
Bona
· 2019-05-22
៊ស៊ូស៊ីស៊ុតមាន់
0
មានមនុស្សជាច្រើនចូលចិត្តអាហារបែបបរទេសជាពិសេសមុខម្ហូបមួយនេះតែម្ដង។ការញុំាអាហារមួយប្រភេទនេះគេអាចនិយាយបានថាជាអាហារសម្រន់របស់ប្រទេសមួយចំនួននៅខាងក្រៅ។អាហារដែលមានការពេញនិយមមួយនេះមានលក់តាមហាងនិងធ្វើញុំាតាមផ្ទះគ្រប់គ្នា។ពេលនេះយើងបង្ហាញអ្នកអោយឃើញពីការធ្វើម្ហូបមួយគឺ ស៊ូស៊ីស៊ុតមាន់។
គ្រឿងផ្សំ៖
*ពងទា
*បន្ទះសារាយសមុទ្រ (seaweed papers)
*ប្រេងឆា
*បាយស
*ត្រសក់ និងការ៉ុត
*សាច់ក្តាម និងសាច់ត្រីស្រស់
វិធីធ្វើ៖
*ត្រូវវៃពងទាលាយជាមួយគ្រឿង(អំបិល ស្ករ ប៊ីចេង)បន្ទាប់មកចៀនពងទាដែលលាយគ្រឿងធ្វើអោយវាសំប៉ែតហើយទុកអោយវាអោយត្រជាក់។ត្រូវយកអង្ដរល្អយកមកដាំអោយល្មមកុំអោយជ្រាយរឺរឹងពេកបន្ទាប់មកលាយបាយ ជាមួយទឹកខ្មេះនិងស្រាសហើយច្របល់វាចូលគ្នាអោយចូលជាតិ។ចាប់ផ្តើមមូលពួកវាចូលគា្នដោយដាក់ពងទាចៀនពីក្រោមបន្ទាប់មកដាក់សារាយសមុទ្របន្ទាប់មកទៀតដាក់បាយដែលលាយហើយពីលើដាក់ត្រសក់និងការ៉ុតចិតជាបន្ទះពីលើដាក់សាច់ក្តាមនិងសាច់ត្រីស្រស់រួចធ្វើការមូលវាតែម្តង។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់