បង្ហោះផ្សាយ

ខ្មែរ

Amara

· 2018-07-17

គន្លឺះក្នុងការកម្ចាត់ចៃយ៉ាងមានប្រសិទ្ធភាព

333

aaa.jpg

សម័យនេះហើយមានចៃនៅលើក្បាលពិតជាកង្វះនិងខ្វះអនាម័យខ្លាំងណាស់ ហើយវាក៏អាចឆ្លងបានយ៉ាងឆាប់រហ័សបំផុត ហើយចំពោះការកម្ចាត់ចៃលើក្បាលគឺពិតជាពិបាកបំផុត។ ចៃអាចកើតមានឡើងដោយសារតែបញ្ហាអង្គែនៅលើស្បែកក្បាលធ្វើឱ្យមានចៃកាន់តែច្រើនឡើង។ ប្រភេទសាប៊ូកក់សក់ផ្សេងៗអាចជួយកម្ចាត់ចៃ តែទោះបីជាយ៉ាងណា មានមួយចំនួនប៉ុណ្ណោះដែលមានប្រសិទ្ធិភាព។

ចៃពិតជាបង្កការគ្រោះថ្នាក់ខ្លាំងបំផុត ជាពិសេសក្មេងៗ ប្រសិនបើអ្នកមិនអើពើ និងមិនថែរក្សាស្បែកក្បាលឱ្យបានល្អទេ វាអាចបណ្តាលឱ្យកើតពងបែកលើស្បែកក្បាលរបស់អ្នក ដោយសារតែរមាស់ស្បែកក្បាល ធ្វើឱ្យអ្នកអេះច្រើនចេញឈាម ហើយអាការៈនឹងកាន់តែធ្ងន់ធ្ងរឡើង៕

ដូច្នេះហើយយើងចង់បង្ហាញពីវិធីកម្ចាត់ចៃឱ្យអស់ពីលើសក់ក្បាលតាមវិធីងាយៗដូចខាងក្រោមនេះ៖ 

វិធីកម្ចាត់ចៃដ៏ល្អបំផុតគឺ ប្រើសាប៊ូកម្ចាត់ចៃ និងកក់សក់ឱ្យបានត្រឹមត្រូវ។

ឧស្សាហ៍ប្រើស្និតសិតចៃឱ្យបានច្រើនដង។

ដើម្បីកម្ចាត់ចៃ អ្នកអាចប្រើប្រេងអូលីវ ព្រោះវាអាចជួយសម្លាប់ចៃបាន។

ចៀសវាងនៅក្បែរអ្នកមានចៃ។

ចៃកើតឡើងដោយសារខ្វះអុកស៊ីសែន ដូច្នេះអ្នកគួររក្សាអនាម័យ និងកក់សក់រៀងរាល់ ២ថ្ងៃម្តង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់