
CHEA
· 2019-06-11
ស្វែងយល់ពីសញ្ញានៃការអស់រដូវរបស់ស្រ្តី
#សុខភាព# #ជំងឺ# #សញ្ញាការអស់រដូវ#
0
ជាទូទៅស្រ្តីតែងតែប្រឈមនិងបញ្ហាអស់រដូវនៅក្នុងវ័យ ៤៥ឆ្នាំ ឬច្រើនជាងនេះ ។ ស្រ្តីមួយចំនួនក៏អាចជួបប្រទះនៅបញ្ហាអស់រដូវនេះ នៅកំឡុងអាយុតិចជាង ៤០ឆ្នាំ ផងដែរ ។ ដូច្នេះហើយស្រ្តីភាគខ្លះមិនបានដឹងពីសញ្ញាណាមួយដែលបញ្ជាក់ពី ការអស់រដូវនោះទេ ។
កម្រិតនៃអ័រម៉ូន ត្រូវបានកាត់បន្ថយអាចបណ្តាលឱ្យវដ្តរដូវរបស់អ្នកមានការផ្លាស់ប្តូរ ដែលនេះក៏ជាសញ្ញានៃការអស់រដូវជាលើកដំបូងរបស់ស្ត្រី ។ សញ្ញាមួយទៀតដែលបញ្ជាក់ថា អ្នកកំពុងតែប្រឈមទៅនិងបញ្ហាអស់រដូវនោះគឺ រដូវរបស់អ្នកមកតិចខុសពីធម្មតា ដែលពេលខ្លះអាចមិនមកតែម្តង ។នៅពេលដែលស្រ្តីជិតអស់រដូវ តែងតែជួបប្រទះនឹងបញ្ហាស្ងួតនៅត្រង់បរិវេណទ្វារមាស ក៏ដូចជាបាត់បង់សំណើមនៅត្រង់ផ្នែកនោះតែម្តង ។ ជាងនេះទៅទៀត វាអាចប៉ះពាល់ដល់សុខភាបផ្លូវភេទរបស់អ្នកផងដែរ ។ នៅពេលដែលជិតដល់ពេលអស់រដូវ ស្រ្តីគ្រប់រូបតែងតែជួបប្រទះនឹងបញ្ហាឈឺក្បាល ក៏ដូចជាមានការប្រែប្រួលផ្នែកអារម្មណ៍ដែលជាហេតុបណ្តាលឱ្យឆាប់ខឹង មួរម៉ៅច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)