បង្ហោះផ្សាយ

ខ្មែរ

Rithisak

· 2019-08-21

វិធីសាស្រ្តម៉ាស្សាសក់ក្បាល និងស្បែកក្បាល

#គន្លឹះថែទាំសុខភាព# #ការម៉ាស្សាសក់ក្បាលអោយបានប្រសើរដល់សុខភាពក្បាល# #ពិតជាអស្ចារ្យសម្រាប់អ្នកមានបញ្ហាសក់ក្បាល# #សុខភាព#

82

ការម៉ាស្សាប្រេងក្តៅអាចជួយចិញ្ចឹមថែរក្សាបំប៉នសក់ ជួយសក់ភ្លឺរលោង លូតលាស់បានល្អ គ្មានអង្គែ រឹងមាំ បន្ថយការជ្រុះសក់ សក់ក្រាស់ បន្ថែមសំណើម ជួយបញ្ហាសក់សំពោង និងបែកចុង។

ការជ្រើសរើសប្រេង 3ប្រភេទ៖ ប្រេងអូលីវ ប្រេងដូង និងប្រេងអាល់ម៉ុន។​

វិធីសាស្រ្ដម៉ាស្សាសក់ប្រេងក្តៅមាន៖

*ដាក់កម្តៅប្រេងអោយក្តៅរយៈពេល 2-4 នាទី

*ទុកប្រេងអោយត្រជាក់តាមសម្រួល

*យកប្រេងទៅម៉ាស្សាថ្នមៗ លើស្បែកក្បាល និងសក់ពីគល់ដល់ចុងសក់

*យកកន្សែងពោះគោ ជ្រលក់ទឹកក្តៅ

*យកកន្សែងមកគ្រប់លើសក់ ទុកចោលប្រហែល 45នាទី ទៅ 1ម៉ោង

*បន្ទាប់កក់សក់ ហើយបន្ទន់សក់តាមធម្មជាតិ

*អនុវត្តតាមវិធីនេះអោយបានម្តងមួយក្នុង 1សប្តាហ៍

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់