បង្ហោះផ្សាយ

ខ្មែរ

Israel Lemuel

· 2018-06-18

សញ្ញាចំនួន៦ ដែលបង្ហាញថាមនុស្សប្រុសកំពុងតែអស់ចិត្តពីមនុស្សស្រី

61

ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមលើកយកប្រធានបទមួយ ស្តីពីសញ្ញារបស់មនុស្សប្រុសដែលបង្ហាញថា គេកំពុងតែអស់ចិត្តពីមនុស្សស្រី។ មនុស្សស្រីត្រូវតែដឹង មានសញ្ញាខ្លះដែលមនុស្សប្រុសកំពុងបញ្ចេញថាគេកំពុងអស់ចិត្តពីអ្នកបន្តិចម្តងៗ រហូតដល់ពេល១ដែលគេនឹងប្រាប់អ្នកដោយខ្លួនឯង ដូច្នេះមនុស្សស្រីគួរតែដឹងខ្លួនជាមុន នៅពេលមនុស្សប្រុសបញ្ចេញសញ្ញាទាំងអស់នេះ៖

sad-couple-cute-girl-boy-playing-guitar-romantic.jpg

១. លែងផ្តល់ពេលវេលាសម្រាប់អ្នក៖ គេលែងមានពេលសម្រាប់អ្នក ហើយរឹតតែមិនចង់នៅក្បែរអ្នកដូចពីមុនទៀត ចាប់ផ្តើមលែងបារម្ភ លែងយកចិត្តទុកដាក់ ហើយទុកអ្នកចោលជាច្រើនលើកជាច្រើនសារ។ វាមិនមែនដោយតែគេរវល់នោះទេ គឺមកពីគេលែងចង់នៅជាមួយអ្នកតែម្តង។

២. លែងប្រចណ្ឌ លែងដេញដោល៖ ជាធម្មតាមនុស្សស្រលាញ់គ្នា រឿងប្រចណ្ឌបន្តិចបន្តួចត្រូវតែមាន ប៉ុន្តែបើគេអស់ចិត្តវិញ ទោះអ្នកចង់ធ្វើអ្វីក៏គេមិនខ្វល់ដែរ គេរឹតតែមិនចង់ខ្វល់ថាអ្នកទាក់ទងជាមនុស្សប្រុសផ្សេងទៀត គេលែងសួរ លែងប្រចណ្ឌ និងលែងរករឿងអ្នកទៀត។

៣. មិនចង់និយាយ មិនចង់ឆ្លើយឆ្លង៖ ពីមួយថ្ងៃទៅមួយថ្ងៃគេលែងចង់និយាយជាមួយអ្នក អ្នកសួរទៅគេតិច គេឆ្លើយកាន់តិច គេកាន់តែសប្បាយចិត្ត ហើយគេនិយាយបែបខ្លី មិនសូវមានពាក្យពិរោះៗ បើលេងសារវិញក៏កម្បុតៗថែមទៀត នេះបញ្ជាក់បានថា គេចាប់ផ្តើមអស់ចិត្តហើយ។

៤. ចាប់ផ្តើមមិនពេញចិត្តនូវទម្លាប់មួយចំនួនរបស់អ្នក៖ គេនឹងទើសភ្នែកនូវទម្លាប់មួយចំនួនរបស់អ្នក បើទោះបីគេចូលចិត្តពីមុនក៏ដោយ គេលែងចាប់អារម្មណ៍លើអ្នក ជាពិសេសគេមើលឃើញកំហុសរបស់អ្នកកាន់តែច្រើនទៅៗ។ 

៥. លែងសប្បាយចិត្តពេលនៅជាមួយអ្នក៖ មិនថានៅទីណា ឬកន្លែងណាក៏គេលែងមានចិត្តរំភើបទៀតដែរ ជួនកាលថែមទាំងមិនចង់ទៅណាជាមួយនឹងអ្នកទៀតផង ព្រោះថាអារម្មណ៍ដែលគេធ្លាប់តែស្រលាញ់ និងចង់នៅជាមួយអ្នកបានបាត់អស់ទៅហើយ ដូច្នេះអ្នកគួរតែដឹងថា ទោះបីអ្នកបន្តនៅជាមួយគ្នាទៀតក៏គេគ្មានអារម្មណ៍ល្អចំពោះអ្នកដែរ។

៦. ចាប់ផ្តើមពេញចិត្តជីវិតដែលគ្មានអ្នក៖ គេចាប់ផ្តើមសប្បាយចិត្តពេលដែលគ្មានអ្នក តែគេបែរជាសប្បាយចិត្តពេលដែលនៅជាមួយនឹងមិត្តភក្តិរបស់គេ ឬក៏អ្នកផ្សេង ហើយគេចូលចិត្តនៅជាមួយអ្នកថ្មី ឬបរិយាកាលថ្មីដែលអាចធ្វើឱ្យគេមានសេរីភាពជាងមុន ឬក៏ធ្វើឱ្យគេមានអារម្មណ៍ល្អពេលនៅជាមួយអ្នក។ ចុងក្រោយប្រសិនបើគេធ្វើបែបនេះដាក់អ្នក អ្នកគួរតែសម្រេចចិត្តបញ្ចប់វាត្រឹមហ្នឹងចុះ ព្រោះនៅតែបន្តទៀតមានតែការឈឺចាប់ប៉ុណ្ណោះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់