខ្លួននៅខាងក្នុង ដែលអាចបណ្ដាលឲ្យអ្នកមានផ្ទៃពោះមានជំងឺបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់