បង្ហោះផ្សាយ

ខ្មែរ

Rathana

· 2018-11-24

iPhone Xs Max ក្លែង​ក្លាយ​តម្លៃ ១៩០ ដុល្លារដូច​មែន​ទែនណាស់ ខុ​ស​តែ...

44

មានគណនីយូធូបល្បីមួយដែលតែងតែរុករកព័ត៌មានជាហូរហែគ្រប់ផលិតផលទាំងអស់របស់ Apple មកបង្ហាញអ្នកតាមដាន។ យ៉ាងណាមិញ កាលពីដើមខែវិច្ឆិកា ម្ចាស់គណនីរូបនោះ បានធ្វើការបើកប្រអប់ស្មាតហ្វូនតម្លៃពាន់ៗដុល្លារ iPhone Xs Max ធៀបជាមួយ iPhone Xs Max ក្លែងក្លាយមួយតម្លៃ ១៩០ ដុល្លារ រកមើលចំណុចខុសគ្នា។

iPhone Xs Max ពិតនិង iPhone Xs Max ក្លែងក្លាយ

បុរសដដែលនោះ មិនត្រឹមតែភ្ញាក់ផ្អើលទេ ថែមទាំងបានលើកសរសើរ iPhone ក្លែងក្លាយមួយគ្រឿង មានចំណុចខ្លះធ្វើបានដូចខ្លាំង សឹងមិនគួរឲ្យជឿថា វាដូចគ្នាច្រើនចំណុចមែនទែន។

បើគិតលើទីតាំងកាមេរ៉ា រន្ធបញ្ចេញសំឡេងខាងក្រោម អក្សរiPhone ពណ៌ស្រោបដោយលោហៈពណ៌មាស ប៊ូតុងចុចតំឡើង ឬបន្ថយសំឡេង ទាំងទំហំក៏ប៉ុនគ្នាថែមទៀតផង។

ចំណុច accessibility ចុចអត់ដើរ

wallpaper និងផ្ទាំងកម្មវិធីដូចបេះបិទ

កាន់តែភ្ញាក់ផ្អើលនោះគឺ iOS 12.01។ វ៉ាវ! ដូចយកតែមែនទែនហើយ។ ប៉ុន្តែដូចតែផ្ទាំងកម្មវិធីទេ ចំណែកដំណើរការមិនលឿនដូចរបស់ពិតទេ វាគាំងៗ និងស្ទក់ៗ មានគែមខាងក្រោមមានទំហំក្រាស់ អាចចុចគ្រវៀសបាន កាមេរ៉ាថតញ័រ ហើយកន្លែង accessibility មិនអាចចុចបានទេ(អត់ដើរ) ដែល iPhone Xs Max ពិត មិនមែនអីចឹងទេ។

សំបកកាមេរ៉ាគាស់ដាច់ផុយៗ

ម្យ៉ាងទៀត ពេលគាស់សំបកខាងក្រោយមកគឺ គ្មានខ្ចៅសូម្បីតែមួយគ្រាប់ គាស់បានផុសៗ ហើយកាមេរ៉ានោះគ្រាន់តែបិទកាវ តែបន្តិចប៉ុណ្ណោះ ចំណែកគ្រប់យ៉ាងនៅខាងក្នុងគឺខុសដាច់ រួមទាំងតម្លៃផងដែរ ខុសគ្នាដូចមេឃនិងដី។

ដូចនេះ ដើម្បីជៀសវាងចាញ់បោកជនខិលខូច លក់ទូរសព្ទ iPhone ក្នុងតម្លៃថោក អ្នកគួរពិចារណាលើចំណុចទាំងនេះគឺ រូបរាង ទម្ងន់ ផ្ទៃកម្មវិធី និងតម្លៃ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស