បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-09-03

ភ្នំពេញសាហ្វារី

#ដើរលេង# #ខេត្តកណ្តាល# #ភ្នំពេញសាហ្វារី# #ដើរលេងស្រុកខ្មែរ#

158

សួនសត្វភ្នំពេញសាហ្វារី ជាទីកន្លែងកម្សាន្ដថ្មីមួយ នៅចន្លោះរវាង ភ្នំពេញនិងខេត្តកណ្ដាល ដោយមានទីតាំងនៅ ភូមិព្រែកតារ័ត្ន ឃុំ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានចម្ងាយប្រមាណ ១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

សួនសត្វដែលលាតសន្ធឹងលើផ្ទៃដីល្វឹងល្វើយជាង ៦០ហិកតា នេះ មានសត្វសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា ច្រើនជាង ៦០ប្រភេទ រួមមានដូចជា សត្វខ្លា ខ្លាឃ្មុំ ក្រពើ ស្វា ត្រី សត្វស្លាប និងសត្វផ្សេងៗជាច្រើនទៀត។

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

លើសពីនេះក៏មានការសម្ដែងជាមួយសត្វដូចជា៖ ការសម្ដែងសត្វសេក ការសម្ដែងសត្វខ្លា ការសម្ដែងជាមួយក្រពើ ការសម្ដែងសត្វស្វាអូរ៉ង់អូតង់ ហើយអ្នកក៏អាចថតរូបជាមួយសត្វកម្រៗទាំងនោះផងដែរ។ ហើយអ្វីដែលកាន់មិនងាយបានឃើញទៀតនោះគឺ ទស្សនាការប្រណាំងជ្រូក នៅក្នុងសួនសត្វនេះ។ អ្នកក៏អាចជិះទូកកម្សាន្ដលេងក្នុងបរិវេណសួនសត្វ និងជិះរថភ្លើងទស្សនាជុំវិញតំបន់សួនសត្វ។

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ក្រៅតែពីទស្សនាសត្វប្លែកៗជាច្រើន និងទស្សនាការសម្ដែង នៅតំបន់សួនសត្វភ្នំពេញសាហ្វារី ទីនេះក៏មានព្រៃឈើធម្មជាតិជាច្រើនត្រជាក់ស្រួលសម្រាប់បំពេរអារម្មណ៍ភ្ញៀវទេសចរឱ្យបាត់ភាពនឿយហត់ ហើយក្នុងទីតាំងនេះទៀតសោតក៏មានការរៀបចំពិសេស ដោយមានលំនាំតាមបែបសម័យអង្គរថែមទៀតផង។ 

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ចំពោះតម្លៃចូលទស្សនា គឺមនុស្សធំ ១៥ដុល្លារ និងក្មេងតម្លៃ ៨ដុល្លារ ក្នុងមា្នក់។ ពេលវេលាល្អគួរទៅលេងនៅសួនសត្វដ៏ធំនេះ គប្បីទៅលេងនៅពេលមានពិធីបុណ្យធំៗម្ដងៗ នឹងមានការបញ្ចុះតម្លៃសំបុត្រ ឬទិញមួយថែមមួយទៀតផង។ 

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

 

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

 

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ប្រភពរូបថត៖ ភ្នំពេញសាហ្វារី

ដោយ៖ រីតា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់