
Chuop
· 2019-06-28
ពិតជាល្អមែន វិធីហាត់ប្រាណទាំងនេះអាចបញ្ចុះកូឡេស្តេរ៉ុលដោយមិនបាច់ប្រើថ្នាំបាន
#ហាត់ប្រាណ# #ថ្នាំ# #សុខភាព# #កូឡេស្តេរ៉ុល#
0
ការលើសកូឡេស្តេរ៉ុលក្នុងឈាមត្រូវបានគេចាត់ទុកថាជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូងដែលវានាំឲ្យឆាប់ស្លាប់ខ្លាំងជាងគេ។សំណាងដែរតាមរយៈការហាត់ប្រាណជាប្រចាំអាចជួយបញ្ចុះកូឡេស្តេរ៉ុលបានយ៉ាងល្អ។ ការផ្សំគ្នាជាមួយនឹងរបបអាហារផ្តល់សុខភាពការចាប់ផ្តើមកម្មវិធីហាត់ប្រាណនិងឈប់ជក់បារីអាចជួយបញ្ចុះកូឡេស្តេរ៉ុលសរុបបានយ៉ាងគួរឲ្យកត់សម្គាល់ហើយក៏អាចជួយអ្នកចៀសផុតពីការលេបថ្នាំដើម្បីគ្រប់គ្រងស្ថានភាពជំងឺនេះបានដែរ។ខាងក្រោមនេះខ្ញុំសូមណែនាំអំពីវិធីហាត់ប្រាណល្អបំផុតដែលមិនត្រឹមតែជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ទេថែមទាំងអាចបញ្ចុះខ្លាញ់Triglycerides និង បង្កើនកូឡេស្តេរ៉ុលល្អក្នុងឈាមថែមទៀត៖
១. ការដើរលឿនៗ
ខណៈពេលដែលការដើរគឺជារឿងល្អសម្រាប់សុខភាពបេះដូង និងសរសៃឈាមដូចការរត់ដែរ តែវាកំពុងស្ថិតនៅក្នុងការតស៊ូមតិនៅឡើយទេ។ ការដើរអាចត្រូវបានចាត់ទុកជាលំហាត់ប្រាណដ៏ពិសេសសម្រាប់មនុស្សចាស់ ក្នុងការជួយការពារសុខភាពសន្លាក់តែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ការដើរលឿនៗមានប្រយោជន៍របស់វាច្រើនដូចជា បន្ថយការប្រឈមនឹងការលើសសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម។ ក្រៅពីនេះវានឹងធ្វើឲ្យយើងមានកម្លាំងកំហែងគ្រប់គ្រាន់ផង។
២. ការជិះកង់
ការជិះកង់អាចជាកីឡាដែលចំណាយថាមពលដូចគ្នានឹងការរត់យឺតៗដែរ ប៉ុន្តែវាផ្តល់ភាពងាយស្រួលដល់សន្លាក់ជាង។ បើសិនជាអ្នកមានបញ្ហាឈឺសន្លាក់ វាប្រហែលជារឿងល្អដែលត្រូវការជិះកង់ដើម្បីហាត់ប្រាណហើយ។ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា អ្នកដែលជិះកង់ទៅធ្វើការគឺមិនងាយមានបញ្ហាលើសកូឡេស្តេរ៉ុលដូចអ្នកមិនជិះឡើយ។
៣. ការរត់ ឬរត់យឺតៗ
ការរត់យឺតៗ គឺជាលំហាត់ប្រាណល្អមួយសម្រាប់បញ្ចុះកូឡេស្តេរ៉ុល និងគ្រប់គ្រងទម្ងន់។ តែកុំគិតថាអ្នកគួរតែរត់ប្រណាំងឲ្យសោះ។ ការរត់យឺតៗមួយគីឡូពីរ ប្រហែលជាល្អបំផុតសម្រាប់បញ្ចុះកូឡេស្តេរ៉ុល ជាងរត់ឆ្ងាយៗ។
៤. ហែលទឹក
ការហែលទឹកប្រហែលជាលំហាត់ប្រាណបែបអ៊ែរ៉ូបិកមួយប្រភេទដែលជួយសង្គ្រោះសន្លាក់បាន។ ការសិក្សាមួយបានធ្វើការប្រៀបធៀបការហែលទឹកជាមួយនឹងការដើររបស់ស្រ្តីអាយុចាប់ពី ៥០ ទៅ ៧០ឆ្នាំ។ ជាលទ្ធផលបង្ហាញថា ការហែលទឹកជួយពង្រឹងដល់ការចែកចាយជាតិខ្លាញ់របស់រាងកាយ ទម្ងន់រាងកាយ និងកូឡេស្តេរ៉ុលអាក្រក់ល្អជាងការដើរ។
៥. លើកទម្ងន់
ការលើកទម្ងន់សម្រាប់ហាត់ប្រាណ ជារឿងមានប្រយោជន៍បំផុតមួយសម្រាប់រាងកាយ ហើយវាក៏ជាលំហាត់ប្រាណបែបអ៊ែរ៉ូបិកជាពិសេសតែម្តងសម្រាប់បញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម។
៦. ហាត់យូហ្គា
ការហាត់យូហ្គាជាទូទៅគឺជាលំហាត់ប្រាណដែលមិនត្រូវការកម្លាំងច្រើន តែការសិក្សាបានបង្ហាញថា វាប្រហែលជាជួយបន្ថយការប្រឈមនឹងជំងឺបេះដូង និងមានឥទ្ធិពលវិជ្ជមានចំពោះកូឡេស្តេរ៉ុលបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)