
Sonith
· 2019-09-09
ជំងឺក្បាលធំលើកុមារ
#សុខភាព# #ជំងឺ# #កុមារ# #ជំងឺក្បាលធំ#
130
ទារកដែលកើតមកមានការរីកលូតលាស់ធម្មតា ប៉ុន្តែបែរជាមានក្បាលរីកធំហួសហេតុគួរឱ្យកត់សំគាល់។ នៅពេលដែលអ្វីៗគ្រប់យ៉ាងកំពុងតែមានសកម្មភាពធម្មតាខាងក្នុងខួរក្បាល ទឹកឆ្អឹងខ្នងនឹងហូរឆ្លងកាត់ផ្លូវដ៏ចង្អៀតមួយដែលត្រូវបានគេហៅថា Ventricules និងចេញពីក្នុងខួរក្បាលតាមរយៈអាងស្តុកតូចមួយ ដែលត្រូវបានគេហៅថា Cistern។ ទឹកឆ្អឹងខ្នង ដើរតួជាអ្នកចែកចាយសារជាតិចិញ្ចឹមទៅកាន់ខួរក្បាល និងយកកាកសំណល់ចេញពីកន្លែងដែលវានឹងត្រូវបានស្រូបទៅក្នុងចរន្តឈាមនោះ។
ប្រសិនបើការស្ទះកើតមានឡើងនៅក្នុង ventricules, ទឹកឆ្អឹងខ្នងនឹងហូរត្រឡប់ទៅវិញ និងបណ្តាលឱ្យកើនឡើងជាតិទឹកនៅក្នុងខួរក្បាលដែលនាំឱ្យចេញជាក្បាលធំ។ ការប្រមូលផ្តុំនៃជាតិទឹកនេះក៏អាចកើតមានឡើងផងដែរនៅពេលដែល choroid plexus (កន្លែងដែលខួរក្បាលបង្កើតទឹកឆ្អឹងខ្នង) បញ្ចេញខ្លាំង ឬប្រសិនបើជាតិទឹកនោះត្រូវបានស្រូបចូលទៅក្នុងចរន្តឈាមនោះខ្សោយ។
នៅពេលដែលជំងឺក្បាលធំកើតមាននៅពេលសម្រាល វាអាចជាលទ្ធផលនៃបញ្ហាដូចជា ជំងឺ Spina Bifida (មូលហេតុចម្បង គឺការលូតលាស់ខុសធម្មតារបស់ឆ្អឹងខ្នង) ឬ ជំងឺ Aqueductal Stenosis។
ជំងឺក្បាលធំផ្សេងទៀតអាចបណ្តាលមកពីការហូរឈាមនៅក្នុងក្បាល ឬក្នុងខួរក្បាល។ បញ្ហានេះអាចកើតមានឡើងចំពោះកុមារដែលកើតមិនគ្រប់ខែ ឬកុមារដែលទទួលរងការប៉ះទង្គិចត្រូវក្បាល ប៉ុន្តែមិនមែនគ្រប់ករណីនៃក្បាលធំត្រូវបានបង្កឡើងដោយមូលហេតុខាងលើនោះទេ កុមារមួយចំនួនក៏អាចវិវត្តទៅជាក្បាលធំ ដោយមិនដឹងមូលហេតុផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់