
Vortey
· 2019-06-05
នី មុន្នីនាថ នឹងធ្វើរឿងមួយនឹកស្មានមិនដល់នៅពេលខាងមុខនេះ!!
0
ភ្នំពេញ៖ តារាសម្តែងទទួលបានតំណែងជាតួទឹកភ្នែក នៅក្នុងចិត្តមហាជន កញ្ញា នី មុន្នីនាថ ដែលជាតារាសម្តែងមួយរូប ពោលពេញទៅដោយទេពកោសល្យ និងបានគ្រងជាតួឯកក្នុងខ្សែរភាពយន្តជាច្រើន។
នៅក្នុងថ្ងៃទី10 ខែ មិថុនា ឆ្នាំ 2019 ខាងមុខនេះ កញ្ញា និងទៅជួបក្មួយម្តងទៀត ដោយយកសំភារៈ ទៅជូនក្មួយៗ ដើម្បីជួយលើកកម្ពស់ដល់ការសិក្សាកុមារក្រីក្រ គ ថ្លង់ និងជាការលើកទឹកចិត្តដល់ប្អូនៗអោយខិតខំប្រឹងប្រែងរៀនសូត្រ បន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាពលរដ្ឋល្អនៅក្នុងសង្គម។
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា បានរៀបរាប់ថា៖ នៅថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2018 មីងបានទៅជួបផ្តល់ការស្រលាញ់ ហើយនឹងយកសម្ភារះយកទៅជូនប្អូនៗក្មួយៗ ម្តងហើយ តែនៅថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2019 មីងនឹងទៅជួបក្មួយៗម្តងទៀតដើម្បីផ្តល់ក្តីស្រលាញ់នឹងលើកទឹកចិត្តដល់ក្មួយៗទាំងអស់គ្នា ហើយបន្តែមទៅទៀតនោះក៏មានការចូលរួមពីសប្បុរសជនមួយចំនួនដូចជា ក្រុមហ៊ុន ភី ឌី អេស ត្រេឌីងឯ.ក (PDS TRADING CO.,LTD) ហើយនឹងសាលាអន្តរជាតិ ចុង អ៊ីង (ZHONG YING INTERNATIONAL SCHOOL)ដែរគាត់បានចូលរួមជាចំណែកមួយដល់ធំសម្រាប់ជួយដល់ប្អូនៗក្មួយៗ នៅឯវិទ្យាល័យអប់រំពិសេស ភ្នំពេញថ្មី ដែលពីមុនមានឈ្មោះថា សាលាកុមារ គ ថ្លង់ ភ្នំពេញថ្មី។
កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាកុមារក្រីក្រ គ ថ្លង់ និងជាការលើកទឹកចិត្តដល់ប្អូនៗអោយខិតខំប្រឹងប្រែងរៀនសូត្រ បន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនជាពលរដ្ឋល្អនៅក្នុងសង្គម"។ ដោយឡែកសម្រាប់ការងារមនុស្សធម៌នេះ មានមហាជនអ្នកគាំទ្រជាច្រើន ក៏បានសម្ដែងនូវការកោតសរសើរ ចំពោះទឹកចិត្តដល់ប្រពៃ របស់នាងយ៉ាងខ្លាំងផងដែរ៕
អត្ថបទដោយ៖ ឃុន យ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់