បង្ហោះផ្សាយ

ខ្មែរ

Chy

· 2018-12-21

ចាប់រំលោភក្មេងអាយុ១៤ឆ្នាំ ៩លើកមានផ្ទៃពោះជាង៦ខែទើបបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

116

កោះកុង: នៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងវែង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គ.ច ភេទស្រី អាយុ១៤ឆ្នាំ ថាឈ្មោះមាស អ៊ុយ ហៅពៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានលួងលោមខ្លួនរួមភេទបានចំនួន៩លើក នៅរហូតមានផ្ទៃពោះ៦ខែជាង នៅកន្លែងបេះផ្កាកំផ្លោក ក្បែរផ្ទះ។

ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងសមត្ថកិច្ចបានទៅនាំខ្លួនឈ្មោះ មាស អ៊ុយ មកសាកសួរ ហើយបានសារភាពថាខ្លួនពិតជាបានប្រព្រឹតដូចជនរងគ្រោះពិតប្រាកដមែន។ក្រោយកើតហេតុ ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់