 
 TNAOT News
· 2019-08-30
៦ កន្លែងក្នុងខេត្តកំពង់ស្ពឺ ដែលកំពុងតែពេញនិយមចំពោះភ្ញៀវទេសចរក្នុងស្រុក ឆ្នាំ២០១៩
#ដើរលេង# #ដើរលេងស្រុកខ្មែរ# #កំពង់ស្ពឺ#
23972
ខេត្តកំពង់ស្ពឺ ត្រូវបានគេស្គាល់ថាជាខេត្តដែលសម្បូរទៅដោយដើមត្នោតច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ខេត្តនេះសម្បូរទៅដោយកន្លែងដើរលេងកម្សាន្តថងដែរ។ ខាងក្រោមនេះ គឺជាកន្លែងដើរលេងទាំង ៦ដែលកំពុងតែពេញនិយមចំពោះភ្ញៀវទេសចរក្នុងស្រុក។

១. រមណីយដ្ឋានគីរីរម្យ

វាជាតំបន់ធម្មជាតិមួយដ៏សម្បូរបែប និងមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍ គួរឲ្យចង់ទៅលេងកម្សាន្តដោយសារវាមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ រមណីដ្ឋានគីរីរម្យ(ក្រោម) និងទឹកជ្រោះអន្លង់រ័ត្ន ព្រមកន្លែងរមណីយដ្ឋានសប្បនិមិត្តផ្សេងៗទៀត។

២, រមណីយដ្ឋានចំបក់

ចំបក់ គឺជារមណីយដ្ឋានទេសចរណ៏ធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងកើតនៃប្រទេសកម្ពុជាមានចម្ងាយប្រមាណ ១១០ គីឡូម៉ែត្រពី រាជធានីភ្នំពេញ។ រមណីយដ្ឋាននេះមានព្រំប្រទល់ជាប់នឹង ឧទ្យានជាតិគិរីរម្យ ផ្ទាល់តែម្តង។

៣, រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ អំពែភ្នំ

អំពែភ្នំ ជារមណីយដ្ឋានធម្មជាតិ និងវប្បធម៌ដ៏ល្បីឈ្មោះមួយនៅខេត្តកំពង់ស្ពឺ។ វត្តអំពែភ្នំបានក្លាយតំបន់មានទេសភាពដ៏ស្រស់ស្អាត នៃទឹកស្ទឹងដែលហូរកាត់រួមជាមួយនឹងដើមឈើ ព្រៃព្រឹក្សាធំៗដែលប្រឹងដុះប្រជ្រៀតគ្នាអមសងខាងនៅតាមមាត់បឹងហើយនិងនៅតាមជើងភ្នំគឺមានស្ពានយោលសម្រាប់ដើរឆ្លងកាត់ពីភូមិតាំងទន្លេទៅភូមិអំពែភ្នំផងដែរ។


៤, តំបន់ទេសចរណ៍ជនជាតិសួយ

តំបន់មួយនេះ មានជនជាតិសួយរស់នៅចំនួន៣៦០០គ្រួសាររស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំត្រពាំជោ ស្រុកឧិរ៉ាល់។ ចំពោះភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ ច្រើនក៏ព្រោះតែចង់ទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ ពិសេសជាងនេះទៅទៀតនោះភ្ញៀវទេសចរចង់ទៅទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។

៥, រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ

តំបន់ទេសចរណមួយនេះ មានផ្ទៃដីជាង ១០០ ហិកតា ពោរពេញដោយខ្យល់អាកាសបរិសុទ្ធអាចសម្រាកលំហែកាយត្រជាក់ខ្លួនស្រួល ត្បិតមានដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ។ ចំណែកនៅក្នុងភ្នំវិញ ថែមទាំងមានល្អាងភ្នំ និងរូងភ្នំនានាសុទ្ធសឹងត្រូវបានរៀបចំជាទីសក្ការៈនិងគោរ ដោយមានព្រះបដិមាចាប់ពីបីទៅប្រាំព្រះអង្គ។ ហើយភាគច្រើនរូងភ្នំដែលគេតែងចូលទៅបន់ស្រន់ជាង គឺរូងព្រះ៥ព្រះអង្គ។

៦, រមណីយដ្ឋានល្អាងភ្នំចាស់

រមណីយដ្ឋានល្អាងភ្នំចាស់ ជារមណីយដ្ឋានបុរាណមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយធ្លាប់ជាទីកន្លែងរបស់មនុស្សបុរេប្រវត្តិតាំងទីលំនៅទៀតផង។ ចំណែក ភ្នំចាស់ វិញ មានល្អាងបែកជារូងតូចដល់ទៅ៣០ ដោយខ្លះមានពន្លឺចាំងចូលអាចឱ្យភ្ញៀវទេសចរចូលលេងបាន ខ្លះទៀតងងឹតស្លុតមិនសូវមានមនុស្សហ៊ានចូលនោះទេ ហើយក្នុងនោះមានល្អាងធំជាងគេមួយ គឺមានឈ្មោះថាល្អាងជង្រុក។


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
 
  
  
  
  
  
  
  
 
យោបល់ទាំងអស់ (20)
Viphob
· 2020-07-14
❤️🥰
មិត្ត189196437
· 2020-06-02
Love you 😍
ID77501850
· 2020-05-29
ស្អាត់ណាស៎ចង់ទៅទៀត
មិត្ត155770685
· 2020-05-11
ជួយមយួ
Phorn Tehang
· 2020-03-19
google good
មិត្ត17149212
· 2020-02-27
ស្អាត
ID76871327
· 2020-02-21
yes
មិត្ត13890232
· 2020-02-20
ដែលដើរទេ
All Post
· 2020-02-10
ចងទៅលែងណាស់
កេត កេីត
· 2020-02-08
ខ្ញុំចង់ទៅលេងនៅភ្នំល្អាង។
MinMin
· 2020-02-05
តំបន់នេះ ល្អសម្រាប់អ្នកចូលចិត្តធម្មជាតិ
dsp12
· 2020-02-04
គីរីរម្យ ចំបក់ អំពែភ្នំ....។ល។
មិត្ត59380385
· 2020-01-19
I want go
មិត្ត93749061
· 2020-01-18
ជ្រាវ
មិត្ត01371148
· 2020-01-16
ggh
- 1
- 2
ទៅកាន់