បង្ហោះផ្សាយ

ខ្មែរ

Nhemdyra

· 2020-02-19

ប្រសិនបើអ្នកងូតទឹកហើយមិនបានធ្វើនូវរឿងទាំងនេះ អ្នកពិតជាមានកំហុសធ្ងន់មិនខាន!

#គន្លឹះថែទាំសុខភាព# #ស្បែកជើង# #សុខភាព# #ស្រោមជើង# #កំហុស# #ងូតទឹក#

9018

ជារៀងរាល់ថ្ងៃ អ្នកណាៗក៏ប្រើប្រាស់ជើងដើម្បីធ្វើដំណើរ ក៏ដូចជាធ្វើចលនា តែយើងមិនបានធ្វើចលនាផ្ទាល់ទៅនឹងដីនោះទេ ដោយបានប្រើប្រាស់នូវស្រោមជើង និងស្បែកជើងដើម្បីការពារប៉ះផ្ទាល់ទៅនឹងដី ឬថ្នល់ជាដើម។

ប្រាកដណាស់ នៅពេលដែលយើងធ្វើចលនាច្រើន នោះប្រអប់ជើងរបស់យើងប្រាកដជាមានសភាពបែកញើស ស្អិត ហើយមានក្លិនរំខានជាដើម រឿងនេះកើតឡើងចំពោះទាំងបុរស និងស្ត្រី ពិសេសសម្រាប់បុរសៗដែលឧស្សាហ៍ពាក់ស្រោមជើងជិតៗជាមួយនឹងស្បែកជើងប៊ូ ពីព្រោះវាធ្វើឲ្យប្រអប់ជើងហប់ គ្មានខ្យល់ចេញចូល ហើយបណ្តាលឲ្យបែកញើសលឿន និងឆាប់ធំក្លិនជាដើម។

ហេតុដូច្នេះហើយ នៅពេលដែលយើងងូតទឹក គួរតែដុះសម្អាតនូវប្រអប់ជើងរបស់យើងឲ្យបានស្អាត ដើម្បីកម្ចាត់បាននូវធូលីកខ្វក់ដែលវាជាប់នៅនឹងស្រោមជើង ឬស្បែកជើង ក៏ដូចជាភាពផ្អាប់ទុកយូររយៈពេលពេញមួយថ្ងៃរបស់អ្នកជាមួយនឹងសាប៊ូ ឬក៏ទឹកក្តៅអ៊ុនៗជាដើម ដោយដុសអង្អែលថ្នមៗ កុំប្រើកម្លាំងខ្លាំងពេក ជៀសវាងការរលាត់ ឬដាច់ស្បែក។

 គួរបន្ថែមផងដែរថា ការលាងសម្អាតនូវប្រអប់ជើងរបស់អ្នក រួមទាំង ម្រាមជើង ស្មងជើង កែងជើងជាដើមនោះ និយាយរួមទៅគឺពេញបរិវេណប្រអប់ជើងទាំងមូលអាចផ្តល់នូវអត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នាជាច្រើនរួមមាន៖ 

១.បំបាត់ការធំក្លិនពេញមួយថ្ងៃ

២.ធ្វើឲ្យជើងរបស់អ្នកស្អាត គួរឲ្យចង់ប៉ះ

៣.មានសភាពស្រស់ស្អាត

៤.ជួយសម្រួលដល់ដំណើរការនៃរបត់ឈាមឲ្យដើរបានស្រួល

៥.ជួយឲ្យអ្នកធ្វើចលនាបានល្អ រហ័សរហួន

៦.ជួយការពារ និងកាត់បន្ថយនូវការប្រេះក្រហែង ឬរបកស្បែកជើងរបស់អ្នកជាដើម។

៧.ជួយសម្រួលដល់ដំណើរការនៃសន្លាក់ ឆ្អឹងខ្នង សរសៃឈាម ប្រព័ន្ធដំណើរការផ្សេងៗទៀតនៃរាងកាយរបស់អ្នក។

សារៈប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះ គឺគ្រាន់តែជាអត្ថប្រយោជន៍មួយចំនួនប៉ុណ្ណោះ តែវានៅមានលក្ខខណ្ឌដែលអាចជួយដល់ប្រព័ន្ធរាងកាយរបស់លោកអ្នកបន្ថែមលើសនេះទៅទៀត។ ហេតុនេះអ្នកទាំងអស់គ្នា មិនគួរមើលរំលងនូវចំណុចមួយនេះទេ ពីព្រោះថាប្រអប់ជើងជាសរីរាង្គសំខាន់មួយផ្នែកនៃសារពាង្គកាយរបស់យើងទាំងអស់គ្នា៕

ប្រែសម្រួលដោយ៖ ឌីរ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

អំពីរឿង_About Movie

· 2020-02-20

អូព្រះអើយ! អាយុឡើងចង់ពាក់កណ្ដាលជីវិតទៅហើយ ខ្ញុំគ្មានដឹងខ្យល់អីទេខ្ញុំ

Nich232

· 2020-02-20

Good

bong phirum

· 2020-02-20

75875560

មិត្ត30376496

· 2020-02-20

89

មិត្ត23608271

· 2020-02-20

ខ្ញុំយល់ស្រប

Mok Borey

· 2020-02-20

good

ID 52567323

· 2020-02-20

អរគុណច្រើ

អា លីណា

· 2020-02-19

53406283

Theara9999

· 2020-02-19

50749039

ជីវ ស្គេត

· 2020-02-19

73340026

មិត្ត02866563

· 2020-02-19

ជួយផងបងៗ

Chen Chen12

· 2020-02-19

wow

  • 1
ទៅកាន់