បង្ហោះផ្សាយ

ខ្មែរ

Acharya

· 2018-10-24

ផ្លូវការ! Leonardo ក្លាយជាគ្រូបង្វឹកក្រុមភ្នំពេញក្រោនហើយ

13

លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្លឹបភ្នំពេញក្រោន ប្រកាសតែងតែជាគ្រូបង្វឹករបស់ខ្លួនជាផ្លូវការហើយ។

1.1.jpg

Leonardo ជាគ្រូបង្វឹកជោគជ័យម្នាក់ មុនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ លោកដឹកនាំក្រុមLanexang United នៅប្រទេសឡាវ បានជោគជ័យខ្លាំងមែនទែន ដោយលើកពានរង្វាន់ក្នុងប្រទេសនេះដោយមិនចាញ់សោះ។ យ៉ាងណាមិញ ពេលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាវិញ លទ្ធផលហាក់ដូចជាមិនល្អទាល់តែសោះ ទើបបណ្ដាលឱ្យសហព័ន្ធបាល់ទាត់កម្ពុជាសម្រេចចែកផ្លូវជាមួយលោក។

ក្រោយពីចេញពីកម្ពុជាទៅ Leo ក៏បានទៅធ្វើការនៅស្រុកកំណើតប្រទេសប្រេស៊ីលវិញ ដោយធ្វើជាប្រធានបច្ចេកទេសនៅក្លឹប Ceara Sporting Club ។ នៅទីនោះបាន១រដូវកាល ពេលនេះ គ្រូបង្វឹកដែលមានបទពិសោធខាងលើបានត្រលប់មកដឹកនាំក្រុមនៅកម្ពុជាវិញហើយ គឺ ភ្នំពេញក្រោន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស