 
 Konkmeng
· 2019-11-26
សញ្ញាណទាំង៥ ដែលបង្ហាញពីភាពពេញកម្លោះរបស់កូនប្រុសលោកអ្នក 
#ពេញវ័យ# #ក្មេងប្រុស# #គន្លឹះថែទាំសុខភាព# #កម្លោះ# #សុខភាព#
277
ក្មេងប្រុស ត្រូវឆ្លងកាត់ការផ្លាស់ប្តូរចំណុចសំខាន់ៗជាច្រើន ក្នុងអំឡុងពេលពួកគេពេញវ័យ។ រាងកាយរបស់គាត់ចាប់ផ្ដើមបែកសម្លេង រាងកាយកាន់តែរឹងមាំ ហើយគាត់ចាប់ផ្តើមមានភាពចាស់ទុំខាងផ្លូវភេទ។ ជាទូទៅ ក្មេងប្រុសពេញវ័យយឺតជាងក្មេងស្រី។ ភាពពេញវ័យរបស់ក្មេងប្រុស ត្រូវបានបែងចែកជា៥ចំណុចធំៗដូចខាងក្រោម៖ 

១.ប្រែប្រួលរាងកាយ (Body Shape) 
រាងកាយរបស់ក្មេងប្រុសនឹងចាប់ផ្ដើមលូតលាស់ខ្លាំង។ ប៉ុន្ដែមុននឹងការលូតលាស់នេះ គាត់ប្រហែលជាអាចនឹងស្រកទម្ងន់បន្ដិចបន្ដួច និងមើលទៅឃើញតែជើងហើយនឹងដៃ។ បន្ទាប់មកពួកគាត់នឹងលូតកម្ពស់ខ្លាំង ដែលជាទូទៅ គឺស្ថិតនៅអំឡុងពេលអាយុ១៣ឆ្នាំ ឬ១៥ឆ្នាំ។ រីឯស្មាវិញ នឹងបើកទូលាយ ហើយសាច់ដុំក៏ចាប់ផ្ដើមវិវត្តគួរឱ្យកត់សម្គាល់ផងដែរ ដែលធ្វើឱ្យកម្លាំងពួកគាត់ខ្លាំងជាងមុន។ ២.ញើស សក់ និងមុន (Sweating Hair and Acne) 
អនាម័យរាងកាយ ជាការប្រែប្រួលខ្លាំងមួយសម្រាប់ក្មេងប្រុស។ ពួកគាត់ត្រូវការងូតទឹកច្រើន ព្រោះខ្លួនប្រាណគាត់ចាប់ផ្ដើមឧស្សាហ៍បែកញើស ឬញើសច្រើន និងមានក្លិនខ្លួនមិនសូវល្អ។ ចំណែក មុខរបស់ពួកគាត់នឹងឡើងខ្លាញ់ច្រើននៅលើស្បែក ដែលបណ្ដាលឱ្យកើតមុនចេញមកលើផ្ទៃមុខ។ អំឡុងពេលនេះ គឺជាពេលល្អបំផុតដែលអាណាព្យាបាលទាំងឡាយ គួរណែនាំពួកគាត់អំពីការរក្សាស្បែកមុខ។ 
៣.ប្រដាក់បន្ដពូជ និងការលូតលាស់នៃពងស្វាស (Penis and Testicle growth)
ការពេញវ័យរបស់ក្មេងប្រុស នឹងធ្វើឱ្យមានការរីកមាឌនៃពងស្វាស និងលិង្គ។ នៅក្នុងតំណាក់កាលនេះ ក្មេងប្រុស នឹងចាប់ផ្ដើមមានដុសរោមនៅលើពងស្វាស និងផ្នែកខាងលើលិង្គ។ ចំណែកប្រវែងលិង្គវិញនឹងចាប់ផ្ដើមលូតវែង បន្ទាប់មកនឹងរីកទំហំ។ ក្មេងប្រុសខ្លះអាចនឹងមានស្នាមជាំតូចៗ ដែលគេហៅថា Pa-pules នៅលើលិង្គរបស់ពួកគេ ហើយស្នាមជាំទាំងនោះមើលទៅដូចជាមុនអញ្ចឹង ប៉ុន្ដែវាជាលក្ខណៈធម្មជាតិទេ គ្មានគ្រោះថ្នាក់អ្វីឡើយ។៤.ការឡើងរឹងនៃប្រដាប់បន្ដពូជ និងបញ្ចេញទឹកកាមនៅពេលគេង(Nocturnal Emission and Erections) 
នាពេលពេញវ័យ មនុស្សប្រុសនឹងចាប់ផ្ដើមបញ្ចេញទឹកកាមតាមរយៈលិង្គ នៅពេលគេង ដែលកត្តានេះអាចបណ្ដាលមកពីការយល់សប្ដឃើញភាពស្រើបស្រាល ឬមួយអ្វីផ្សេងទៀត។ ការបញ្ចេញទឹកកាមមកក្រៅនាពេលយប់នេះ ពួកគេពុំបានដឹងខ្លួននោះឡើយ។ ការឡើងរឹងនៃលិង្គ គឺអាចកើតឡើងគ្រប់ពេល ដោយគ្មានហេតុផលអ្វីទាំងអស់ ហើយវាជាផ្នែកមួយនៃភាពពេញវ័យរបស់មនុស្សប្រុសផងដែរ។ 

៥.ការប្រែប្រួលសម្លេង (Voice Changes) 
សម្លេងក្មេងប្រុសនឹងផ្លាស់ប្តូរ អំឡុងពេលនៃការលូតលាស់ដ៏លឿនមួយនេះ។ មុនពេលសម្លេងរបស់គាត់ត្រូវបានផ្លាស់ប្តូរទាំងស្រុង អាចនឹងនិយាយឮលាន់ៗបែកៗ ឬឡើងពីទាបទៅខ្ពស់យ៉ាងរហ័ស។ បញ្ហាមួយនេះអាចជារឿងគួរឱ្យអាម៉ាស់សម្រាប់ពួកគាត់ ព្រោះថានៅពេលដែលបែកសម្លេង អ្នករាល់គ្នាសុទ្ធតែស្ដាប់ដឹងទាំងអស់ ដែលចាស់ៗខ្មែរយើងចូលចិត្តនិយាយថា «កូនេះពេញកម្លោះហើយតើ!»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មិនមែនជារឿងធម្មតាដូចយើងគិត អត់ដុសធ្មេញមុនចូលគេង ពិតជានាំទុក្ខដាក់ខ្លួនមែន
 
 ស្វែងយល់ពីអាហារដែលមានប្រតិកម្មជាមួយនឹងកុមារ ព្រមទាំងរោគសញ្ញាមួយចំនួន  
 
 ពាក់ Contact Lenses មើលទៅសង្ហាឡូយស្អាតលើកសម្រស់ តែមកស្វែងយល់ពីផលប៉ះពាល់របស់វា
 
 ហេតុផលទាំង៥ ស្រ្តីមានផ្ទៃពោះគួរលេបវីតាមីនហ្វូលីខអាស៊ីត (Vitamin Folic Acid)
 
 ការណែនាំពិសេស
អាហារ ៥ ប្រភេទ ដែលមិនគួរញ៉ាំ ជាមួយគ្រឿងស្រវឹង
 
 ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
 
 ប្រាសាទអង្គរវត្ត ជាទីពេញនិយមនៃការថតរូបមុនរៀបអាពាហ៍ពិពាហ៍ ឬហៅថា Pre Wedding
 
 នាវាទេសចរណ៍ VIKING VENUS សញ្ជាតិ NORWAY ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
 
 
យោបល់ទាំងអស់ (0)
គ្មានយោបល់