
SROEURN
· 2019-08-08
ប្រយ័ត្ន! មិនធ្វើលំហាត់ប្រាណសោះ បញ្ហាសុខភាពទាំងនេះនឹងកើតឡើង
#បញ្ហា# #ហាត់ប្រាណ# #សុខភាព#
66
ធ្លាប់ដឹងទេថាការហាត់ប្រាណមិនមែនចាំបាច់តែសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ? ក៏ព្រោះជាក់ស្ដែងការហាត់ប្រាណ គឺសំខាន់សម្រាប់គ្រប់គ្នាដែលចង់រក្សាបាននូវសុខភាពល្អរឹងមាំ។ យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការធ្វើលំហាត់ប្រាណទៀងទាត់មិនត្រឹមតែជួយដុតបំផ្លាញជាតិខ្លាញ់ ឬកាឡូរីដែលលើសចេញពីរាងកាយឡើយ ប៉ុន្តែក៏ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់បញ្ហាសុខភាពផ្សេងៗផងដែរ។ ថាតើនឹងមានរឿងអ្វីកើតឡើងទៅប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ? ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលអ្នកត្រូវប្រឈមមុខប្រសិនបើមិនធ្វើលំហាត់ប្រាណណាមួយសោះ៖
១. ជំងឺធាត់ជ្រុល
ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកទៅដោយជាតិខ្លាញ់ និងកាឡូរីខ្ពស់ ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយស្តុកទុកនូវទម្ងន់ដែលលើស។ អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពជាច្រើន។
២. សម្ពាធឈាមឡើងខ្ពស់
ការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ ហើយនៅពេលសម្ពាធឈាមឡើងខ្ពស់នោះប្រព័ន្ធសរសៃឈាមបេះដូងទាំងមូល ក៏ដូចជាបណ្ដាសរីរាង្គផ្សេងទៀតនឹងត្រូវប្រឈមមុខជាមួយគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងជាមិនខាន។
៣. កម្រិតនៃកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់
យោងតាមវេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាផលប៉ះពាល់ផ្សេងទៀតនៃការមិនធ្វើលំហាត់ប្រាណទៀងទាត់ គឺការកើនឡើងខ្ពស់នៃកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ ដូច្នេះដើម្បីចៀសផុតពីបញ្ហាកូឡេស្តេរ៉ូលមិនល្អកើនឡើងខុសប្រក្រតី ចូរធ្វើលំហាត់ប្រាណជាប្រចាំ។
៤. ជំងឺបេះដូង
ការកើនឡើងនៃសម្ពាធឈាម និងកូឡេស្តេរ៉ូលមិនល្អ គឺជាកត្តាចម្បងបំផុតនៃបញ្ហាជំងឺបេះដូង។ ហើយកត្តាទាំងពីរនេះជាញឹកញយកើតឡើងដោយសារកង្វះនៃលំហាត់ប្រាណ។ ដូច្នេះប្រសិនបើអ្នកចង់ចៀសផុតពីបញ្ហានៃជំងឺបេះដូង ចូរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៥. ខ្សោយសាច់ដុំ
ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើត និងរក្សាសាច់ដុំ។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះនោះសាច់ដុំអាចនឹងប្រែជាចុះខ្សោយទៅៗ។ ជាក់ស្ដែងសាច់ដុំអាចនឹងរួមតូចប្រសិនបើអ្នកមិនប្រើប្រាស់វាសោះតាមរយៈការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយផ្សេងទៀត។
៦. បញ្ហាស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត
នោះក៏ព្រោះតែវិធីសាស្ត្រដ៏ល្អដើម្បីទប់ទល់ភាពស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណជាប្រចាំខួរក្បាលមិនអាចបញ្ចេញនូវអ័រម៉ូនរីករាយគ្រប់គ្រាន់ឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រជាពលរដ្ឋក្រីក្រតាមបណ្តាខេត្តបានលើកគ្នាមកដាក់ពាក្យបណ្តឹង លោក ជា កុយ នៅសាលាស្រុកអង្គស្នួលពាក់ព័ន្ធនឹងករណីសន្យាបរិច្ចាគដីធ្លី

អាថ៌កំបាំងទាំង ៨ ដែលបានរកឃើញនៅក្នុងរបស់ដែលល្បីៗលើពិភពលោកទាំងនេះដែលកម្រនឹងមានអ្នកដឹង

អ៊ីរ៉ង់សាកល្បងមីស៊ីលនៅទីតាំងសម្ងាត់ ធ្វើឲ្យទាហានអាមេរិកប្រកាសអាសន្ន

Hazard កាលពីនៅ Chelsea ល្បឿនមិនចាញ់ខ្លារខិនប៉ុន្មានទេ!

ការណែនាំពិសេស
ក្រសួងបរិស្ថាននិងJICA ចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញ

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

នាំលោកអ្នកទៅទស្សនាសួនកម្សាន្តទឹកកកនិងព្រិលដ៏ធំបំផុតរបស់ពិភពលោក

គេចមិនផុតទេ! លោកអធិការខណ្ឌចំការមន កំពុងតែស្រាវជ្រាវស្វែករកមុខបក្សពួកនិងគ្នីគ្នាក្រុមអ្នកលេងTik tok វាយតបគ្នា នៅកោះពេជ្រ

យោបល់ទាំងអស់ (0)
គ្មានយោបល់