បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2019-11-03

ស្ត្រីម្នាក់ បើករថយន្តបុកទ្រូងផ្លូវពេញទំហឹង ប៉ើងរបាំងថ្មដាច់ចេញពីគ្នា នៅខណ្ឌ៧មករា

#សង្គម# #តារាខ្មែរ#

1447

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើប ម៉ាកHilux Vigo ជ្រុលទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវដាច់ចេញពីគ្នា រីឯរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងគ្មានអ្នករបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្មាំ២០១៩ តាមបណ្តោយផ្លូវ២១៧កែងផ្លូវ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុមានស្ត្រីម្នាក់បើកបររថយន្តម៉ាកToyota Hilux Vigoមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២AN ៤៣៧២ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ លុះមកដល់ត្រង់ផ្លូវបែកជាបួន បានរេចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់ចេញពីគ្នាអស់មួយកង់ ខ្ទាតមកដល់កណ្តាលថ្នល់ ចំណែករថយន្តបង្ករងការខូចខាតខាងមុខផ្នែកខាងស្ដាំយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវ៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

មិត្ត432951781

· 2020-04-01

យយ

RAVOT official

· 2020-03-03

Wow

  • 1
ទៅកាន់